ព័ត៌មានជាតិ
ឃាត់ខ្លួនក្រុមក្មេងទំនើង៣នាក់ក្រោយធ្វើសកម្មភាពកាប់រថយន្ដសាមុយដឹកអ្នកជំងឺ
កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយសមត្ថកិច្ចមូលដ្ឋាន ស្រាវជ្រាវ និងឃាត់ជនសង្ស័យចំនួន៣នាក់ ក្រោយធ្វើសកម្មភាពកាប់បំផ្លាញរថយន្ដដឹកអ្នកជំងឺបណ្ដាលឲ្យខូចខាត។
ករណីឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នេះបានធ្វើឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មាននេះ លោកបានបញ្ជាឲ្យលោក ឧត្ដមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត សហការជាមួយកម្លាំងជំនាញក្រុងប៉ោយប៉ែត និងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាល ចុះធ្វើការស្រាវជ្រាវរហូតដល់ឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់។
លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ឲ្យដឹងទៀតថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះទី១ ខេង វាសនា ប្រុសអាយុ១៨ឆ្នាំ រស់នៅភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ទី២ឈ្មោះ ខេង សុឃីម ប្រុសអាយុ២០ឆ្នាំ រស់នៅភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ទី៣ឈ្មោះ ឈូន វីរះ ហៅ ម៉ូវ ភេទប្រុស អាយុ១៧រស់នៅភូមិអូរឬស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
ក្រោយពីឃាត់ខ្លួនបានហើយជនសង្ស័យទាំង៣នាក់នេះកម្លាំងនគរបាលជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ វ៉ាន់ ណាង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៤ ម៉ោង ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៤ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)