សន្តិសុខសង្គម
អាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ ៨ នាក់ បញ្ជូនទៅតុលាការ
កាលពីព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ ៨ នាក់ បញ្ជូនទៅតុលាការ ករណីហិង្សា និងរក្សាទុកឧបករណ៍បង្កគ្រោះដោយខុសច្បាប់។


ក្រោមបទបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីដោយលោក ឡុង សិកា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ ផងនោះ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងអាវុធហត្ថស្រុកសំរោង និងកម្លាំងអាវុធហត្ថស្រុកបាទី ដឹកនាំដោយលោកវរសេនីយ៍ឯក កែន វណ្ណៈ មេបញ្ជាការរងទទួលការងារនគរបាលយុត្តិធម៌ បានចុះបង្ក្រាបបទល្មើស ២ ករណីផ្សេងគ្នា ដោយ៖ ករណីទី ១-ហិង្សាដោយចេតនា ដែលប្រព្រឹត្តឡើងនៅវេលាម៉ោង ១២ និង ៣០ នាទី ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៦ ត្រង់ចំណុចផ្លូវកៅស៊ូ ស្ថិតនៅភូមិត្រពាំងស្ទង ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ និងឃាត់ខ្លួនជនសង្ស័យចំនួន ២ នាក់ គឺ ១.ឈ្មោះ លី ដេវីត ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិគោដួល ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។ ២.ឈ្មោះ សឿង ណុច ហៅឃ្មឹប ភេទប្រុស អាយុ ១៦ ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិចារ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ ដកហូតវត្ថុតាង មានម៉ូតូ ១ គ្រឿង , មួកសុវត្ថិភាព ១ និងខ្សែក្រវាត់ ១។ ករណីទី ២-ចុះបង្ក្រាបនៅវេលាម៉ោង ១៦ និង ៣០ នាទី ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅត្រង់ចំណុចបន្ទប់ជួល ស្ថិតនៅភូមិត្រពាំងលាន ឃុំចំបក់ ស្រុកបាទី។ លទ្ធផលឃាត់ខ្លួនជនសង្ស័យចំនួន ៦ នាក់ គឺ ១.ឈ្មោះ ផាន សុភា ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរកសិករ រស់នៅភូមិកណ្ដាល ឃុំស្នោរ ស្រុកព្រៃកប្បាស។ ២.ឈ្មោះ ហេង សុឡា ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិប្រមូសុខ ឃុំដូង ស្រុកបាទី។ ៣.ឈ្មោះ ខាន់ ហែមបូរិន ភេទប្រុស អាយុ ១៦ ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិថ្មី ឃុំរវៀង ស្រុកសំរោង។ ៤.ឈ្មោះ ជឿន សុខពិសិដ្ឋ ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិរំដួល ឃុំត្រពាំងក្រសាំង ស្រុកបាទី។ ៥.ឈ្មោះ ឃុន បញ្ញារស្មី ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិរុន ឃុំចំបក់ ស្រុកបាទី។ ៦.ឈ្មោះ យ៉ាន ពិចិត្រ ភេទប្រុស អាយុ ១៦ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិយាមខាវ ឃុំត្រាពាំងក្រសាំង ស្រុកបាទី។ ដកហូតវត្ថុតាងរួមមាន ៖ ១.កាំបិតបុ័ងតោដងឫស្សី ១ ដើម ប្រវែង ០,៦៥ ម៉ែត្រ។ ២.កាំបិតបុ័ងតោដងឈើ ១ ដើម ប្រវែង ០,២៨ ម៉ែត្រ។ ៣.ដំបងដែករលាស់ ១ ដើម ប្រវែង ០,៤៤ ម៉ែត្រ។


បច្ចុប្បន្ន ជនសង្ស័យទាំង ៨ នាក់ ត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕
អត្ថបទ ៖ វីរៈ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


