ព័ត៌មានជាតិ
លោក ម៉េង ស្រ៊ុន ចុះសួរសុខទុក្ខ និងយកអំណោយឱ្យបុរសម្នាក់ដែលជួបគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ស្ពឺ
នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ លោក ម៉េង ស្រ៊ុន អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកថ្ពង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋាន ឃុំអមលាំង បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខបុរសម្នាក់ដែលជួបគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ស្ពឺ បច្ចុប្បន្ន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ (ពេទ្យលោកសង្ឃ)។

លោក ជឿន ចន្ថា ភេទប្រុស អាយុ៣១ឆ្នាំ ដែលជាពលរដ្ឋរស់នៅភូមិអូរអង្គំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ២០២៥ នៅលើផ្លូវជាតិលេខ ៤៤ ចំណុចភ្នំតូច ស្ថិតក្នុងភូមិអូរអង្គំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ចន្លោះគីឡូម៉ែត្រ៨៣-៨៤។ ក្រោយពីទទួលបានព័ត៌មានភ្លាមៗ ក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំអមលាំង ដឹកនាំដោយ លោក ម៉េង ស្រ៊ុន ជាប្រធាន បានសម្របសម្រួលជាមួយឡានសង្រ្គោះបន្ទាន់ដឹកជនរងគ្រោះមកកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺភ្លាមៗ។ លុះនៅពេលព្រឹកថ្ងៃទី៨ដោយមើលឃើញពីស្ថានភាពអ្នកជំងឺមានសភាពធ្ងន់ធ្ងរក្រុមការងារក៏បានសម្របសម្រួលបញ្ជូនមកកាន់មន្ទីរពេទ្យលោកសង្ឃភ្លាមតែម្តង ។
អំឡុងពេលចុះសួរសុខទុក្ខ លោក ម៉េង ស្រ៊ុន បានឧបត្ថម្ភវថវិកាចំនួន១០០,០០០រៀល និង គ្រឿងឧបភោគបរិភោគរួមមានដូចជា ៖ អង្ករ ចំនួន០១បេ,មីចំនួន០១កេស,ទឹកផ្លែឈើចំនួន០១កេស, ទឹកបរិសុទ្ធចំនួន០១កេស ។ លោក ម៉េង ស្រ៊ុន ក៏បានផ្តាំផ្ញើដល់ក្រុមការងារឲ្យសហការជាមួយលោកគ្រូពេទ្យ បន្តតាមដាន និងជួយយកចិត្តទុកដាក់មើលថែ ស្ថានភាពជម្ងឺ បើមានអ្វីមិនស្រួលត្រូវរាយការណ៍ភ្លាមៗជាបន្ទាន់៕



-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


