ព័ត៌មានអន្ដរជាតិ
សង្គ្រាមធំៗចំនួនបួនលើក ធ្លាប់កើតឡើងនៅតំបន់កាស្មៀររវាងឥណ្ឌា និងប៉ាគីស្ថាន
តំបន់កាស្មៀរ បានក្លាយជាចំណុចស្នូលនៃជម្លោះរវាងឥណ្ឌា និងប៉ាគីស្ថាន ចាប់តាំងពីឆ្នាំ១៩៤៧ ដោយទីនោះធ្លាប់កើតមានសង្រ្គាមធំៗចំនួនបួនដង ព្រមទាំងការប៉ះទង្គិចគ្នាផ្នែកយោធា និងការបះបោរជាច្រើនលើកច្រើនសា។

សង្គ្រាមសំខាន់ៗដែលពាក់ព័ន្ធនឹងតំបន់កាស្មៀរ៖
សង្គ្រាមឥណ្ឌា-ប៉ាគីស្ថានដំបូង (ឆ្នាំ១៩៤៧-១៩៤៨)
- ដើមហេតុ៖ ការលុកលុយរបស់កុលសម្ព័ន្ធដែលគាំទ្រដោយប៉ាគីស្ថានលើតំបន់ Jammu និងកាស្មៀរ។
- ដំណោះស្រាយ៖ បទឈប់បាញ់ដែលត្រូវបានសម្របសម្រួលដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៤៩ ដោយមានការបែងចែកទៅជាតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌា និងកាស្មៀរគ្រប់គ្រងដោយប៉ាគីស្ថាន។
សង្គ្រាមឥណ្ឌា-ប៉ាគីស្ថានលើកទីពីរ (ឆ្នាំ១៩៦៥)
- ដើមហេតុ៖ ប្រតិបត្តិការ «Gibraltar» របស់ប៉ាគីស្ថាន មានគោលបំណងបន្លំដាក់កងកម្លាំងចូលទៅក្នុងតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌា។
- ដំណោះស្រាយ៖ កិច្ចព្រមព្រៀង «Tashkent» សម្របសម្រួលដោយសហភាពសូវៀត។
សង្គ្រាមឥណ្ឌា-ប៉ាគីស្ថានលើកទី៣ (ឆ្នាំ១៩៧១)
- ដើមហេតុ៖ សង្រ្គាមទាមទារឯករាជ្យបង់ក្លាដែសពីប៉ាគីស្ថាន ប៉ុន្តែបានបង្កឲ្យមានជម្លោះនៅជួរមុខតំបន់កាស្មៀរផងដែរ។
- ដំណោះស្រាយ៖ ការបង្កើតប្រទេសបង់ក្លាដែស និងបទឈប់បាញ់នៅគ្រប់រណសិរ្សទាំងអស់ រួមទាំងតំបន់កាស្មៀរផងដែរ។
សង្គ្រាម Kargil (ឆ្នាំ១៩៩៩)
- ដើមហេតុ៖ ទាហានប៉ាគីស្ថាន និងពួកសកម្មប្រយុទ្ធបានជ្រៀតចូលទីតាំងរបស់ឥណ្ឌានៅក្នុងផ្នែកខ្លះនៃទីក្រុង Kargil តំបន់កាស្មៀរ។
- ដំណោះស្រាយ៖ ឥណ្ឌាដណ្តើមយកទីតាំងខាន់ៗមកវិញ ហើយប៉ាគីស្ថានបានដកខ្លួនចេញក្រោមសម្ពាធអន្តរជាតិ។
ជម្លោះ និងវិបត្តិសំខាន់ៗផ្សេងទៀត៖
- ទសវត្សរ៍ឆ្នាំ១៩៩០-បច្ចុប្បន្ន៖ ការបះបោរប្រដាប់អាវុធជាហូរហែ ប្រឆាំងនឹងការគ្រប់គ្រងរបស់ឥណ្ឌានៅតំបន់ Jammu និងកាស្មៀរ។
- ឆ្នាំ២០០១-២០០២៖ ជម្លោះឥណ្ឌា-ប៉ាគីស្ថាន បង្កឡើងដោយការវាយប្រហារលើសភាឥណ្ឌា។
- ជម្លោះទីក្រុង Uri ឆ្នាំ២០១៦៖ ឥណ្ឌាបានធ្វើការវាយប្រហារនៅទូទាំងព្រំដែនជម្លោះ ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារភេរវកម្មពីប៉ាគីស្ថាន។
- ការវាយប្រហារ Pulwama ឆ្នាំ២០១៩៖ ការបំផ្ទុះគ្រាប់បែកអត្តឃាតដោយក្រុមភេរវករ Jaish-e-Mohammed បានសម្លាប់ទាហានឥណ្ឌា ៤០នាក់។ ឥណ្ឌាបានសងសឹកដោយបើកការវាយប្រហារតាមអាកាសនៅប៉ាគីស្ថាន។
- ជម្លោះឆ្នាំ២០២៥ (កំពុងបន្ត)៖ ប្រតិបត្តិការ «Sindoor» របស់ឥណ្ឌា ធ្វើឡើងដើម្បីសងសឹកប៉ាគីស្ថាន ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារភេរវកម្មនៅតំបន់កាស្មៀរកាលពីថ្ងៃទី២២មេសា ដែលបានសម្លាប់ទេសចរហិណ្ឌូ២៦នាក់៕
ដោយ៖ ឈាង
ចុចអាន៖ ប្រតិបត្តិការយោធាឥណ្ឌាឈ្មោះ «Sindoor» មានអត្ថន័យយ៉ាងណា ហើយ អ្វីជាគោលដៅ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច២៣ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ២ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


