ព័ត៌មានជាតិ
សម្ដេចធិបតីសុំឱ្យពលរដ្ឋជឿជាក់លើរដ្ឋាភិបាលចំពោះស្ថានភាពពាណិជ្ជកម្ម
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើសុំឱ្យពលរដ្ឋទុកចិត្តលើរដ្ឋាភិបាលក្នុងស្ថានភាពមិនច្បាស់លាស់នៃពិភពលោកកំពុងប្រឈមនឹងសង្គ្រាមពាណិជ្ជកម្មបច្ចុប្បន្ននេះ។ សម្ដេចថារដ្ឋាភិបាលដែលដឹកនាំដោយបក្សប្រជាជននឹងនៅជាមួយប្រជាជនកម្ពុជាជានិច្ច។

ថ្លែងក្នុងពិធីបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ ខេត្តកណ្ដាលព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថាស្ថានភាពលំបាកដែលត្រូវឆ្លងកាត់របស់ប្រទេសគឺពិតជាមាន តែរដ្ឋាភិបាលកម្ពុជានឹងនៅជាមួយពលរដ្ឋជានិច្ចដើម្បីការពារសមិទ្ធផល និងបង្កើនសមទ្ធិផលផ្សេងទៀតជាប្រយោជន៍ដល់ពលរដ្ឋ។
សម្ដេចថា៖ «ប្រជាជន៨លាននាក់ទៅបោះឆ្នោតក្នុងនោះ ៦,៤លាននាក់ទៅបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា។ ប្រជាជន១៧លាននាក់ត្រូវការការគាំពារនិងជួយ យើងមិនទៅណាទេ! កាតាព្វកិច្ចទោះបីជាមានភាពឆកល្វែងមានភាពមិនល្អប្រសើរធ្វើបានប៉ុន្មានគេនៅតែបង្អាប់ តែយើងមិនចោលទេ យើងនៅតែបន្តធ្វើទៀត»។

សម្ដេចបន្ថែមថាក្នុងស្ថានភាពបច្ចុប្បន្នការថែរក្សាស្ថេរភាព សន្ដិភាព ការបង្រួមរួមជាតិ ឯកភាពជាតិ និងការខិតខំប្រឹងប្រែងលើកកម្ពស់សុខមាលភាព និងសុខភាពប្រជាពលរដ្ឋគឺជារឿងដែលត្រូវពង្រឹងនិងការពារ។
បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ ចូលកាន់អំណាចជាលើកទី២នៅសហរដ្ឋអាមេរិកលោកបានចាត់វិធានការពាណិជ្ជកម្មលើប្រទេសចិនដែលជាសង្គ្រាមពាណិជ្ជកម្មលើកទី២ដែរ។ ក្នុងនោះលោកក៏បានដាក់ពន្ធបដិការលើប្រទេសផ្សេងៗទៀតក្នុងពិភពលោក ហើយកម្ពុជាត្រូវបានអាមេរិកតម្លើងពន្ធដល់៤៩% និងទុកពេលដល់ខែ៣ខែដើម្បីចរចារជាមួយអត្រាពន្ធ១០%។
ពាក់ព័ន្ធនឹងករណីនេះ កម្ពុជានឹងបញ្ជូនតំណាងដែលដឹកនាំដោយអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទៅចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិកនៅថ្ងៃទី១៤ និង១៥ ខែឧសភា ខាងមុខ នៅរដ្ឋធានីវ៉ាស៊ីនតោន៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


