ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ជំរុញម្ចាស់រថយន្តដឹកកម្មករផ្លាស់ប្ដូរ ឬកែលម្អពីរថយន្តដឹកទំនិញ ទៅរថយន្តធ្វើដំណើរ ដើម្បីធានាសុវត្ថិភាពដល់កម្មករ
មន្ត្រីជាន់ខ្ពស់ ប.ស.ស បានជំរុញដល់ម្ចាស់រថយន្តដឹកកម្មករធ្វើការផ្លាស់ប្តូរ ឬកែលម្អ ពីរថយន្តដឹកទំនិញទៅរថយន្តធ្វើដំណើរ ដើម្បីធានាឱ្យកម្មករ-និយោជិត ទទួលបានផាសុកភាព និងសុវត្ថិភាពពេលធ្វើដំណើរទៅ និងមកកន្លែងធ្វើការ។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស និងជាអ្នកនាំពាក្យ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ១៧ មិថុនា នេះថា ការជំរុញនេះដោយសារតែបច្ចុប្បន្នមានម្ចាស់រថយន្តដឹកកម្មករ-និយោជិតមួយចំនួន បានបន្តយករថយន្តដឹកទំនិញទៅកែច្នៃដឹកកម្មករដែលតម្រូវឱ្យកម្មករត្រូវឈរប្រជ្រៀតគ្នា ធ្វើឱ្យកម្មករប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរពេលជួបគ្រោះថ្នាក់ចរាចរណ៍។ ម្យ៉ាងទៀត តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើយ៉ាងណាជំរុញការផ្លាស់ប្តូររថយន្តដឹកទំនិញដែលកែច្នៃដឹកកម្មករ-និយោជិតនាពេលបច្ចុប្បន្នទៅជារថយន្តដឹកអ្នកដំណើរសម្រាប់ដឹកកម្មករ-និយោជិត យ៉ាងយូរត្រឹមឆ្នាំ ២០២៧ ក្នុងគោលបំណងដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ការងារឱ្យបានជាអតិបរមា។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ ដែលជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករ-និយោជិត (ស.ផ.ក) នៃបេឡាជាតិសន្តិសុខសង្គម បានបន្តទៀតថា កន្លងមក ស.ផ.ក បានសហការជាមួយអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) និងអគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានកំណត់ជា ៣ ដំណាក់កាល ដើម្បីជំរុញការផ្លាស់ប្តូរ ឬកែលម្អរថយន្តដឹកកម្មករឱ្យមានផាសុកភាព និងសុវត្ថិភាព។ ក្នុងនោះ ដំណាក់កាលទី ១ ជំរុញការផ្លាស់ប្តូររថយន្តប្រភេទដឹកទំនិញដែលដឹកកម្មករឈរមកអង្គុយ ដោយរៀបចំឱ្យមានបន្ទះក្ដារ ឬរនូតដែក ឬឈើ មានការថយចុះចំនួនផ្ទុក ១៣% ដោយធៀបនឹងចំនួនផ្ទុកមុនពេលកែលម្អ នៅត្រឹមដំណាច់ឆ្នាំ ២០២៥។ ដំណាក់កាលទី ២ ជំរុញការផ្លាស់ប្តូររថយន្តប្រភេទដឹកទំនិញដែលដឹកកម្មករឈរដោយកែលម្អឱ្យមានកៅអីអង្គុយ និងមានដំបូល ថយចុះចំនួនផ្ទុក ២៣% ដោយធៀបនឹងចំនួនផ្ទុកមុនពេលកែលម្អ នៅត្រឹមដំណាច់ឆ្នាំ ២០២៦ និងដំណាក់កាលទី ៣ ជំរុញការផ្លាស់ប្ដូររថយន្តប្រភេទដឹកទំនិញដែលដឹកកម្មករមករថយន្តប្រភេទដឹកអ្នកដំណើរ ឬដោយកែលម្អឱ្យមានកៅអីអង្គុយសមរម្យ និងមានដំបូល ថយចុះចំនួនផ្ទុក ៣៦% ដោយធៀបនឹងចំនួនផ្ទុកមុនពេលកែលម្អ។

គួរបញ្ជាក់ថា ឆ្នាំ ២០២៤ កន្លងទៅ ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករ-និយោជិត (ស.ផ.ក) នៃបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្រង់ស្ថិតិរថយន្តដឹកកម្មករ បានសរុបចំនួន ៣ ៣៣២ គ្រឿង ក្នុងនោះ រថយន្តប្រភេទដឹកទំនិញ មានចំនួន ១ ៩៦៣ គ្រឿង (រថយន្តបានកែលម្អឱ្យមានកៅអីអង្គុយមានចំនួន ២៦៧ គ្រឿង) និងរថយន្តប្រភេទដឹកអ្នកដំណើរស្របតាមលក្ខណៈបច្ចេកទេសមានចំនួន ១ ៣៦៩ គ្រឿង៕
អត្ថបទ ៖ សំអឿន

-
កីឡា៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១៣ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


