ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលមានភ្លើងឆេះព្រៃដ៏ធ្ងន់ធ្ងរមិនធ្លាប់មាន ចំថ្ងៃរំឭកខួបឯករាជ្យ១ឧសភា
ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅបានឆាបឆេះនៅជាយក្រុងហ្សេរុយសាឡឹម ប្រទេសអ៊ីស្រាអែលបង្ខំឱ្យមានការជម្លៀសសហគមន៍ និងបិទផ្លូវហាយវេដ៏សំខាន់មួយ ខណៈដែលអ៊ីស្រាអែលបានអំពាវនាវសុំជំនួយអន្តរជាតិឱ្យជួយប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី០២ខែឧសភានេះ។

ទាក់ទងទៅនឹងភ្លើងឆេះព្រៃដ៏ធ្ងន់ធ្ងរនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា ប្រទេសអ៊ីតាលី និងប្រទេសក្រូអាស៊ីនឹងបញ្ជូនយន្តហោះពន្លត់អគ្គិភ័យចំនួនបីគ្រឿងដើម្បីជួយពន្លត់ភ្លើង។ ក្រសួងការបរទេសអ៊ីស្រាអែល ក៏បានឲ្យដឹងដែរថា អ៊ីស្រាអែលក៏បានអំពាវនាវទៅប្រទេសក្រិក ស៊ីប និងប្រទេសប៊ុលហ្គារី ដែរ។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍ថា អង្គភាពពន្លត់អគ្គិភ័យ និងជួយសង្គ្រោះប្រើរថយន្តចំនួន ១២០ គ្រឿង និងបានចល័តក្រុមជាច្រើន យន្តហោះ និងឧទ្ធម្ភាគចក្រ ដើម្បីព្យាយាមទប់ស្កាត់ការរាលដាលរបស់ភ្លើង រួមជាមួយកងកម្លាំងស្វែងរក និងជួយសង្គ្រោះក៏កំពុងជួយដល់ប្រតិបត្តិការនេះដែរ។ សហគមន៍ចំនួនបីត្រូវបានជម្លៀសចេញ ហើយយ៉ាងហោចណាស់មនុស្ស ១៣នាក់បានរងរបួស ប៉ុន្តែមិនមានរបាយការណ៍ពីអ្នកស្លាប់ទេ។
ភ្លើងនេះបានឆាបឆេះនៅថ្ងៃរំឭកដល់ទាហានអ៊ីស្រាអែលដែលបានបាត់បង់ជីវិត ដែលធ្វើឲ្យពិធីជាច្រើនដែលប្រារព្ធនៅមុនថ្ងៃបុណ្យឯករាជ្យរបស់ខ្លួនត្រូវបានលុបចោល រួមទាំងព្រឹត្តិការណ៍រដ្ឋដ៏សំខាន់ដែលនឹងត្រូវប្រារព្ធឡើងនៅទីក្រុងហ្សេរុយសាឡឹមផងដែរ៕



អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


