ព័ត៌មានជាតិ
សម្រេចបិទមន្ទីរសម្រាកព្យាបាលឯកជន លី ស្រីវីណា បន្ទាប់មានករណីស្លាប់មេធាវីមួយរូប
ក្រសួងសុខាភិបាលបានចេញសេចក្តីសម្រេចមួយ ហើយដែលទើបទទួលបាននៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បិទមន្ទីរសម្រាកព្យាបាលឯកជនឈ្មោះ លី ស្រីវីណា ដែលមានទីតាំងនៅផ្ទះលេខ៣៣៩អា សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញរបស់លោកវេជ្ជបណ្ឌិត ស៊ុយ ប៊ុនថន ជាអ្នកទទួលខុសត្រូវ។

បើតាមសេចក្តីសម្រេចរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមូលហេតុ ពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការផ្ដល់សេវាសង្គ្រោះអ្នកជំងឺ។ ជាមួយគ្នានោះ ក្រសួងសុខាភិបាល ក៏បានសម្រេចមោឃភាព នូវសេចក្តីសម្រេច ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៩ របស់ក្រសួងសុខាភិបាលផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ បុរសម្នាក់ជាមេធាវី ទេព ពៅ បានស្លាប់នៅក្នុងមន្ទីរពេទ្យ លី ស្រីវីណា បណ្តាលឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកជិតខាង ដែលចូលមកព្យាបាល ហើយហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៨ និង៣០ នាទីព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នេះ នៅគ្លីនិក លី ស្រីវីណា ដែលស្ថិតនៅផ្ទះ លេខ៣៣៩ A/B/C ផ្លូវ លេខ១៦៣ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានច្បាស់ការណ៍មួយចំនួនបានឲ្យដឹងដែរថា នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នោះ លោកមេធាវី ទេព ពៅ ដែលមានអត្តលេខ៨៩៣ នៃក្រុមមេធាវីឯករាជ្យ មានអាការៈចុកពោះ ក៏បានទៅពិនិត្យនៅគ្លីនិក លី ស្រីវីណា ស្ថិតនៅផ្ទះលេខ៣៣៩ A/B/C ផ្លូវលេខ១៦៣ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន។ ក្រោយមក ខាងពេទ្យបានដាក់សេរ៉ូម រួចលោកមេធាវី ទេព ពៅ ក៏គាំងបេះដូងស្លាប់តែម្តង។
កម្ពុជាថ្មី នៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីមន្ទីរសម្រាកព្យាបាលឯកជន លី ស្រីវីណា នៅឡើយទេ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


