ជីវិតកម្សាន្ដ
បេក្ខភាពលេចធ្លោក្នុងកម្មវិធី Miss Universe ថៃ រងការរិះគន់ចាស់ដៃ ដោយសារខ្មើតដាក់អតីតម្ចាស់មកុដឆ្នាំ ២០២៣
នាង Veena Praveenar Singh បេក្ខភាពលេចធ្លោបំផុតនៃបវរកញ្ញាចក្រវាលថៃឆ្នាំ ២០២៥ ត្រូវបានអ្នកគាំទ្រសម្រស់ថៃរិះគន់យ៉ាងចាស់ដៃ ចំពោះការមិនចុចតាមដាន (Unfollow) រៀមច្បង គឺបវរកញ្ញា Anntonia Porsild ដែលជាអតីតម្ចាស់មកុដ Miss Universe នៃប្រទេសថៃ កាលឆ្នាំ២០២៣ និងជាប់លំដាប់រងលេខមួយក្នុងកម្មវិធីបវរកញ្ញាចក្រវាល ក្នុងឆ្នាំដដែល។

នៅលើបណ្តាញទំនាក់ទំនងសង្គម អ្នកគាំទ្រសម្រស់ជាច្រើនបានរកឃើញថា Veena ដែលជាបេក្ខភាពលេចធ្លោសម្រាប់ការប្រកួតបវរកញ្ញាចក្រវាលថៃឆ្នាំ ២០២៥ បានចុច មិនតាមដាន នាង Anntonia ដោយមិនដឹងថាមូលហេតុពិតប្រាកដ។
ទោះជាយ៉ាងណាក៏ដោយ កន្លងមក រាជិនីសម្រស់ទាំងពីរធ្លាប់បានចូលរួមការប្រកួត Miss Universe Thailand កាលឆ្នាំ២០២៣ ហើយនាង Anntonia ទទួលបានតំណែងខ្ពស់ជាងគេ ខណៈនាង Veena ទទួលបានចំណាត់ថ្នាក់ ត្រឹមលេខ២ប៉ុណ្ណោះ។
ទោះបីយ៉ាងណា ហេតុផលនៅពីក្រោយសកម្មភាពរបស់ Veena ត្រូវបានគេលើកមកនិយាយយ៉ាងភ្លូកទឹកភ្លូកដីថា ជាសម្ពាធពីលោក ណាវ៉ាត់ ដែលជាម្ចាស់កម្មសិទ្ធិបញ្ញាថ្មីរបស់បវរកញ្ញាចក្រវាលថៃ។ បន្ទាប់ពីទិញកម្មសិទ្ធិបញ្ញា Miss Universe Thailand លោកបានបង្ហាញអាកប្បកិរិយាដ៏រើសអើង ដោយមិនចង់ពាក់ព័ន្ធជាមួយម្ចាស់កម្មសិទ្ធិបញ្ញាចាស់នោះគឺ TPN Global ។

មិនតែប៉ុណ្ណោះ លោក ណាវ៉ាត់ ក៏បានបញ្ជាមិនឲ្យបវរកញ្ញាដែលធ្លាប់បានចូលរួមក្នុងកម្មវិធីប្រកួតរបស់ TPN Global ចូលរួមក្នុងកម្មវិធីប្រកួតប្រជែងចំនួនពីរដែលលោកទទួលបានសិទ្ធិថតផ្ដាច់មុខនោះគឺ Miss Grand Thailand និង Miss Universe Thailand។
ជាពិសេសជាងនេះទៅទៀត ដើម្បីផ្គាប់ចិត្ត លោក ណាវ៉ាត់ នាង Veena មិនចង់មានទំនាក់ទំនងជាមួយ TPN Global ដូច្នេះទើបបណ្ដាលឲ្យនាង unfollow ទៅលើ Anntonia ចោលតែម្តង។ កន្លងមកនាងក៏បានបញ្ចប់ទំនាក់ទំនងការងារជាមួយក្រុមការងារចាស់ ដើម្បីផ្តោតទាំងស្រុងលើការប្រកួតបវរកញ្ញាចក្រវាលថៃឆ្នាំ២០២៥ដែរ។
ទង្វើរបស់ Veena ធ្វើឲ្យនាងរងការរិះគន់និងវាយប្រហារពីអ្នកគាំទ្រសម្រស់ថៃជាច្រើន។ មនុស្សជាច្រើនគិតថាបេក្ខភាពរូបនេះអាក្រក់ពេក ព្រោះនាងមិនសមតំណាងឲ្យទង់ជាតិថៃទៅប្រកួតលើឆាកឡើយ។ លើសពីនេះទៀត មហាជនជាច្រើនសម្រុកផ្ដោតលើក្រុមអ្នកគាំទ្រទៅលើបវរកញ្ញារូបនេះ ថាមនុស្សជ្រុលនិយម គ្មានសីលធម៌។
ជាពិសេសនាពេលកន្លងមក នាង Veena ត្រូវបានគេរិះគន់ថា មិនបានបង្ហាញពីការគាំទ្រដល់ Anntonia នៅពេលដែលនាងតំណាងឲ្យប្រទេសថៃ ក្នុងកម្មវិធី Miss Universe 2023 ដែលធ្វើឡើងនៅប្រទេស El Salvador។
បន្ទាប់ពីការប្រកួតបវរកញ្ញាចក្រវាលឆ្នាំ ២០២៣ វគ្គផ្តាច់ព្រ័ត្រ នាង Anntonia ទទួលបានតែតំណែងជើងឯករងទី១ ប៉ុណ្ណោះ។ កាលណោះ នាង Veena បានបង្ហោះសារនៅលើបណ្តាញសង្គម Instagram ផ្ទាល់ខ្លួនជាមួយនឹងចំណងជើងថា មកុដទី៣ គឺសម្រាប់តែ នាង Veena ហើយបានបង្ហោះសារមួយទៀតដើម្បីអបអរសាទរបវរកញ្ញាចក្រវាលឆ្នាំ ២០២៣ នាង Sheynnis Palacios ដោយមិននិយាយពី Anntonia សូម្បីតែបន្តិច។
សូមជម្រាបជូនថា នាង Veena Praveenar Singh មានអាយុ ២៩ឆ្នាំ និងជាស្ត្រីជនជាតិថៃ-ឥណ្ឌាដ៏ស្រស់ស្អាតម្នាក់។ នាងមានកម្ពស់១ម៉ែត្រនិង៧៨សង់ទីម៉ែត្រ ជាមួយនឹងរូបរាងកាយដ៏ស៊ិចស៊ីទាក់ទាញមែនទែន និងស្រស់ស្អាតទាន់សម័យ។ នាង Veena បានបញ្ចប់ការសិក្សាថ្នាក់ជំនាញពីរផ្នែកផ្នែកសិល្បៈរុស្ស៊ីនិងសេរីនិយមពីសាកលវិទ្យាល័យ Thammasat ស្ទាត់ជំនាញភាសាអង់គ្លេស និងរុស្ស៊ី៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ភាពយន្ត «ណាចា» រកចំណូលលើសគេ តែលេចឮថា អ្នកដឹកនាំរឿងកំពុងរស់ក្រោមសម្ពាធធំ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


