ព័ត៌មានជាតិ
បញ្ហាកម្ពុជា-ថៃ បណ្ឌិត យង់ ពៅ ថា កម្ពុជាគួរសម្រុកផ្សាយការពិតទៅកាន់បរទេសឱ្យបានច្រើន
បណ្ឌិត យង់ ពៅ អ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា បានសរសេរលើហ្វេសប៊ុកផ្ទាល់ខ្លួន នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ថា ជុំវិញទំនាស់កម្ពុជា និងថៃ ដែលកំពុងកើតមានបច្ចុប្បន្ននេះ កម្ពុជា គួរតែផ្សាយការពិតទៅកាន់បរទេសឱ្យបានច្រើនជាភាសាបរទេស ដូចជាភាសាអង់គ្លេស និងចិនជាដើម ស្របពេលដែលព័ត៌មានថៃបានផ្សាយបំភ្លៃ និងបំពុលពីកម្ពុជាច្រើនណាស់។

នៅក្នុងសំណេរនោះ លោក បណ្ឌិត យង់ ពៅ បានសរសេរថា៖ “ពាក់ព័ន្ធនឹងបញ្ហាវិវាទព្រំដែន កម្ពុជា-ថៃ សេណាធិការព័ត៌មានរាជរដ្ឋាភិបាល គួរសម្រុកផ្សាយព័ត៌មានការពិតចេញទៅបរទេសឱ្យបានច្រើនបំផុតលើសពីមុនៗ ជាពិសេសសារព័ត៌មាន ជាភាសាបរទេស (អង់គ្លេស ចិន…)”។
ជាមួយគ្នានេះ លោកបន្តថា ប្រទេសកម្ពុជាចាំបាច់ត្រូវតែបំភ្លឺការពិតទៅពិភពលោកឱ្យបានដឹងតាមរយៈព័ត៌មានផង និងការទូតផង ដោយលោកបញ្ជាក់ថា នៅពេលមានបញ្ហាជាមួយគ្នាពាក់ព័ន្ធនឹងព្រំដែននេះ ថៃ បានផ្សាយព័ត៌មានដែលបំភ្លើស និងបំពុលពីប្រទេសកម្ពុជាច្រើនណាស់។ បន្ថែមពីនេះ លោកបញ្ជាក់ទៀតថា ប្រសិនជាកម្ពុជាមិនខិតខំផ្សព្វផ្សាយឱ្យបានច្រើនទេ នោះ អន្តរជាតិនឹងជឿតាមការបំភ្លើសរបស់ព័ត៌មានថៃ។
ត្រង់ចំណុចនេះ លោកលើកឡើងថា៖ “ក្នុងស្ថានភាពមិនធម្មតា ត្រូវប្រឹងធ្វើការលើសពីធម្មតាទាំងអស់គ្នា”។

សូមរម្លឹកថា បញ្ហាកម្ពុជា និងថៃ បានកើតឡើងពីភាគីថៃជាអ្នកផ្តើមមុនដោយបានលបបាញ់ប្រហារទាហានខ្មែរម្នាក់ស្លាប់ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅតំបន់មុំ៣ ខេត្តព្រះវិហារ។ បន្ទាប់ពីមានបញ្ហារវាងប្រទេសទាំង២ តាមការសង្កេត សារព័ត៌មានថៃបានចុះផ្សាយព្រោងព្រាត ពីបញ្ហាទាំងអស់នេះ ដែលភាគច្រើនជាព័ត៌មានបំភ្លៃ បំពុល និងបែបញុះញង់ច្រើន ដែលខុសពីកម្ពុជាប្រកាន់ភាពត្រឹមត្រូវ និងវិជ្ជាជីវៈ៕
-
កីឡា១៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
នយោបាយ២១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ២១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ


