ព័ត៌មានជាតិ
បណ្ឌិត គិន ភា៖ កម្ពុជា-ចិន ប្រឹងថ្នមថែចំណងមិត្តភាព «ដែកថែប» ដែលមិនអាចបំបែកបាន ទោះជួបការលំបាកជាច្រើន
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ក្នុងនាមជាប្រទេសដែលនៅក្បែរគ្នា និងជាដៃគូដែលជិតស្និទ្ធគ្នា កម្ពុជា-ចិន ប្រឹងប្រែងថ្នមថែចំណងមិត្តភាព «ដែកថែប» ដែលមិនអាចបំបែកបាន ទោះបីជាឆ្លងកាត់ការសាកល្បង និងបញ្ហាលំបាកលំបិនជាច្រើន។ លោក គិន ភា ថ្លែងដូច្នេះ នៅក្នុងឱកាសបើកវេទិកាពិសេស ស្តីពី «មិត្តភាពដែកថែបកម្ពុជា-ចិនក្នុងយុគសម័យថ្មី ៖ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម» រៀបចំឡើងនៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥។

បណ្ឌិត គិន ភា សង្កត់ធ្ងន់ដូច្នេះ៖[ក្នុងនាមជាប្រទេសជិតខាងនិងដៃគូជិតស្និទ្ធជាប្រពៃណី កម្ពុជានិងចិនបានបង្កើតនិងថ្នមថែចំណងមិត្តភាព «ដែកថែប» ដែលមិនអាចបំបែកបានដែលបានឆ្លងកាត់ការសាកល្បងនិងការលំបាកជាប្រវត្តិសាស្ត្រជាច្រើន។]។
តាមលោកបណ្ឌិតគិន ភា ទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា និងជាចិន បានវិវត្តទៅជាភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយដែលសម្គាល់ដោយការគោរពគ្នាទៅវិញទៅមក ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ផងគ្នា និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។

បណ្ឌិត គិន ភា អះអាងថា ប្រទេសចិនបានក្លាយជាដៃគូអភិវឌ្ឍដ៏សំខាន់បំផុតរបស់កម្ពុជាដោយបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការវិនិយោគយ៉ាងច្រើនក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម និងការវិនិយោគលើវិស័យផ្សេងៗទៀត។ជាមួយគ្នា គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ បានពង្រឹងភាពជាដៃគូនេះបន្ថែមទៀត ដោយជួយសម្រួលដល់ការធ្វើទំនើបកម្មនៃបណ្តាញដឹកជញ្ជូន វិស័យថាមពល និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៃប្រទេសកម្ពុជា។
កម្ពុជា និងចិនបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរមានតាំងពីសតវត្សរ៍ទី១៣មកម្ល៉េះ។ប្រទេសចិន ត្រូវបានគេមើលឃើញថា ក្លាយជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់បំផុតរបស់កម្ពុជា ដោយដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការវិនិយោគយ៉ាងច្រើនក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម និងការវិនិយោគលើវិស័យផ្សេងៗទៀត។ គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ (BRI) បានពង្រឹងភាពជាដៃគូនេះបន្ថែមទៀត ដោយជួយសម្រួលដល់ការធ្វើទំនើបកម្មនៃបណ្តាញដឹកជញ្ជូន វិស័យថាមពល និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៃប្រទេសកម្ពុជា ហើយបើរាប់តែគម្រោងធំៗ ដូចជា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងគំនិតផ្តួចផ្តើមថាមពលជាច្រើនផ្សេងៗទៀត។

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានផ្លាស់ប្ដូរទស្សនកិច្ចកម្រិតខ្ពស់ទៅវិញទៅមក។ សម្ដេចតេជោ ហ៊ុន សែន កាលពីនៅជានាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានបំពេញទស្សនកិច្ចទាំងទស្សនកិច្ចការងារ និងទស្សនកិច្ចផ្លូវការជាង១០លើកនៅប្រទេសចិន។ អ្វីដែលជាស្មារតីមិនបោះបង់ចោលគ្នាក្នុងគ្រាអាសន្ន ចំពេលចិនផ្ទុះកូវីដដំបូង សម្ដេចតេជោ ហ៊ុន សែន បានធ្វើដំណើរទៅកាន់ប្រទេសចិន ស្របពេលពិភពលោកខ្លាចកូវីដ១៩។ ទោះបីជាលែងធ្វើជានាយករដ្ឋមន្ត្រីកម្ពុជា ក៏ដោយ ក៏សម្ដេចតេជោ ហ៊ុន សែន បានបំពេញទស្សនកិច្ចការងារចូលរួមវេទិកាបូអាវនៅប្រទេសចិនកាលពីចុងខែមីនា ឆ្នាំ២០២៤ជាថ្មីម្ដងទៀត។
សម្រាប់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបន្តវេនរបស់កម្ពុជា បន្ទាប់ពីចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា ជាផ្លូវការកាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅ ក៏បានបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន និងជួបជាមួយលោក ស៊ី ជីនពីង ជាលើកដំបូងនៅពាក់កណ្ដាលខែកញ្ញា។
បើនិយាយពីថ្នាក់ដឹកនាំចិន ក៏ធ្លាប់បានមកបំពេញទស្សនកិច្ចនៅកម្ពុជាជាច្រើនលើកដូចគ្នា។ សម្រាប់ប្រធានាធិបតីចិនចុងក្រោយបង្អស់ដែលកំពុងដឹកនាំប្រទេសនាពេលបច្ចុប្បន្ន គឺ លោក ស៊ី ជីន ពីង ក៏ធ្លាប់មកបំពេញទស្សនកិច្ចនៅកម្ពុជា ម្ដងរួចមកហើយ គឺនៅក្នុងឆ្នាំ២០១៦។ ដំណើរទស្សនកិច្ចនៅកម្ពុជាកាលណោះ លោក ស៊ី ជីនពីង មេដឹកនាំប្រទេសមហាអំណាចចិន បាននាំយកគម្រោងជាច្រើន ដើម្បីជួយអភិវឌ្ឍន៍កម្ពុជា។ នាពាក់កណ្ដាលខែមេសាឆាប់ៗខាងមុខនេះ លោក ស៊ី ជីនពីង នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាជាថ្មីម្ដងទៀត៕
ដោយ៖ ង៉ិល ណារ៉ាត់
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៦ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


