ព័ត៌មានអន្ដរជាតិ
ឡាវគ្រោងបើកស្ថានីយថាមពលខ្យល់ធំបំផុតនៅអាស៊ាន
ប្រទេសឡាវគ្រោងបើកដំណើរការស្ថានីយថាមពលអគ្គិសនីដើរដោយកម្លាំងខ្យល់ដំបូងបង្អស់របស់ខ្លួន និងដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ នាចុងឆ្នាំនេះ ដោយឥឡូវនេះបានដំឡើងទួរប៊ីនខ្យល់ចំនួន ១៣៣ រួចរាល់ហើយ។ នេះបើតាមការចុះផ្សាយរបស់កាសែត Laotian Times។

គម្រោងខ្យល់មូសុង ដែលមានអនុភាព ៦០០ មេហ្គាវ៉ាត់ ក្នុងតម្លៃ ៩៣០ លានដុល្លារអាមេរិក លាតសន្ធឹងលើផ្ទៃដី ៦៨ ០០០ ហិកតា នៅទូទាំងស្រុក Dak Cheung ក្នុងខេត្តសេកុង និងស្រុក Sanxay ក្នុងខេត្ត Attapeu ។ វាគឺជាគំនិតផ្តួចផ្តើមថាមពលខ្យល់ឆ្លងព្រំដែនដំបូងគេរបស់តំបន់។
ស្ថានីយថាមពលខ្យល់ដដែល មានទួរប៊ីនដែលមានកម្ពស់ ១៤០ និង ១១០ ម៉ែត្រ ដែលត្រូវបានដំឡើងដាក់ដោយផ្អែកលើទិន្នន័យខ្យល់ ដែលគេប្រមូលបានចន្លោះពីឆ្នាំ ២០១៥-២០២៣។ អគ្គិសនីដែលផលិតបាន នឹងត្រូវនាំចេញទៅប្រទេសវៀតណាមក្រោមកិច្ចព្រមព្រៀងទិញថាមពលរយៈពេល ២៥ ឆ្នាំជាមួយក្រុមហ៊ុន Vietnam Electricity (EVN)។
បើតាម Laotian Times គម្រោងនេះត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Impact Energy Asia Development Co., Ltd. ដែលបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាលើកដំបូងជាមួយរដ្ឋាភិបាលឡាវក្នុងឆ្នាំ ២០១១ ដើម្បីវាយតម្លៃលទ្ធភាពរបស់គម្រោង។ គម្រោងបានឈានទៅមុខជាផ្លូវការក្នុងឆ្នាំ ២០២២ បន្ទាប់ពីទទួលបានកិច្ចព្រមព្រៀងសម្បទាន ហើយស្ថិតនៅក្រោមប្រតិបត្តិការរបស់ក្រុមហ៊ុន Monsoon Wind Power Company Limited៕

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស