ព័ត៌មានអន្ដរជាតិ
សកម្មភាពរោងចក្រចិន ធ្លាក់ចុះនៅខែមេសា ជុំវិញពន្ធគយ
សកម្មភាពរោងចក្រផលិតកម្មរបស់ប្រទេសចិន បានធ្លាក់ចុះនៅខែមេសា ដោយបញ្ច្រាស់កំណើនក្នុងរយៈពេល២កន្លងទៅ ដោយសារតែសង្រ្គាមពាណិជ្ជកម្ម ដែលសហរដ្ឋអាមេរិកដាក់ពន្ធ ១៤៥ ភាគរយ លើទំនិញចិន។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ CNBC។
ទិន្នន័យពីការិយាល័យស្ថិតិជាតិចិន ចេញផ្សាយនៅថ្ងៃពុធនេះ បានបង្ហាញថា សន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញ (PMI) បានធ្លាក់ចុះដល់ ៤៩,០ ពិន្ទុ នៅខែមេសា ធៀបនឹង ៥០,៥ នៅខែមីនា។ ជាទូទៅ ពិន្ទុក្រោម ៥០ បង្ហាញពីការធ្លាក់ចុះ។ វាធ្លាក់ចុះទាបជាងការរំពឹងទុករបស់សេដ្ឋវិទូ ៤៩,៨ ពិន្ទុ ក្នុងការស្ទង់មតិរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ និងទាបបំផុតក្នុងរយៈពេលជិត ២ ឆ្នាំ។
ចំណែកឯ PMI សម្រាប់សកម្មភាពក្រៅផលិតកម្ម ដែលគ្របដណ្តប់សេវាកម្ម និងសំណង់ វិញ បានធ្លាក់ចុះតិចតួចមកត្រឹម ៥០,៤ ពិន្ទុ ក្នុងខែមេសា ពី ៥០,៨ ពិន្ទុ នៅខែមីនា។

អ្នកជំនាញមើលឃើញថា កម្សោយនៃសកម្មភាពរោងចក្ររបស់ប្រទេសចិន បណ្ដាលមកពីការរំខានធ្ងន់ធ្ងរផ្នែកពាណិជ្ជកម្មដែលបណ្ដាលមកពីគោលនយោបាយពន្ធគយ។ សហរដ្ឋអាមេរិកបានបង្កើនពន្ធលើទំនិញចិនជាបន្តបន្ទាប់នៅខែមេសានេះ ដល់ ១៤៥ ភាគរយ ដែលធ្វើឱ្យអត្រាពន្ធលើចិនកើនដល់ ២៤៥ ភាគរយ សម្រាប់មុខទំនិញមួយចំនួន។ ចិនឆ្លើយតបវិញ ដោយដាក់ពន្ធ ១២៥ ភាគរយ លើទំនិញអាមេរិក។
ការណ៍នេះបង្ហាញថា ចិនត្រូវការគោលនយោបាយជំរុញសេដ្ឋកិច្ចបន្ថែម ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់នៃពន្ធ ខណៈមានសេចក្ដីរាយការណ៍ថា រោងចក្រនៅចិនខ្លះបានផ្អាកប្រតិបត្តិការ និងបញ្ឈប់បុគ្គលិកបណ្ដោះអាសន្នចិន ដើម្បីរកទីផ្សារជំនួសសហរដ្ឋអាមេរិក៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


