Connect with us

ជីវិតកម្សាន្ដ

បវរកញ្ញា Michelle បង្អួតវីឡាប្រណីតនៅ​ហុងកុង​ តម្លៃដល់ទៅ ១២៩ លានដុល្លារ

បានផុស

នៅ

ម្ចាស់មកុដបវរកញ្ញាអន្តរជាតិចិន-ហុងកុងក្នុងឆ្នាំ ១៩៨៨ នាង Michelle Reis បានចែករំលែកទិដ្ឋភាពផ្ទះវីឡា តម្លៃ ១ ពាន់លានហុងកុង (១២៩ លានដុល្លារអាមេរិក) ស្ថិតនៅឧបទ្វីប Shek O របស់ហុងកុង ដែលមានវាលស្មៅខៀវស្រងាត់ និងទេសភាពសមុទ្រដ៏គួរឲ្យរីករាយ​គយគន់​​លម្ហែ​អារម្មណ៍​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី ៤ខែឧសភា រាជិនីសម្រស់រូបនេះ បានបង្ហោះរូបថតមួយសន្លឹកក្នុង​គណនី​​ Instagram ដោយបើកបង្ហាញឲ្យឃើញអំពីទិដ្ធភាពផ្ទះ ដែលនាងបានប្រឡែងលេងជាមួយសត្វចិញ្ចឹមនៅក្នុងសួនច្បារដ៏ធំទូលាយមួយ។ អចលនទ្រព្យនេះមានតម្លៃជាង១ពាន់លានដុល្លារហុងកុងកាលពីឆ្នាំមុន ចាប់តាំងពីពេលនោះមកវាកាន់តែមានតម្លៃកើនឡើង ហើយឥឡូវនេះស្ថិតក្នុងចំណោមផ្ទះប្រណីតបំផុតទាំង ១០របស់ហុងកុង។ នេះបើយោងតាមកាសែត ​​St Headline ។

មិនតែប៉ុណ្ណោះ ឪពុកក្មេករបស់ ​អ្នកនាង Michelle Reis គឺជាមហាសេដ្ឋីអចលនទ្រព្យហុងកុងស្រាប់ទៅ​ហើយ គឺលោក Sai Fun Hui បានទិញអចលនទ្រព្យនេះក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ដោយសារតែទីតាំងស្ថិតនៅលើភ្នំ និងសមុទ្រ ហើយថែមទាំងផ្តល់នូវភាពឯកជនដ៏ពិសេស។ ក្នុងឆ្នាំ ២០០៨ នាងនិងអ្នកជំនួញ Julian Hui បានរៀបការនៅទីនោះ ក្នុងពិធីដ៏ថ្លៃថ្លាដែលគេប៉ាន់ស្មានថា មានតម្លៃប្រហែល ១០០ លានដុល្លារហុងកុងឯណោះ។

ទោះជាយ៉ាងណាក៏ដោយ ការបង្អួតទ្រព្យរបស់តារាស្រីវ័យ៥៤ឆ្នាំនៅលើបណ្ដាញសង្គម ជារឿយៗត្រូវបានគេចាត់ថា ជារឿងធម្មតាទៅហើយសម្រាប់គ្រួសារសេដ្ធីប្រចាំទឹកដីហុងកុង។ ជាមួយគ្នានោះដែរ អ្នកជំនួញ Julian ដែលជាស្វាមី Michelle ក៏ជាបុគ្គលសំខាន់បំផុតនៅក្នុងត្រកូល Hui ក៏ជាអ្នកស្នងមរតកពីទ្រព្យសម្បត្តិដ៏ច្រើន ពេលនេះគ្រប់គ្រងអាជីវកម្មគ្រួសារ បន្ទាប់ពីឪពុកបានទទួលមរណភាពនៅឆ្នាំ ២០១៨ ។

បន្ទាប់ពីទទួលកិត្តិនាមជាតារាសម្តែងហុងកុងដ៏ល្បីមួយរូប និងជោគជ័យក្នុងការប្រកួតសម្រស់ក្នុងកម្មវិធី Michelle Reis ស្រាប់តែលោតមួយជំហ៊ានថែមទៀតនៅក្នុងភាពយន្ត «Fallen Angels» របស់អ្នកដឹកនាំរឿងហុងកុងលោក Wong Kar-wai ដែលកាលណោះ ទទួលបានការអបអរសាទរជាអន្តរជាតិចំពោះការសម្ដែងជាតួឯកស្រី។ ថ្វីដ្បិតតែនាងបានកាត់បន្ថយការបង្ហាញខ្លួននៅលើកញ្ចាក់ទូរទស្សន៍តាំងពីឆ្នាំ ២០០០ ក៏ដោយ ក៏តារាស្រីនៅតែស្ថិតក្នុងក្រសែភ្នែកសាធារណៈជន ទាក់ទិននឹងជីវិតឯកជននាបច្ចប្បន្ននេះ។

ដោយឡែក លោក Julian Hui មកពីគ្រួសារដ៏មានកិត្យានុភាពបំផុតរបស់ហុងកុង។ ឪពុករបស់គាត់ត្រូវបានចុះបញ្ជីក្នុងចំណោមបុគ្គលដែលមានបំផុតទាំង៥០ របស់ទស្សនាវដ្ដី Forbes នៅហុងកុង រហូតដល់គាត់មរណភាពក្នុងឆ្នាំ ២០១៨។ Julian ត្រូវបានគេរាយការណ៍ថាបានទទួលមរតកទ្រព្យសម្បត្តិដែលមានតម្លៃ ៤០ ពាន់លានដុល្លារហុងកុងពីឪពុក ហើយបច្ចុប្បន្នគ្រប់គ្រងអាណាចក្រអាជីវកម្មដ៏ទូលំទូលាយមួយនេះតែម្នាក់ឯង៕

នាង Michelle Reis និងស្វាមីលោក Julian Hui

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ដោយសារអបិយជំនឿ នាំឲ្យ Nicholas និង Faye មិនអាចរៀបការ បានត្រឹមគូសង្សារប៉ុណ្ណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម