ព័ត៌មានជាតិ
ក្រុមក្មេងទំនើងតែងកាប់អ្នកដទៃឱ្យតែហ៊ានមើលមុខ និងជិះម៉ូតូវ៉ា ត្រូវនគរបាលឃាត់ខ្លួន
បន្ទាយមានជ័យ៖ ក្រុមក្មេងទំនើង១ក្រុមមានគ្នា១០នាក់ដាក់រហ័សនាមខ្លួនឯងថាជា ក្រុមសូឡូ ចេញធ្វើសកម្មភាពកាប់ទៅលើក្រុមផ្សេង និងអ្នកដទៃ ឱ្យតែហានមើលមុខ និងជិៈម៉ូតូវ៉ាត្រូវក្រុមរបស់ខ្លួន ត្រូវកម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល ឃាត់ខ្លួនបាន នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១។
លោកវរសេនីយ៍ទោ បោន សីហា អធិការស្តីទី ក្រុងប៉ោយប៉ែត បានឱ្យដឹងថា អនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យលោកបានដឹកនាំកម្លាំងចុះល្បាតក្នុងភូមិសាស្រ្ត ក្រុងប៉ោយប៉ែតបានឃាត់ក្រុមក្មេងទំនើងចំនួន២នាក់នៅចំនុចភូមិបាលិលេយ្យ២ សង្កាត់ប៉ោប៉ែត ក្រុងប៉ោយប៉ែត និងដកហូតបានកាំបិតចំនួន១ដើមព្រមទាំងម៉ូតូ១គ្រឿង យកមកសួរនាំនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។
ក្រោយពីបានសួរនាំក្មេងទាំង២នាក់ កម្លាំងនគរបាលក្រុង បានបន្តឃាត់ខ្លួនបក្ខពួកប្រុសស្រី ចំនួន៧នាក់បន្ថែមទៀត និងបានដកហូតកាំបិតកែឆ្នៃ១ដើម និងកាំបិតប៉័ងតោ១ដើម ព្រមទាំងម៉ូតូ២គ្រឿង ម៉ាកហុងដាហ្សូមម័រ អ៊ិច និងម៉ាក ហុងដាឌ្រីមC125 នៅចំណុចបន្ទប់ជួល ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកអធិការស្តីទី បានបញ្ជាក់ថាក្រុមក្មេងទំនើងប្រុសស្រី ទាំង៩នាក់ដែលត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួន រួមមាន១. ឈ្មោះ ភា រ៉ា ភេទប្រុស អាយុ១៦ឆ្នាំ ២. ឈ្មោះ ហយ រស់ ភេទប្រុស អាយុ២១ឆ្នាំ ៣. ឈ្មោះ ញឹម វុទ្ធី ភេទប្រុស អាយុ១៥ឆ្នាំ ៤.ឈ្មោះ ចាន់ ឌឿន ភេទប្រុស អាយុ១៦ឆ្នាំ ៥. ឈ្មោះ កែវ រ៉ាត់ ភេទប្រុស អាយុ១៤ឆ្នាំ ៦. ឈ្មោះ សុខ តុលា ភេទប្រុស អាយុ១៥ឆ្នាំ ៧. ឈ្មោះ អែម ធារ៉ា ភេទប្រុស អាយុ១៥ឆ្នាំ ៨. ឈ្មោះ អ៊ុ ចាន់ថន ភេទស្រី អាយុ១៤ឆ្នាំ និង៩. ឈ្មោះសយ សុខលី ភេទស្រី អាយុ១៥ឆ្នាំ។ ទាំង៩នាក់រស់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ បោន សីហា បានឱ្យដឹងទៀតថា នៅចំពោះមុខសមត្ថកិច្ច ក្មេងទំនើងទាំង៩នាក់បាននិយាយថាក្រុមខ្លួនមានគ្នា១០នាក់ដាក់រហ័សនាមក្រុមខ្លួនថា សូឡូ ធ្លាប់ដើរធ្វើសកម្មភាពកាប់ទៅលើក្រុមផ្សេង និងទៅលើអ្នកដទៃច្រើនដងផងដែរ ឱ្យតែមើលមុខ និងជិៈម៉ូតូវ៉ាពួកគេ ក៏ក្រុមគេកាប់ដែរឱ្យតែខ្នើសចិត្ត។

លោកវរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន បានបញ្ជាក់ឱ្យដឹងទៀតថា ក្រោយពីកម្លាំងនគរបាលក្រុងប៉ោយប៉ែត បានធ្វើការឃាត់ក្មេងទំនើងបាន៩នាក់ កម្លាំជំនាញបានស្រង់ចម្លើយរួចកម្លាំងនគរបាលក្រុងប៉ោយប៉ែតបានបន្តឈានទៅដល់ការឃាត់ខ្លួនបានបក្ខពួកចំនួន៣នាក់បន្ថែមទៀត មាន ១. ឈ្មោះ សែ ចាន់ ភេទប្រុស អាយុ១៦ឆ្នាំ ២. ឈ្មោះកែវ ពៅលាក់ ភេទប្រុស អាយុ២០ឆ្នាំ ៣. ឈ្មោះ តឿន នេត្រ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅសង្កាត់ និងក្រុងប៉ោយប៉ែត បានដកហូតបានកាំបិតខ្វែវ ចំនួន១ដើម ព្រមទាំងម៉ូតូម៉ាកអ៊ិចស៊ិនទ័រ១គ្រឿងផងដែរ។ ចំពោះក្មេងស្រីចំនួន២នាក់ ព្រះរាជ្ញអាជ្ញាបានអនុញាតិឱ្យធ្វើការអប់រំ និងធ្វើកិច្ចសន្យា រួចហៅឪពុកម្តាយឱ្យនាំមកយកត្រឡប់ទៅផ្ទះវិញ។ ចំពោះក្មេងទំនើងប្រុសៗចំនួន១០នាក់ និងវត្ថុតាងដាវ កាំបិត ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕
អត្ថបទ៖ វ៉ាន់ ណាង



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


