កីឡា
ភ្លេចៗ ដល់ការប្រកួតជើងទី២ វិសាខា ប៉ះ ភ្នំពេញក្រោន វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានសម្ដេច
បន្ទាប់ពីស្មើគ្នាលទ្ធផល ២-២ នៅជើងទី១ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅទឹកដី អ អេស អិន ស្អែកនេះឈានដល់ការប្រកួតជើងទី២ ហើយរវាងក្រុមទាំងពីរ វិសាខា និង ភ្នំពេញក្រោន ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៨។

កម្មវិធីប្រកួតផេក Hun Sen Cup
ការប្រកួតនៅជើងទី២ នេះនឹងធ្វើឡើងនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ដោយប្ដូរមកកាន់ទឹកដីព្រីនស៏ របស់វិសាខា វិញម្ដងចាប់ពីវេលាម៉ោង ៦ល្ងាចតទៅ។ ជំនួបជើងទី១ បានត្រឹមស្មើគ្នាប៉ុណ្ណោះ ចាំមើលក្រុមណាដែលអាចយកឈ្នះ និងបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេច។

ក្រុមវិសាខា
ចំណែកមួយគូទៀតនោះគឺ ព្រះខ័នរាជស្វាយរៀង ប៉ះ បឹងកេត ប៉ុន្តែការប្រកួតលើកទៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ វិញ។ ដោយសារតែព្រះខ័នរាជស្វាយរៀង មានភារកិច្ចធំប្រកួតផ្ដាច់ព្រ័ត្រ AFC Challenge League ជាមួយ FK Arkadag នៅថ្ងៃទី១០ ឧសភា ប៉ុន្មានថ្ងៃខាងមុខនេះ។
កុំភ្លេចតាមដានជំនួបដ៏តានតឹងនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររវាង វិសាខា ប៉ះ ភ្នំពេញក្រោន នៅថ្ងៃស្អែកនេះទាំងអស់គ្នា។ ការប្រកួតនេះនឹងមានផ្សាយលើ BTV NEWS ផងដែរ៕

ក្រុមភ្នំពេញក្រោន
អត្ថបទដោយ៖ នួន ស៊ីណា
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


