ព័ត៌មានជាតិ
ក្រសួងការងារនឹងរៀបចំពិព័រណ៍ការងាររយៈពេលពីរថ្ងៃនៅចុងសប្តាហ៍នេះ ដោយផ្តល់ឱកាសការងារ៥៤០០កន្លែងសម្រាប់យុវជន
ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំ «ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពឆ្នាំ២០២៥» នៅថ្ងៃទី៩ និងទី១០ ខែឧសភា ចាប់ពីម៉ោង ៨:០០ព្រឹករហូតដល់ម៉ោង៥:០០ល្ងាច នៅអគារអង្គរវត្ត នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ដែលនាំមកនូវឱកាសការងារជូនយុវជនចំនួន៥៤០០កន្លែង។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ពិព័រណ៍ការងារនេះជាកិច្ចសហការ រវាងទីភ្នាក់ងារជាតិមុខរបរ និងការងារ NEA ជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងសភាពាណិជ្ជកម្មកម្ពុជា-អ៊ីស្រាអែល។ ក្នុងនោះ ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានសាធារណៈ និងគ្រឹះស្ថានអប់រំបណ្ដុះបណ្តាលធំៗ ប្រមាណជាង ៣០ស្ថាប័ន នឹងចូលរួមតាំងបង្ហាញអំពីតម្រូវការជ្រើសរើសកម្លាំងពលកម្ម ឱកាសកម្មសិក្សាការងារ និងផ្សព្វផ្សាយពីកម្មវិធីសិក្សា និងវគ្គអប់រំបណ្តុះបណ្តាលជំនាញជាច្រើន។

លោកបញ្ជាក់ថា «នេះជាវេទិការជួបជុំមួយដែលបង្កលក្ខណៈងាយស្រួលសម្រាប់ និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល និងអ្នកស្វែងរកកាងារងារធ្វើ អាចទំនាក់ទំនងគ្នាដោយផ្ទាល់ៗ។ ក្នុងនោះ ក៏មានជាសិក្ខាសាលាចែករំលែក បទពិសោធន៍ ការប្រឹក្សាយោបល់ការងារ និងអាជីព អំពីការត្រៀមខ្លួនចូលបម្រើការងារ ដោយវាគ្មិនជំនាញមានបទពិសោធន៍ក្នុងទីផ្សារការងារច្រើនឆ្នាំ ផងដែរ»។

លោក ម៉ាធី ឥន្រ្តាវិដ ប្រធានជាន់ខ្ពស់ផ្នែកធនធានមនុស្ស នៃ ធនាគារ លីហួរ បានឱ្យដឹងថា NEA គឺជាស្ថាប័នរបស់រដ្ឋដែលបានជួយដល់អ្នកស្វែងរការងារ និងជួយដល់និយោជកក្នុងការជ្រើសរើសបុគ្គលិក។ លោកបញ្ជាក់បន្ថែមថា ស្របពេលដែលស្ថាប័នយើងកំពុងតែមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះតម្រូវការជ្រើសរើសបុគ្គលិកក៏កាន់តែមានភាពចាំបាច់។ លោករំពឹងថា នឹងទទួលបានបុគ្គលិកទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពក្នុងរយៈពេលពីរថ្ងៃនៃពិព័រណ៍ការងារនេះ។

លោក ម៉ាធី ឥន្រ្តាវិដ ក៏បានជំរុញដល់ សិស្ស-និស្សិត សាធារណៈជន ទូទៅ ដែលមានបំណងចង់ស្វែងរកការងារ ឬផ្លាស់ ប្តូរការងារកុំភ្លេចចូលរួម ដាក់ពាក្យ សម្ភាសការងារជាមួយក្រុមហ៊ុនផ្ទាល់នៅថ្ងៃទី៩-១០ នាពេលខាងមុខនេះ នឹងស្នើដល់អ្នកស្វែងរកការងារ ឬផ្លាស់ប្តូរការងារត្រូវរៀបចំខ្លួនឱ្យបានសមរម្យ មុននឹងចូលសម្ភាស ដោយភ្ជាប់ជាមួយនឹងប្រវត្តិរូបរបស់ខ្លួនផងដែរ។

សូមបញ្ជាក់ថា ក្រៅពីទទួលបានឱកាសការងាររាប់ពាន់កន្លែង យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារអាចចូលរួមកម្មវិធីផ្សេងៗដូចជា វេទិកាកិច្ចពិភាក្សាចែករំលែកចំណេះដឹង និងបទពិសោធ លើប្រធានបទស្ដីពី «ការត្រៀមខ្លួនសម្រាប់អាជីពនៅក្នុងសម័យកាលឌីជីថល» និង កម្មវិធី Game Corner ត្រូវបានរៀបចំក្នុងគោលបំណងបង្កើតសកម្មភាពដល់យុវជន ដើម្បីទទួលបានចំណេះដឹង និងការត្រៀមខ្លួនឱ្យបានល្អប្រសើរក្នុងការដាក់ពាក្យស្នើសុំការងារ ក៏ដូចជាការបង្ហាញឆន្ទៈបំពេញការងារ សមត្ថភាព និង សក្តានុពលរបស់ខ្លួន។

ជាមួយគ្នានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈអ្នកនាំពាក្យ បានអំពាវនាវឲ្យយុវជនស្វែងរកទំនាក់ទំនងបន្ថែម ទៅកាន់១ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈលេខទូរសព្ទ ១២៩៧ ឬ ១២៨៦ ឬ ០១៧ ៤៦៧ ៤២៣ / ០១៧ ៨៧១ ៨០៧ និងគេហទំព័រ https://careerfair.nea.gov.kh ដើម្បីទទួលបានព័ត៌មានលំអិត និងឱកាសការងារលឿនរហ័ស៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


