ព័ត៌មានជាតិ
មនុស្សចំណូលថ្មី១១នាក់ ចូលឃុំកោះកាពិ កំពុងស្ថិតនៅក្រោមការតាមដានសុខភាព
ប្រជាពលរដ្ឋចំំនួន១១នាក់ ដែលត្រូវបានអាជ្ញាធរចាត់ទុកថាជាអ្នកចំណូលថ្មីចូលមកកាន់ក្នុងមូលដ្ឋានឃុំកោះកាពិ ស្រុកកោះកុង កំពុងតាមដានសុខភាព និងតម្រូវឱ្យធ្វើចត្តាឡីស័កក្នុងផ្ទះតាមគោលការណ៍របស់ក្រសួងសុខាភិបាល។

អាជ្ញាធរភូមិឃុំកោះកាពិរភូមិ មន្រ្តីប៉ុស្ថិ៍សុខភាព និងកម្លាំងប៉ុស្ថិ៍នគបាលការពារព្រំដែនទឹកប្រចាំចំណុចឡាំដាំ ផ្តោតលើការងារចុះពិនិត្យកម្តៅជូនប្រជាពលរដ្ឋដែលបានធ្វើចត្តាឡីស័កតាមខ្នងផ្ទះទើបតែត្រឡប់មកពីរាជធានី/ខេត្តផ្សេងៗ គ្រាដែលព្រឹត្តការណ៍ថ្ងៃទី២០កុម្ភៈ ឆ្នាំ២០២១ ឆ្លងជំងឺកូវីដ១៩រីករាលដាលដល់សហគមន៍។
លោក ជា សូវី អភិបាលស្រុកកោះកុង ឱ្យដឹងនៅរសៀលថ្ងៃទី២៩ មីនា ២០២១ថា ចាប់តាំងពីមានករណីផ្ទុះជំងឺកូវីឌ១៩នៃព្រឹត្តការណ៍សហគមន៍ ២០ កុម្ភៈ មក គឺលោកបានផ្សព្វផ្សាយអប់រំណែនាំដល់ដាក់គោលការណ៍ប្រចាំថ្ងៃទៅដល់អាជ្ញាធរ កម្លាំងសមត្ថកិច្ច ពលរដ្ឋគ្រប់ភូមិឃុំទាំងអស់ បង្កើតការតាមដានសុខភាព និងប្រុងប្រយ័ត្នខ្ពស់ចំពោះមនុស្សចំណូលថ្មីចូលមកមូលដ្ឋាន។

លោកអភិបាលស្រុកកោះកុង បញ្ជាក់ថា ក្រុមពលរដ្ឋដែលធ្វើដំណើរមកពីប្រទេសថៃ រាជធានី ឬខេត្តដែលកំពុងផ្ទុះជំងឺកូវីដ១៩ តម្រូវឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័កចំនួន១៤ដោយសំណាកទៅធ្វើតេស្ត ហើយមិនអនុញ្ញាតឱ្យចរាចរណ៍ទៅណាឡើយ។ រីឯពលរដ្ឋមូលដ្ឋានមិនអនុញ្ញាតឱ្យទៅក្បែរផ្ទះ ឬមណ្ឌលចត្តាឡីស័កទាំងនោះទេ។
លោក ជា សូវី កត់សម្គាល់ថា រាល់មនុស្សចំណូលថ្មីចូលមកក្នុងមូលដ្ឋានដែនគោក ឬដែនទឹក សុទ្ធតែបានដឹងមុនតាមរយៈការរាយការណ៍ភ្លាមៗពីប្រជាពលរដ្ឋរស់នៅមូលដ្ឋាន ករណីមានបងប្អូនកូនក្មួយណាម្នាក់មកចូលភូមិឃុំ ពីព្រោះពួកគាត់បារម្ភសុវត្ថិភាពផ្ទាល់ខ្លួន ខ្លាចមនុស្សចំណូលថ្មីនាំយកនូវជំងឺកូវីដដល់សហគមន៍។

ភាពដុតដៃដុតជើងរបស់អាជ្ញាធរភូមិឃុំ មន្រ្តីសុខាភិបាលប៉ុស្តិ៍សុខាភាព និងនគរបាលឃុំ លទ្ធផលនៃការតាមដានពិនិត្យសុខភាពរាល់មនុស្សចេញចូលក្នុងសហគមន៍មានសញ្ញាល្អប្រសើរ៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ១០ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ


