Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រះសីហនុ ផ្អាកកន្លែងព្យាបាល៣ទីតាំង និងដាក់ទៅជាមណ្ឌលចត្តាឡីស័ក

បានផុស

នៅ

រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចផ្អាកជាបណ្តោះអាសន្នដំណើរការកន្លែងព្យាបាលជំងឺចំនួន ៣កន្លែងស្ថិតនៅក្នុងក្រុងព្រះសីហនុ បន្ទាប់ពីបានជាប់ពាក់ព័ន្ធអ្នកជំងឺកូវីដ-១៩។

កន្លែងសម្រាកព្យាបាលជំងឺដែលផ្អាកដំណើរការនេះរួមមាន មន្ទីរពិសោធន៍មេឌីកាល់ ស្ថិតនៅវិថីមិត្តភាព ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ, គ្លីនិកសុខសាន្ត ស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងមន្ទីរពិសោធន៍វេជ្ជសាស្ត្ររីដាផ្សារលើ ស្ថិតនៅផ្លូវលេខ២១២ ភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ក្នុងលិខិតផ្ញើជូនទៅម្ចាស់ទីតាំងសម្រាកព្យាបាលជំងឺទាំង៣នេះ រដ្ឋបាលខេត្តព្រះសីហនុ បានណែនាំឱ្យម្ចាស់ទីតាំងផ្អាកដំណើរជាបន្ទាន់ ដោយមិនអនុញ្ញាតឱ្យភ្ញៀវ ឬអ្នកជំងឺថ្មីចូលពិនិត្យ ឬព្យាបាលជំងឺឡើយ។ បន្ថែមពីលើនោះ ក៏មិនអនុញ្ញាតឱ្យអ្នកកំពុងនៅក្នុងទីតាំងទាំងនេះ ចេញ-ចូល ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ។

គួរបញ្ជាក់ផងដែរថា មកដល់ថ្ងៃនេះ ខេត្តព្រះសីហនុ បានរកឃើញអ្នកជំងឺកូវីដ-១៩ទាំងអស់ ៣៧៨ករណី ក្នុងនោះ មាន៤៣ករណីទើបបានរកឃើញគិតត្រឹមព្រឹកនេះ៕

អត្ថបទ៖ ច័ន្ទ វីរៈ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម