ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃបង្ហាញពីវិធីសាស្ត្រទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានប្រឌិតតាមបណ្តាញសង្គមហ្វេប៊ុក
នាយកដ្ឋានព័ត៌មាននៃក្រសួងមហាផ្ទៃបានបង្ហាញពីវិធីសាស្ត្រទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានប្រឌិតញុះញង់ បំពុលសង្គមនៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេប៊ុកបន្ទាប់ពីមានជនខិលខូចមួយចំនួនកំពុងប្រើប្រាស់បណ្តាញហ្វេប៊ុកនេះ ជាមធ្យោបាយប្រព្រឹត្តអំពើល្មើសច្បាប់ បង្កផលប៉ះពាល់ដល់បុគ្គល និងសង្គមជាតិ។
នាយកដ្ឋានព័ត៌មាននៃក្រសួងមហាផ្ទៃបានឲ្យដឹងថា វិធីសាស្ត្រទាំងនោះរួមមាន កុំចុចទទួលយក ឬស្នើសុំជាមិត្តភ័ក្តិ (Accept Friend) ក្នុងបណ្តាញសង្គម Facebookចំពោះរាល់គណនី ដែលលោកអ្នកមិនស្គាល់អត្តសញ្ញាណច្បាស់លាស់ ឬមានការសង្ស័យថា ជាគណនីក្លែងក្លាយ។
ប្រសិនបើមានការសង្ស័យថា មានគណនីក្លែងបន្លំ ឬគណនីណាមួយកំពុងរំខានលោកអ្នក សូមចូលទៅកាន់បញ្ជី Friends របស់លោកអ្នក ដើម្បីធ្វើការUnfriend ឬ Block គណនីនោះ។

ជាមួយគ្នានេះ នាយកដ្ឋានព័ត៌មាន ក៏បានស្នើដល់សាធារណជន កុំចែករំលែក(Share) នូវព័ត៌មានណាមួយដែលលោកអ្នកមិនបានអាននិង/ឬពិនិត្យឲ្យច្បាស់លាស់ ឬចំពោះព័ត៌មានណាមួយដែលលោកអ្នកយល់ថាមានភាពមិនសមរម្យ ឬមានលក្ខណៈបំពុលសង្គម។ ហើយត្រូវចូលរួមធ្វើសេចក្តីរាយការណ៍ (Report) គណនីក្លែងក្លាយ (Account) ព័ត៌មានក្លែងក្លាយ (Post) ទំព័រហ្វេសប៊ុកផេក(Page) ផ្សព្វផ្សាយព័ត៌មានបំពុលសង្គម ទៅកាន់ក្រុមហ៊ុន Facebook។ ម្យ៉ាងវិញទៀតសាធារណជន កុំចុច Like, Follow ទំព័រហ្វេសប៊ុកផេក(Page) ដែលពុំមានប្រភពច្បាស់លាស់ ឬកំពុងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយឬបំពុលសង្គម។ ប្រសិនលោកអ្នកបាន Like ឬ Follow សូមធ្វើការចូលរួម Unlikeនិង Unfollow។
នាយកដ្ឋានព័ត៌មាន បានលើកឡើងទៀតថា«មានតែការចូលរួមពីសំណាក់បងប្អូន ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់បណ្តាញសង្គមប៉ុណ្ណោះទើបអាចធានាបាននូវការទប់ស្កាត់សកម្មភាពបំពុលសង្គម និងបទល្មើសទាំងឡាយក្នុងបណ្តាញសង្គម Facebookប្រកបដោយប្រសិទ្ធភាពខ្ពស់និងដើម្បីទទួលបាននូវគុណប្រយោជន៍ពិតប្រាកដពីបច្ចេកវិទ្យា»៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


