ព័ត៌មានជាតិ
ឃុំដារប៉ុន្មានឆ្នាំចុងក្រោយកាន់តែអភិវឌ្ឍ មានទាំងផ្លូវក្រាលកៅស៊ូ ផ្លូវបេតុង និងផ្លូវលំខ្វាត់ខ្វែង
លោក នៅ យ៉ុន ជាមេភូមិដារ ក្នុងឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ បានឲ្យដឹងថា សព្វថ្ងៃនេះនៅក្នុងឃុំដារក៏ដូចជានៅតាមបណ្តាភូមិក្នុងមូលដ្ឋានទាំងមូល មានការអភិវឌ្ឍន៍រីកចម្រើនច្រើន ដោយមានទាំងផ្លូវលំនិងផ្លូវបេតុងខ្វាត់ខ្វែង។
កាលពីមុនមានតែផ្លូវរទះគោ ក្របី និងមានក្រឡុកភក់ធំៗពិបាកធ្វើដំណើរ ក្នុងការដឹកជញ្ជូនម្តងៗ ប៉ុន្តែឥឡូវផ្លូវស្អាតគ្រប់កន្លែង។ ការសម្ដែងនូវអារម្មណ៍ពេញចិត្តរបស់លោក នៅ យ៉ុន ធ្វើឡើង បន្ទាប់ពីសមិទ្ធផលជាច្រើន បានផុសលេចចេញជារូបរាងឡើងនៅក្នុងមូលដ្ឋាន។

លោក នៅ យ៉ុន បន្តថា ការធ្វើដំណើររបស់ប្រជាពលរដ្ឋក៏កាន់តែងាយស្រួល អត់មានភក់ ឬក្រឡុក ផ្លូវខ្វាត់ខ្វែងតភ្ជាប់ទៅដល់ចម្ការស្រែ ងាយស្រួលដឹកដំឡូង ដឹកស្រូវ និងដឹកផលកសិកម្មផ្សេងៗអត់មានការលំបាកដូចមុនទៀតទេ។
ជាក់ស្ដែង នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ផ្លូវបេតុងអាមេ ចំនួន ២ ខ្សែ ប្រវែង ២,១៧៥ ម៉ែត្រ ស្ថិតក្នុងឃុំដារ ត្រូវបានប្រជុំវាយតម្លៃ ១០០ ភាគរយ ក្នុងនោះ ផ្លូវបេតុងអាមេ ១ខ្សែ មានប្រវែង ១,២៥០ម៉ែត្រ ទទឹង ៦ម៉ែត្រ និងកំរាស់ ១,៥មីលីម៉ែត្រ នៅភូមិខ្សារ ឃុំដារ ជាគម្រោងមូលនិធិឃុំឆ្នាំ ២០២៥ ដោយចំណាយថវិកា សាងសង់ សរុបចំនួន ២៩៩,២០០,០០០រៀល និងផ្លូវបេតុងអាមេ ១ខ្សែទៀត មានប្រវែង ៩២៥ម៉ែត្រ ទទឹង ៥ម៉ែត្រ និងកំរាស់ ០,១៥ម៉ែត្រ នៅភូមិដារ ឃុំដារ ជាគម្រោងមូលនិធិឃុំឆ្នាំ ២០២៤ ដោយចំណាយថវិកាសាងសង់ សរុបចំនួន ២៤៩,៧៥០,០០០រៀល៕




អត្ថបទ ៖ ប្រុញ វិធិន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


