ព័ត៌មានជាតិ
ការកំណត់បេីកទ្រូងផ្លូវលើកំណាត់ផ្លូវជាតិលេខ៧ ស្គន់-កំពង់ចាម គឺត្រូវបានបញ្ចប់
កំពង់ចាម ៖ លោកលឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគ្រប់គ្រងគម្រោងស្ថាបនាផ្លូវជាតិលេខ៧ជាបួនគន្លង ចាប់ពីរង្វង់មូលស្គន់ ដល់ រង្វង់មូលស្ពានគីហ្សូណា ខេត្តកំពង់ចាម និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២ ខែឧសភា ឆ្នាំ២០២៥ នេះ នៅសាលាខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំ ពិភាក្សាអំពីទីតាំងបើកទ្រូងផ្លូវ កំណាត់ផ្លូវជាតិលេខ ៧ ស្គន់-កំពង់ចាម ដើម្បីសុវត្ថិភាពចរាចរណ៍ និងសោភ័ណភាព បរិស្ថានបៃតងតាមដងផ្លូវ។

លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគ្រប់គ្រងគម្រោងស្ថាបនាផ្លូវជាតិលេខ៧ជាបួនគន្លង ចាប់ពីរង្វង់មូលស្គន់ ដល់ រង្វង់មូលស្ពានគីហ្សូណា ខេត្តកំពង់ចាម បានមានប្រសាសន៍ថា កិច្ចប្រជុំពិភាក្សា អំពីការធ្វើសួនចែកទ្រូងផ្លូវ និងការបើកទ្រូងផ្លូវ កំណាត់ផ្លូវជាតិលេខ ៧ ស្គន់-កំពង់ចាម នេះ គឺមានគោលបំណងឱ្យការធ្វើចរាចរណ៍តាមដងផ្លូវធានាឲ្យបាននូវសុវត្ថិភាពខ្ពស់ និងបង្កើនសោភ័ណភាពបរិស្ថានបៃតង់តាមដងផ្លូវ។

លោករដ្ឋលេខាធិការបានបញ្ជាក់ទៀតថា ដើមឡើយការបែងចែកទ្រូងផ្លូវ គឺលាបថ្នាំជាគំនូស បទឆ្វេង ឬបទស្ដាំ ប៉ុន្តែការធ្វើបែបនោះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើន។ ដូច្នេះហើយទើបមានការកែប្រែធ្វើជាសួនចែកទ្រូងផ្លូវវិញ ដោយមានបើកទ្រូងផ្លូវ ក្នុងកម្រិតណាមួយដើម្បីឲ្យចរាចរណ៍រលូន បញ្ជៀសការគ្រោះថ្នាក់បាត់បង់ជីវិត ដោយសារការធ្វើចរាចរណ៍នេះ។

លោករដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា បេីសិនជាយេីងបេីកទ្រូងផ្លូវច្រេីនកន្លែងពេក អាចធ្វេីឱ្យសួនច្បារទ្រូងពុំមានប្រសិទ្ធិភាព ហេីយអាចបង្កការស្ទះចរាចរ គ្មានសោភណ្ឌភាព និងអត្រាគ្រោះថ្នាក់ តាមដងផ្លូវមួយនេះក៏ខ្ពស់ដែរ៕
អត្ថបទនិងរូបភាព ៖ ឡេក ចាន់ពេជ្រ




















-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


