Connect with us

ព័ត៌មានជាតិ

សប្បុរសជន៦ក្រុមទៀត​បន្ត​បរិច្ចាគថវិកា​ជូន​កាកបាទក្រហមកម្ពុជា​ ក្រោម​អធិបតីភាព​លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត

បានផុស

នៅ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ នេះមានសប្បុរជន៦ក្រុមទៀត បន្ត​ចូលរួម​បរិច្ចាគ​ថវិកា​ជូន កាកបាទក្រហមកម្ពុជា (កក្រក) ដើម្បីអបអរក្នុងឧកាសទិវា ៨ ឧសភា ឆ្នាំ២០២៥ ក្រោម​ធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា នាទីស្នាក់កណ្តាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សប្បុរសដែលបានចូលរួមបរិច្ចាគថវិកា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំនៃកាកបាទក្រហមកម្ពុជា នាឱកាសនេះរួមមាន៖

១- ក្រសួងធនធានទឹក និងឧតុនិយម ចំនួន ២០០.០០ ដុល្លារអាមេរិក (ពីរម៉ឺនដុល្លារអាម៉េរិក) ដឹកនាំដោយលោកជំទាវ លៀង យុគ ថោជេដ្ឋា ភរិយា លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧត្តុនិយម

២- ក្រុមហ៊ុន ម៉ែន សារុន ចំនួន ២០០.០០ ដុល្លារ អាម៉េរិក (ពីរម៉ឺនដុល្លារអាម៉េរិក) ដឹកនាំដោយ លោក ឡាយស៊ា ប្រធានក្រុមប្រឹក្សាភិបាល

៣- ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA Bank) ចំនួន ១០០.០០០ ដុល្លារអាម៉េរិក (ដប់ម៉ឺនដុល្លារអាម៉េរិក) ដឹកនាំដោយ លោកស្រី ធាម រមណីយ អគ្គនាយិការងប្រតិបត្តិ និងជានាយិកាទំនាក់ទំនងគូភាគី

៤- ធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី (BIDC/BIDV) ចំនួន ៣០០.០០ ដុល្លារអាម៉េរិក (បីម៉ឺនដុល្លារអាម៉េរិក) ដឹកនាំដោយលោក ឡាំ វ៉ាន់ហៃ អគ្គនាយកធនាគារ BIDC,

៥- ធនាគារកាណាឌីយ៉ា (Canadia Bank) ចំនួន ២០០.០០០ ដុល្លារអាម៉េរិក (ម្ភៃម៉ឺនដុល្លារអាម៉េរិក) ដឹកនាំដោយ លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនកាណាឌីយ៉ាគ្រុប

៦- ក្រុមហ៊ុន ហ្គេនស៍បឺក (GANZBERG) មួកសុវត្ថិភាព ចំនួន ៥០០មួក (គិតជាថវិកា ស្មើនឹង ៣៨.៥០០ ដុល្លារអាម៉េរិក) ដឹកនាំដោយ លោក ហ្វាន់ ចូសេហ៍ ប៊ុន (Franz J. BRUNE) ប្រធានរោងចក្រ Ganzberg។

ក្នុងឱកាសជួបសវនាការទទួលថវិកា និងអំណោយពីសប្បុរសជននាឱកាសនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ថា ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកក្រហមកម្ពុជា ពិតមានសេចក្តីរំភើបរីករាយក្រៃលែង និងសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះទឹកចិត្តរបស់ សប្បុរសជនទាំងអស់ដែលបានចូលរួមបរិច្ចាគធនធានជូនដល់ កាកបាទក្រហមកម្ពុជា ដើម្បីយកទៅប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្រីក្រ ទទួលរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវបណ្ឌិត អនុប្រធានអចិន្ត្រៃយ៍ សូមគោរពថ្លែងអំណរគុណដល់សប្បុរជនទាំងអស់ ដែលបានបរិច្ចាគ សម្ភារ និងថវិកាផ្ទាល់ខ្លួនក្នុងបុព្វហេតុមនុស្សធម៌មួយនេះ។ ទន្ទឹមនឹងនេះលោកជំទាវបណ្ឌិត ក៏បានលើកឡើងពីភាពប៉ិនប្រសប ឈ្លាសវៃ ដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន ក្នុងការងារមនុស្សធម៌កន្លងមកនេះ។

ជា​ពិសេស​លោកជំទាវ​សូមកោតសសើរនូវទឹកចិត្តសប្បុររបស់បងប្អូន ដែល​បាន​ចូលរួម​នា​ឆ្នាំ​កន្លងៗមកក្នុងការជួយដល់ប្រជាជនកម្ពុជា ដែលងាយរងគ្រោះ និងរងគ្រោះបំផុតបានយ៉ាងរហ័ស នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដោយមិនមានភាពរើសអើង និងតម្លាភាពខ្ពស់។

លោកជំទាវបណ្ឌិតបន្តថា កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅក្នុងឆ្នាំ២០២៤កន្លងទៅ បានជួយប្រជាពលរដ្ឋងាយគ្រោះដោយផ្ទាល់ និងតាមខ្នងផ្ទះ រួមទាំងប្រយោលជាង២លាននាក់។

សម្រាប់ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ “រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” គឺជាឱកាសកៀរគរ សូមការជួយគាំទ្រពីសប្បុរសជនគ្រប់មជ្ឈដ្ឋានទាំងអស់ ទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន។ ដូច្នេះលោកជំទាវបណ្ឌិត បានបន្ដអំពាវនាវចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងអស់ ចូលរួមបរិច្ចាគថវិកា ឬសម្ភារៈជូន កាកបាទក្រហមកម្ពុជា ដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត ដើម្បីឱ្យសមាគមជាតិមួយនេះ មានមូលនិធិសម្រាប់បន្តបេសកកម្មមនុស្សធម៌ ជួយប្រជាពលរដ្ឋងាយរងគ្រោះបំផុតគ្រប់រូបភាព រួមទាំងគ្រោះមហន្តរាយបង្កឡើង ដោយមនុស្ស និងធម្មជាតិ។

សូមជម្រាបថា សម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានសទ្ធាជ្រះថ្លាចូលរួមបរិច្ចាគថវិកាជូន កាកបាទក្រហមក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦២ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ដើម្បីឱ្យសមាគមជាតិមួយនេះមានមូលនិធិ សម្រាប់បន្តបេសកកម្មមនុស្សធម៌ សូមចូលរួមតាមរយៈក្រុមការងារប្រចាំការ ទទួលបដិសណ្ឋារកិច្ច និងរៀបចំកម្មវិធីប្រគល់-ទទួលថវិកា សម្ភារៈ រៀងរាល់ម៉ោងធ្វើការ នៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១៩ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

សន្តិសុខសង្គម១១ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថាក់ស៊ីន ស្នើ​​ឱ្យ​ថៃលក់ «ទិដ្ឋាការមាស» ដើម្បីជំរុញសេដ្ឋកិច្ច​ ស្រដៀងនឹង​ផែនការ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម