Connect with us

ចរាចរណ៍

អ្នកនាំពាក្យការងារអំពាវនាវឱ្យម្ចាស់រថយន្តដឹកកម្មករ និងអ្នកបញ្ជារថយន្តលើដងផ្លូវ សូមមានស្មារតីអធ្យាស្រ័យខ្ពស់ដើម្បីកុំឱ្យកម្មករដែលជាជនស្លូតត្រង់បន្តរងផលប៉ះពាល់

បានផុស

នៅ

នៅព្រឹកថ្ងៃពុធ ទី៧ ខែឧសភា ឆ្នាំ២០២៥នេះ មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តក្រុងដឹកកម្មករនិយោជិតដែលមានសមាជិកសរុប៤២រូប និងរថយន្តគ្រួសារមួយគ្រឿងនៅត្រង់ចំណុចផ្លូវជាតិលេខ៤៤ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ១២៩-១៣០ ភូមិខ្សាច់ពូន សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ដែលបានបណ្តាលឱ្យកម្មកររងរបួស៤០នាក់ ក្នុងនោះ ស្លាប់ម្នាក់ របួសធ្ងន់២នាក់ និងស្រាល៣៧។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាំងពីពេលកើតហេតុ ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក ប.ស.ស. និងមន្ត្រីមន្ទីរការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងមានវត្តមាននៅមន្ទីរពេទ្យដើម្បីសម្របសម្រួលជាមួយក្រុមគ្រូពេទ្យដើម្បីជួយសង្គ្រោះជនរងគ្រោះ។

ជាមួយគ្នានេះ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដោះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវឱ្យម្ចាស់រថយន្តដឹកកម្មករពង្រឹងការបើកបរ ពង្រឹងការប្រុងប្រយ័ត្ន និងវិជ្ជាជីវៈខ្ពស់ក្នុងការបើកបរ ជាមួយគ្នានេះ ប្រជាពលរដ្ឋដែលអ្នកបញ្ជារថយន្តតាមដងផ្លូវទាំងអស់គួរអធ្យាស្រ័យខ្ពស់ យោគយល់ខ្ពស់ ព្រោះគ្រោះថ្នាក់ចរាចរណ៍បានកើងឡើងដែលប៉ះពាល់ដល់កម្មករដែលជាជនស្លូតត្រង់នៅលើរថយន្តមានគ្រោះថ្នាក់ និងរងផលប៉ះពាល់។

បើតាមលោក ស៊ុន មេសា គិតចាប់ពីខែមករា ដល់សប្តាហ៍ទី១ ខែឧសភា ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍​លើរថយន្តដឹកកម្មរចំនួន ៣ករណី មានជនរងគ្រោះសរុប ៨៩នាក់ (ស្រី ៨១នាក់) ក្នុងនោះជនរងគ្រោះ ស្លាប់ ១នាក់ (ស្រី) របួសធ្ងន់ ១០នាក់ (ស្រីទាំងអស់) និងរបួសស្រាល ៧៨នាក់ (ស្រី ៧០នាក់)។

ទន្ទឹមនឹងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងបន្តជួយដោះស្រាយទុក្ខលំបាករបស់បងប្អូនកម្មការិនីនិងក្រុមគ្រួសារទៅតាមគោលការណ៍នៃបេឡាជាតិរបបសន្តិសុខសង្គម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចរាចរណ៍១១ វិនាទី មុន

អ្នកនាំពាក្យការងារអំពាវនាវឱ្យម្ចាស់រថយន្តដឹកកម្មករ និងអ្នកបញ្ជារថយន្តលើដងផ្លូវ សូមមានស្មារតីអធ្យាស្រ័យខ្ពស់ដើម្បីកុំឱ្យកម្មករដែលជាជនស្លូតត្រង់បន្តរងផលប៉ះពាល់

សន្តិសុខសង្គម១៨ នាទីutes មុន

អ្នកធ្វើដំណើរប្រតិកម្មក្រុមអ្នកចាប់ម៉ូយដាក់រថយន្តតាក់សុីបង្កភាពអនាធិបតេយ្យលើដងផ្លូវ

ព័ត៌មានជាតិ៣៣ នាទីutes មុន

ព្រឹកនេះ លោក ជា សុផារ៉ា ទៅដល់ជប៉ុនហើយ ដើម្បីទទួលគ្រឿងឥស្សរិយយសនៅក្នុងព្រះរាជវាំងជប៉ុន

ព័ត៌មានជាតិ៤០ នាទីutes មុន

នាយករដ្ឋមន្រ្តី​កម្ពុជា៖ មុន​ដំណើរការ​រោងចក្រ ​ត្រូវ​រៀបចំ​ឲ្យ​មាន​អាង​ចម្រោះ​ទឹក​កខ្វក់​ មិនមែន​ផ្តើម​ដំណើការ​ ទើប​ចាប់ផ្តើម​ធ្វើ​នោះ​ទេ

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

សង្គ្រាម​ធំៗ​ចំនួន​បួន​លើក ធ្លាប់​កើត​ឡើង​នៅ​តំបន់​កាស្មៀរ​រវាង​ឥណ្ឌា និង​ប៉ាគីស្ថាន

Sokha Hotels

ព័ត៌មានពេញនិយម