ព័ត៌មានជាតិ
ម្ចាស់មេដាយស៊ីហ្គេម៣គ្រឿងផ្នែកជឺជីតស៊ូ តាំងចិត្តដណ្ដើមមេដាយជាថ្មីនៅឯប្រទេសហ្សកដានី
ជើងខ្លាំងផ្នែកជឺជីតស៊ូ របស់កម្ពុជាដែលធ្លាប់ឈ្នះមេដាយរហូត ៣គ្រឿងកាលស៊ីហ្គេម ២០២៣ កីឡាករ គង់ ម៉ូណាមិថុរ៉ា តាំងចិត្តខ្ពស់ក្នុងការដណ្ដើមមេដាយជូនកម្ពុជាជាថ្មីនៅក្នុងការប្រកួតជ្រើសរើសជើងឯកអាស៊ី ឯប្រទេសហ្សកដានី។

កីឡាករ គង់ ម៉ូណាមិថុរ៉ា
កីឡាករ គង់ ម៉ូណាមិថុរ៉ា ជម្រើសជាតិផ្នែកកីឡាជឺជីតស៊ូកម្ពុជា បានឲ្យដឹងថា ការហ្វឹកហាត់ត្រៀមសម្រាប់ការប្រកួតជើងឯកអាស៊ី លើកទី៩ នៅឯប្រទេសហ្សកដានីនេះប្រហែល ២-៣ខែ។ ដោយសារតែមានការផ្លាស់ប្ដូរដៃគូថ្មី ដូច្នេះការហ្វឹកហាត់ក៏មានការប្រែប្រួលខ្លះៗផងដែរ យ៉ាងណារូបគេនឹងខំប្រឹងឲ្យអស់ពីសមត្ថភាពនៅថ្ងៃប្រកួតចាប់ពីស្អែកនេះទៅ។ ចំណែកផ្នែកវិញ្ញាសា គូបុរស-នារី រូបគេហ្វឹកហាត់បានប្រហែល ៥ខែមកហើយ។

ក្រុមជឺជីតស៊ូ ពេលចេញទៅហ្សកដានី
តាមរយៈឆ្លងកាត់បទពិសោធក្នុងព្រឹត្តិការណ៍អាស៊ីនេះ២លើកកន្លងទៅហើយធ្វើឲ្យរូបគេមានបទពិសោធច្រើនអំពីការប្រកួតនេះ និងសង្ឃឹមខ្ពស់លើវិញ្ញាសាគូបុរស ថាអាចនឹងធ្វើបានល្អខ្លាំង ឬឈានដល់កម្រិតមេដាយសំខាន់ផងដែរ។ រូបគេតាំងចិត្តនឹងខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីស្វែងរកមេដាយជូនជាតិមាតុភូមិជាថ្មីក្នុងព្រឹត្តិការណ៍លំដាប់អាស៊ីនេះ។

កីឡាករ គង់ ម៉ូណាមិថុរ៉ា ឈ្នះមេដាយស៊ីហ្គេម
បញ្ជាក់ដែរថា ឥលូវប្រតិភូ គ្រូបង្វឹក មន្ត្រីបច្ចេកទេស កីឡាករ កីឡាការិនីជឺជីតស៊ូ សរុប ៩នាក់បានទៅដល់ប្រទេសហ្សកដានីហើយ និងកំពុងហ្វឹកហាត់ត្រៀមខ្លួនប្រកួតចាប់ពីថ្ងៃស្អែកនេះទៅ។ លោក គង់ ម៉ូណាមិថុរ៉ា ជាកីឡាករឆ្នើមរបស់កម្ពុជាលើប្រភេទកីឡាជឺជីតស៊ូនេះដោយធ្លាប់មេដាយមាស២ ប្រាក់១ នៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


