Connect with us

ជីវិតកម្សាន្ដ

តារា K-pop ៥ដួង​ សាង​អាជីទោល​ដ៏ជោគជ័យ​និង​ ​មានទំហំទ្រព្យ​សម្បត្តិ​ម្នាក់ៗដូច​សេដ្ឋី

បានផុស

នៅ

ដោយធ្លាប់បានបង្កើតកេរ្តិ៍ឈ្មោះរៀងៗខ្លួន ជាមួយក្រុមល្បីៗដូចជា BIGBANG, BLACKPINK ឬ BTS សិល្បករ K-pop កំពូលៗជាច្រើន បានបង្ហាញពីការទាក់ទាញផ្ទាល់ខ្លួន បន្ទាប់ពីចាកចេញក្រុម ដើម្បីបន្តអាជីពទោលកាន់តែជោគជ័យលើសពីអ្វីៗទាំំងអស់។

ទោះបីជាតារាល្បីៗទាំងនោះ​មាន​​​ឧបសគ្គ​ក្នុង​អាជីព​ ដូចជា ​កាតព្វកិច្ច​បម្រើយោធា ជម្លោះ​ជាមួយក្រុមហ៊ុនគ្រប់គ្រង ឬ​សម្ពាធ​ដើម្បីរក្សាមុខមាត់​ក្នុងស្រទាប់​មហាជន​ក៏ដោយ ក៏ពួកគេនៅតែទទួលបានសមិទ្ធផលគួរឲ្យចាប់អារម្មណ៍នៅ​លើ​ឆាក​អន្តរជាតិ និងក្នុងវិស័យពាណិជ្ជកម្ម។

ខាង​ក្រោម​នេះ​គឺ​ជាតារាកូរ៉េ​៥រូបដែល​លេច​ធ្លោ​បំផុត​ក្នុង​អាជីពទោល K-pop នាសម័យកាលបច្ចុប្បន្ននេះព្រមទាំង​ទំហំ​​ទ្រព្យ​សម្បត្តិ​ដែល​ពួក​គេ​មានច្រើន​​​មិនធម្មតាឡើយ។

. នាង Lisa ​នៅ​ក្រុម BLACKPINK

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាង Lisa ត្រូវ​​គេ​ចាត់​ទុក​ថា​ ជា​តារា​ចម្រៀង​ទោល​ម្នាក់​ ដែល​ទទួល​បាន​ជោគជ័យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ K-pop។ ជាមួយនឹងកំណត់ត្រាពិភពលោកហ្គីណេសចំនួន៩ នាងបានក្លាយជាសិល្បករទោលរបស់ K-pop ច្រើនជាងគេ។ នាងក៏ជាអ្នកដំបូងគេដែលឈ្នះពានរង្វាន់ K-pop ល្អបំផុតនៅក្នុងកម្មវិធី MTV Video Music Awards ឆ្នាំ ២០២២ និងជាសិល្បករ K-pop ដែលមានអ្នកតាមដានច្រើនបំផុតនៅលើ Instagram ផងដែរ។

ក្រៅ​ពី​តន្ត្រី ​នាង​ Lisa ក៏ជ្រៀតខ្លួនចូលទៅហូលីវូដ និង​ជា​​តំណាង​របស់​ម៉ាក​យីហោម៉ូដ​ប្រណីត​ជា​ច្រើន។ យោងតាម ​​Celebrity Net Worth នាងគឺជាសមាជិកដែលមានបំផុតទីពីររបស់ក្រុម BLACKPINK ជាមួយនឹងទ្រព្យសម្បត្តិប៉ាន់ស្មានចំនួន ២៥លានដុល្លារ។

នាង Rose នៅ​ក្រុម BLACKPINK

ការចេញបទចម្រៀងទោលរបស់នាងនៅឆ្នាំ ២០២១ នាង Rose បានបង្កើតកំណត់ត្រាយ៉ាងឆាប់រហ័សជាមួយនឹង​បទ ចម្រៀងទោល ដែលមានចំណាត់ថ្នាក់ខ្ពស់បំផុតនៅលើតារាង Billboard Hot 100។ ថ្មីៗនេះ ការសហការរបស់តារាស្រីវ័យ២៨ឆ្នាំ ជាមួយអ្នកចម្រៀងអាមេរិក លោក Bruno Mars លើបទក្រោមចំណងជើងថា «APT» ហើយនោះបានជួយឲ្យនាងឈ្នះកំណត់ត្រាពិភពលោក Guinness World Record មួយផ្សេងទៀត ខណៈពេលដែលនាងក៏កំពុងពង្រឹងតំណែងជាសិល្បករទោលពិភពលោកដ៏លេចធ្លោម្នាក់ផងដែរ។ នៅឆ្នាំ ២០២៥ យោងតាមស្ថិតិ Celebrity Net Worth តារាកូរ៉េរូបនេះ ត្រូវបានគេវាយតម្លៃថា ជាសមាជិក BLACKPINK ដែលមានជាងគេបំផុតពោលគឺ ៣០លានដុល្លារ

៣ លោក Jungkook ក្រុម BTS

ក្នុង​នាម​ជា​សមាជិក​ក្រុម BTS ដំបូង​ដែល​ចេញ​ចម្រៀង​ទោល​ជា​ផ្លូវ​ការ Jungkook បាន​បន្ត​បង្កើត​កំណត់​ត្រា​ពិភពលោកយ៉ាងគគ្រឹកគគ្រេងបំផុត។ បទ «Seven» បានក្លាយជាចម្រៀង K-pop លឿនបំផុតដែលឈានដល់ ១ ពាន់លានលើវេទិកា stream និងនៅលើ Spotify លើសបទ Flowers របស់តារាចម្រៀង Miley Cyrus ទៅទៀត។ គាត់​ក៏​ជា​សិល្បករ​ទោល​កូរ៉េ​ដំបូង​គេ​ដែល​មាន​បទ​ចម្រៀង​ច្រើន​លើស​ពី ១ ពាន់​លាន​ដង។ គិតត្រឹមឆ្នាំ ២០២៤ តារាប្រុសវ័យ២៧ឆ្នាំ មានទ្រព្យសម្បត្តិសរុប ៣៥ លានដុល្លារ ដែលស្ថិតនៅលំដាប់ទីពីរបន្ទាប់ពី V (Kim Taehyung) ក្នុងក្រុម BTS ។

G-Dragon ក្រុម BIGBANG

ត្រូវបានគេដាក់ឈ្មោះថា «King of K-pop» តារាប្រុស G-Dragon គឺជាតារាតន្ត្រី និងម៉ូដដែលកេរ្តិ៍ដំណែលបានអូសបន្លាយជាងមួយទសវត្សរ៍។ ទោះបីជាបានរំខានអាជីពរបស់គាត់អស់រយៈពេល ១២ ឆ្នាំក៏ដោយក៏គាត់នៅតែធ្វើឲ្យមានការភ្ញាក់ផ្អើលនៅក្នុងសហរដ្ឋអាមេរិក ជាមួយនឹងអាល់ប៊ុមថ្មី «Übermensch» ហើយបានបង្ហាញខ្លួននៅលើ Billboard 200 ចំនួនបីដងឯណោះ។ ក្រៅ​ពី​តន្ត្រី តារារៀមច្បងរូបនេះក៏​ជា​មុខ​មាត់​គួរ​ឲ្យចាប់​អារម្មណ៍​ក្នុង​ឧស្សាហកម្ម​ផ្សាយ​ពាណិជ្ជកម្ម​ផង​ដែរ ដោយ​មាន​ទ្រព្យ​សម្បត្តិ​ប្រមាណជា ៣០ លាន​ដុល្លារ។

Jackson Wang ក្រុម GOT7

មានដើមកំណើតមកពីហុងកុង និងល្បីល្បាញជាមួយក្រុមកូរ៉េ GOT7 លោក Jackson Wang បានបង្កើតស្លាកកំណត់ត្រាផ្ទាល់ខ្លួន បង្កើតម៉ាកយីហោម៉ូដ និងដណ្តើមបានមុខមាត់លើឆាកអន្តរជាតិជាច្រើន។ គាត់ត្រូវបានផ្តល់កិត្តិយសដោយទស្សនាវដ្ដី Forbes ក្នុងបញ្ជី «30 Under 30 China» ហើយបានទទួលពានរង្វាន់តន្ត្រីធំៗជាច្រើនដូចជា៖ កំណត់ត្រាប្រចាំឆ្នាំ និង ពានរង្វាន់តន្ត្រីប៉ុបអាស៊ី។

លើសពីនេះ អាជីពទោលរបស់ សិល្បករហុងកុងរូបនេះ បច្ចុប្បន្នកំពុងរីកចម្រើនទាំងនៅអាស៊ី និងលោកខាងលិច ព្រមជាមួយនឹងទ្រព្យ​សម្បត្តិ​លើសពី ១០០ លានដុល្លារអាមេរិកឯណោះ។

យ៉ាងណាមិញ តារាកូរ៉េខាងលើនេះគឺភត្តុតាងដ៏កម្រមួយដែលអាចបញ្ចាក់បានថា ទោះបីជាពួកគេបំបែកខ្លួនចេញពីក្រុម ក្លាយជាសិល្បករទោលក៏ពិតមែន។ ប៉ុន្តែម្នាក់ៗកាន់តែបង្ហាញអំពីនិរន្តរភាព និងចរិតផ្ទាល់ខ្លួនរបស់ពួកគេឲ្យទស្សនិកជនកាន់តែទទួលស្គាល់។ ជាពិសេសថែមទៀត តារាប្រុស-ស្រី ទាំងនោះ មិនត្រឹមតែមានកេរ្តិ៍ឈ្មោះក្នុងក្រុមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតម៉ាកយីហោផ្ទាល់ខ្លួន ដោយបញ្ជាក់ពីជំហររបស់ពួកគេរៀងៗខ្លួន នៅក្នុងឧស្សាហកម្មកម្សាន្តទូទាំងពិភពលោកដែលកំពុងតែរីកចម្រើនទៅមុខឥតឈប់ឈរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖​សុខភាព​តារា​ជើង​ចាស់កូរ៉េរហ័សនាម «ជីតាជាតិ»​ Lee Soon-jae កាន់តែទ្រុឌទ្រោម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម