ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ដាក់ឱ្យដំណើរការកម្មវិធីសិក្សាស្រាវជ្រាវ VIRAGE និង RACSMEI ដើម្បីតាមដានជំងឺនៅកម្ពុជា
នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងសុខាភិបាល បានប្រកាសដាក់ឱ្យដំណើរការកម្មវិធីសិក្សាស្រាវជ្រាវ VIRAGE និង RACSMEI “Kick-Off Event for Research Studies VIRAGE and RACSMEI” ដើម្បីតាមដានជំងឺនៅប្រទេសកម្ពុជា។

ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ និងមានការអញ្ជើញចូលរួមពីសំណាក់ លោក Jacques Pellet ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា។
គោលបំណង នៃកម្មវិធីសិក្សាស្រាវជ្រាវ VIRAGE ដើម្បីពិនិត្យមើលការយល់ដឹង និងវិធានការការពារ ជំងឺឆ្កែឆ្កួតនៅប្រទេសកម្ពុជា ចំណែកឯ RACSMEI គឺដើម្បីការវាយតម្លៃហានិភ័យ នៃការរីករាលដាល ជំងឺឆ្លងនានា ក្នុងបរិបទសុខភាពតែមួយ។ អភិក្រមសុខភាពតែមួយ (One Health Approach) គឺជាវិធីសាស្ត្ររួមបញ្ចូលអន្តរាគមន៍ មនុស្ស សត្វ និងបរិស្ថាន ដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងតាមដានជំងឺនៅប្រទេសកម្ពុជា និងកំណត់គោលដៅអន្តរាគមន៍ ផ្នែកសុខភាពសាធារណៈ ប្រកបដោយភាពជាក់លាក់។

ក្នុងឱកាសនោះដែរ លោកស្រីរដ្ឋលេខាធិការ បានស្នើឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ ផ្តល់នូវធាតុចូល សម្រាប់ការសិក្សាស្រាជ្រាវ VIRAGE និង RACSMEI បានគ្រប់ជ្រុងជ្រោយ និងអំពាវនាវឱ្យពលរដ្ឋមានការប្រុងប្រយ័ត្ននឹងជំងឺឆ្កែឆ្កួត ហើយបើមានករណីឆ្កែខាំ សូមរួសរាន់ទៅចាក់វ៉ាក់សាំង ដើម្បីការពារជំងឺឆ្កែឆ្កួត។
ជាចុងបញ្ចប់ លោកស្រី បានថ្លែងអំណរគុណដល់ស្ថានទូតបារាំង ស្ថានទូតអង់គ្លេស វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC), AFD និងដៃគូទាំងអស់ដែលចូលរួមគាំទ្រនូវគម្រោងសុខភាពតែមួយ (One Health) នៅកម្ពុជា៕



-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


