ព័ត៌មានជាតិ
ក្រសួងការងារនឹងរៀបចំពិព័រណ៍ការងាររយៈពេល២ថ្ងៃ ដែលនឹងផ្តល់ឱកាសការងារ៥៤០០កន្លែង
ភ្នំពេញ ៖ ទីភ្នាក់ងារជាតិមុខរបរនិងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំ “ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពឆ្នាំ២០២៥” នៅថ្ងៃទី៩ និងទី១០ ខែឧសភា ចាប់ពីម៉ោង ៨:០០ព្រឹករហូតដល់ម៉ោង៥:០០ល្ងាច នៅអគារអង្គរវត្ត នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ដែលនាំមកនូវឱកាសការងារជូនយុវជនចំនួន៥៤០០កន្លែង។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ពិព័រណ៍ការងារនេះជាកិច្ចសហការ រវាងទីភ្នាក់ងារជាតិមុខរបរ និងការងារ NEA ជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងសភាពាណិជ្ជកម្មកម្ពុជា-អ៊ីស្រាអែល។ ក្នុងនោះ ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានសាធារណៈ និងគ្រឹះស្ថានអប់រំបណ្ដុះបណ្តាលធំៗ ប្រមាណជាង ៣០ ស្ថាប័ន នឹងចូលរួមតាំងបង្ហាញអំពីតម្រូវការជ្រើសរើសកម្លាំងពលកម្ម ឱកាសកម្មសិក្សាការងារ និងផ្សព្វផ្សាយពីកម្មវិធីសិក្សា និងវគ្គអប់រំបណ្តុះបណ្តាលជំនាញជាច្រើន។

លោកបញ្ជាក់ថា “នេះជាវេទិកាជួបជុំមួយដែលបង្កលក្ខណៈងាយស្រួលសម្រាប់ និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល និងអ្នកស្វែងរកកាងារងារធ្វើ អាចទំនាក់ទំនងគ្នាដោយផ្ទាល់ៗ។ ក្នុងនោះ ក៏មានជាសិក្ខាសាលាចែករំលែក បទពិសោធន៍ ការប្រឹក្សាយោបល់ការងារ និងអាជីព អំពីការត្រៀមខ្លួនចូលបម្រើការងារ ដោយវាគ្មិនជំនាញមានបទពិសោធន៍ក្នុងទីផ្សារការងារច្រើនឆ្នាំ ផងដែរ”។

លោក ម៉ាធី ឥន្រ្តាវិដ ប្រធានជាន់ខ្ពស់ផ្នែកធនធានមនុស្ស នៃ ធនាគារ លីហួរ បានឱ្យដឹងថា NEA គឺជាស្ថាប័នរបស់រដ្ឋដែលបានជួយដល់អ្នកស្វែងរការងារ និងជួយដល់និយោជកក្នុងការជ្រើសរើសបុគ្គលិក។ លោកបញ្ជាក់បន្ថែមថា ស្របពេលដែលស្ថាប័នយើងកំពុងតែមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះតម្រូវការជ្រើសរើសបុគ្គលិកក៏កាន់តែមានភាពចាំបាច់។ លោករំពឹងថា នឹងទទួលបានបុគ្គលិកទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពក្នុងរយៈពេលពីរថ្ងៃនៃពិព័រណ៍ការងារនេះ។

លោក ម៉ាធី ឥន្រ្តាវិដ ក៏បានជំរុញដល់ សិស្ស-និស្សិត សាធារណៈជន ទូទៅ ដែលមានបំណងចង់ស្វែងរកការងារ ឬផ្លាស់ ប្តូរការងារកុំភ្លេចចូលរួម ដាក់ពាក្យ សម្ភាសការងារជាមួយក្រុមហ៊ុនផ្ទាល់នៅថ្ងៃទី៩-១០ នាពេលខាងមុខនេះ នឹងស្នើដល់អ្នកស្វែងរកការងារ ឬផ្លាស់ប្តូរការងារត្រូវរៀបចំខ្លួនឱ្យបានសមរម្យ មុននឹងចូលសម្ភាស ដោយភ្ជាប់ជាមួយនឹងប្រវត្តិរូបរបស់ខ្លួនផងដែរ៕



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


