ព័ត៌មានជាតិ
ទីផ្សារដំឡូងមីចុះថោក តែកសិករក្នុងស្រុកត្បូងឃ្មុំមិនបោះបង់ការដាំដុះព្រោះដំឡូងផ្តល់ទិន្នផលខ្ពស់ជាងដំណាំផ្សេងៗ
នៅដើមរដូវវស្សាមានភ្លៀងកក់ខែជាបន្តបន្ទាប់ ក្នុងខែឧសភា ឆ្នាំ២០២៥នេះ កសិករក្នុងឃុំរការពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បាននាំគ្នាសម្រុកដាំដំឡូងមី ៣ប្រភេទ ក្នុងនោះពូជដំឡូងមីវៀតណាម២ប្រភេទ និងពូជដំឡូងមីថៃ១ប្រភេទ។ ពូជទាំង៣ប្រភេទនេះ ដាំត្រូវជាមួយនឹងដីក្រហមក្នុងតំបន់នេះតែម្តង ហើយវាឲ្យផលល្អ ម្សៅច្រើន DC ខ្ពស់ល្អ ទីផ្សារក្រៅប្រទេសត្រូវការទិញ តែតម្លៃតាមហាងឆេងឡើងចុះ។ ខណៈឆ្នាំទៅដំឡូងតម្លៃពី ៥៥០រៀល ទៅ៦០០រៀល សម្រាប់ឆ្នាំ២០២៥នេះ ដំឡូងចុះថោក ១គីឡូក្រាមតម្លៃ៣០០រៀលតែប៉ុណ្ណោះ។ ទោះបីដំឡូងចុះថោកយ៉ាងណាក៏ដោយ កសិករនៅតែបន្តដាំព្រោះដំណាំផ្សេងៗ ទិន្នផលមិនល្អដូចដំឡូងមីទេ។

លោក ទូច ធារិន អាយុ៣៩ឆ្នាំ ជាកសិករដាំដំឡូងមី រស់នៅភូមិសមរម្យ ឃុំ ស្រុកខាងលើបានរៀបរាប់ឲ្យដឹងថា ការដាំដុះត្រូវភ្ជួរដីជារង ដាំបញ្ឈដើម ទើបមើមវាល្អ។ ពូជមីកុមារ មីស្រួយ ជាពូជដំឡូងវៀតណាម និងដំឡូងពូជថៃ៨១ ដាំនៅលើដីក្រហមទទួលបានផលពី២៨តោន ទៅ៣០តោន ក្នុង១ហិកតា។ ក្នុងខែ១ និងខែ២ វាឲ្យម្សៅច្រើន DC ខ្ពស់ តែក្នុងខែ៤ មីស្រួយ ធ្លាក់ម្សៅ រីឯមីកុមារ និងថៃ៨១ អត់ធ្លាក់ម្សៅនោះទេ។ ឆ្នាំនេះតម្លៃ៣០០រៀល គិតតាម DC ក្នុង១គីឡូក្រាម ថោកជាងឆ្នាំទៅ ខណៈឆ្នាំទៅតម្លៃ៥០០រៀល ទៅ៦០០រៀល។ កសិករបន្តដាំដំឡូងដោយសារដីក្រហមវាឲ្យផលល្អ ក្នុង១ហិកតា ជាមធ្យមពី២៨តោន ទៅ៣០តោន។

លោក ធារិន បានបន្តទៀតថា ចំពោះការប្រើជី គឺជីសញ្ញាក្បាលរមាស និងក្បាលពពែ របស់វៀតណាម។ ហើយកសិករប្រើទៅតាមធនធានរបស់កសិករ ១ហិកតា អាចប្រើ៤បេ ដាក់ច្រើនរិតតែល្អ ព្រោះវាជួយដើមស្លឹក និងមើមផងដែរ រីឯទឹកមិនជាបញ្ហាទេ ព្រោះដំឡូងរស់តាមបែបធម្មជាតិ ការដាំដុះប្រើរយៈពេលពី៨ទៅ១០ខែ យើងអាចប្រមូលផលបានហើយ។

តាមរបាយការណ៍ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឲ្យដឹងថា ទាំង៧ស្រុក/ក្រុង ក្នុងខេត្ត មានស្រុកក្រូចឆ្មារ និងស្រុកពញាក្រែក បានដាំដុះដំឡូងមុនគេ លើផ្ទៃដីទំហំជិត៥០០ហិកតាហើយ ចំណែក៥ស្រុក/ក្រុងទៀត កសិករកំពុងមមាញឹកបង្កបង្កើនផលដំឡូងមីនេះផងដែរ៕
អត្ថបទ៖ សាន វិឡែម



-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៧ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


