ជីវិតកម្សាន្ដ
IU នៅតែជាតារាស្រីឈានមុខគេ ក្នុងការបរិច្ចាគប្រាក់ច្រើនៗ ជួយដល់កន្លែងខ្វះខាត
EDAM Entertainment ដែលជាទីភ្នាក់ងាររបស់តារាសម្ដែងនិងចម្រៀងកូរ៉េ បានរាយការណ៍ ថា IU បានបរិច្ចាគទឹកប្រាក់សរុបចំនួន ១៦០ លានវ៉ុន ក្រោមឈ្មោះ IUana’ (IU + Uana) ដើម្បីរំលឹកដល់ទិវាកុមារ។ អំណោយនេះនឹងត្រូវប្រើប្រាស់ ដើម្បីគាំទ្រដល់ការលូតលាស់ប្រកបដោយសុខភាពល្អ និងជីវភាពរស់នៅរបស់យុវជនដែលត្រៀមសម្រាប់ជីវិតឯករាជ្យ និងកុមារពិការ។

ទីភ្នាក់ងាររបស់តារាស្រីវ័យ៣២ឆ្នាំបានបញ្ចាក់បន្ថែមទៀតថា រាល់អំណោយទាំងអស់ដែលនាងបានបរិច្ចាគ ត្រូវចែកជូនដូចតទៅ៖ ៦២លានវ៉ុន ដល់ Edenai Ville និង ៩០លានវ៉ុន ដល់ ភូមិ Hansarang និង មណ្ឌលកុមារពិការ Hansarang។
មិនតែប៉៉ុណ្ណោះ អំណោយដល់ Edenai Ville នឹងត្រូវប្រើប្រាស់សម្រាប់បង្កើតកន្លែងសម្រាប់យុវជនរៀបចំខ្លួនដើម្បីឯករាជ្យ និងអំណោយសម្រាប់ទិវាកុមារ និងការគាំទ្រព្រឹត្តិការណ៍កុមារ ខណៈដែលអំណោយដល់ភូមិ Hansarang និង មណ្ឌលកុមារពិការ Hansarang នឹងត្រូវប្រើប្រាស់សម្រាប់ កន្លែងព្យាបាលផ្នែកវេជ្ជសាស្ត្រ និងស្តារនីតិសម្បទា និងការផ្តល់អំណោយទិវាកុមារ ដើម្បីលើកកម្ពស់ជីវភាពរស់នៅជាក់ស្តែង។
ចាប់តាំងពីការបង្ហាញខ្លួនដំបូងក្នុងឆ្នាំ ២០០៨ តួឯកស្រីក្នុងរឿង «Hotel del Luna» តែងតែចូលរួមក្នុងសកម្មភាពសប្បុរសធម៌ជាបន្តបន្ទាប់។ នាងត្រូវបានគេស្គាល់ផងដែរ សម្រាប់ការបរិច្ចាគក្រោមឈ្មោះថា IUana ក្នុងខួបកំណើតរបស់នាង និងថ្ងៃឈប់សម្រាកចុងឆ្នាំជារៀងរាល់ឆ្នាំ។
ក្នុងឆ្នាំ ២០១៩ IU បានក្លាយជាតារាស្រីក្មេងជាងគេ ដែលត្រូវបានគេដាក់ឈ្មោះក្នុងចំណោមតារាឆ្នើម៣០ប្រចាំតំបន់អាស៊ី «30 Heroes of Philanthropy in Asia» របស់ទស្សនាវដ្ដី Forbes ហើយបានបរិច្ចាគ ២០០លានវ៉ុនក្នុងខែមីនា ដើម្បីគាំទ្រជនរងគ្រោះដោយសារភ្លើងឆេះព្រៃដ៏ធំ បានកើតឡើងនៅក្នុងតំបន់ Gyeongsang និងព្យាបាលអ្នកពន្លត់អគ្គីភ័យ។
ទន្ទឹមនឹងនេះដែរ កាលពីពេលថ្មីៗនេះ តារាចម្រៀងវ័យក្មេង បានបន្សល់ទុកនូវចំណាប់អារម្មណ៍ដល់អ្នកទស្សនាជាច្រើនមិនថាក្នុងប្រទេស ឬក្រៅប្រទេស ដោយបានចូលរួមសម្តែងក្នុងនាមជាតួឯកស្រីយ៉ាងល្អឥតខ្ចោះ ក្នុងស៊េរីរបសក្រុមហ៊ុន Netflix ក្រោមចំណងជើងថា «When Life Gives You Tangerines» ហើយបច្ចុប្បន្ន នាងក៏កំពុងរៀបចំថតគម្រោងបន្ទាប់គឺ «21st Century Grand Lady»៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Kim Soo-hyun នៅតែជាតារាមានឥទ្ធិពលបំផុតរបស់កូរ៉េ ទោះកំពុងផ្ទុករឿងអាស្រូវក្ដី
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


