សន្តិសុខសង្គម
អាជ្ញាធរសង្កាត់ចោមចៅទី៣ បន្តចុះបូមស្តារប្រព័ន្ធលូក្រោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់
លោក វ៉ា សាវឿន ចៅសង្កាត់រដ្ឋបាលសង្កាត់ចោមចៅទី៣ នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារ សហការជាមួយរថយន្តបូមលូរបស់សាលារាជធានីភ្នំពេញ ចុះបូមស្ដារប្រព័ន្ធលូនៅក្នុងភូមិព្រៃព្រីងខាងជើង២ ដេីម្បីសម្រួលចរន្តទឹកហូរឲ្យបានលឿនក្រោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់។

លោកចៅសង្កាត់ បានឲ្យដឹងថា ដោយសារតែប៉ុន្មានថ្ងៃមកនេះមានភ្លៀងធ្លាក់មកផ្ទួនៗគ្នាធ្វេីឲ្យតំបន់មួយចំនួនក្នុងមូលដ្ឋានជន់លិច និងស្ទះនូវចរន្តទឹហូរយឺតប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋ។ ដោយទទួលបានការស្នើសុំពីប្រជាពលរដ្ឋលោកចៅសង្កាត់ក៏ស្នើសុំទៅលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹងជញ្ជូន រាជធានីភ្នំពេញ ដេីម្បីបានរថយន្តមកបូមលូសម្រួលចរន្តទឹក។

ជាមួយគ្នានោះផងដែរ លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ តំណាងឲ្យរដ្ឋបាលសង្កាត់ចោមចៅទី៣ទាំងមូល សូមថ្លែងអំណរគុណដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹងជញ្ជូន លោក សក់ ចាន់កញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ រួមទាំងក្រុមការងារ រាជធានីភ្នំពេញ ដែលបានផ្តល់រថយន្តសម្រាប់បូមលូទាន់ពេលវេលា៕
អត្ថបទ៖ សុខា


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


