ព័ត៌មានអន្ដរជាតិ
ចិននឹងមិនលក់បង្ខូចតម្លៃក្នុងប្រទេសណាមួយនោះទេ
ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសឥណ្ឌា លោក Xu Feihong បានសរសេរក្នុងអត្ថបទមួយកាលពីថ្ងៃអង្គារថា ប្រទេសចិននឹងមិនលក់បង្ខូចតម្លៃនូវទំនិញរបស់ខ្លួនក្នុងប្រទេសផ្សេងទៀត ដោយសារតែសង្រ្គាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកនោះទេ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

សហរដ្ឋអាមេរិកបានដាក់ពន្ធ ១៤៥ ភាគរយ លើទំនិញនាំចូលពីចិន ហើយចិនបានសងសឹកវិញដោយដាក់ពន្ធ ១២៥ ភាគរយ លើទំនិញអាមេរិក។ ការណ៍នេះ បង្កក្ដីបារម្ភពីប្រទេសផ្សេងៗអំពីលំហូរទំនិញថោកៗចិនចូលក្នុងទីផ្សាររបស់ពួកគេ ដើម្បីជំនួសទីផ្សារអាមេរិក ដែលអាចធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មក្នុងស្រុក។
ក្នុងអត្ថបទវិចារណកថាចុះផ្សាយនៅថ្ងៃអង្គារនេះ លើកាសែត Indian Express ក្រោមចំណងជើងថា «ក្រោកឈរឡើងចំពោះការគំរាមកំហែងរបស់ទីក្រុងវ៉ាស៊ីនតោន» លោកឯកអគ្គរដ្ឋទូតចិន Xu បាននិយាយថា ចិនកំពុងផ្តោតលើការពង្រីកតម្រូវការក្នុងស្រុក និងជំរុញការប្រើប្រាស់។
លោក Xu បានសរសេរបន្តថា៖ «ចិនគោរពយ៉ាងខ្ជាប់ខ្ជួនទៅនឹងវិន័យឧបត្ថម្ភធនរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងច្បាប់ទីផ្សារ។ យើងនឹងមិនចូលរួមក្នុងការលក់បង្ខូចតម្លៃទីផ្សារ ឬការប្រកួតប្រជែងហួសហេតុ ហើយយើងក៏នឹងមិនរំខានដល់ឧស្សាហកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសផ្សេងទៀតដែរ»៕
-
កីឡា១១ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


