ព័ត៌មានជាតិ
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសពីការប្រឡងរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកអប់រំ
មហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចេញសេចក្តីជូនដំណឹង នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពីការប្រឡងជ្រើសរើសនិស្សិតចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកអប់រំ ជំនាន់ទី២២ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អ្នកដែលមានចំណាប់អារម្មណ៍ អាចទៅយកពាក្យពីថ្ងៃជូនដំណឹង ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅបន្ទប់ ២១០B ជាន់ទី២ នៃអគារ A នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ការប្រឡងនឹងធ្វើនៅថ្ងៃសៅរិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០២៥ខាងមុខ ដោយប្រឡងលើវិញ្ញាសា ចំណេះដឹងផ្នែកអប់រំរយៈពេល ៩០នាទី (ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង៩៖៣០ព្រឹក) និងចំណេះដឹងភាសាអង់គ្លេស ៩០នាទី (ចាប់បីម៉ោង ៩៖៤៥ ដល់ម៉ោង១១៖១៥)។
ចំពោះលក្ខខណ្ឌចុះឈ្មោះ និស្សិតត្រូវមានសញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រដែលមានតម្លៃស្មើ និងមានចំណេះដឹងផ្នែកអប់រំ និងភាសាអង់គ្លេស ព្រោះការសិក្សា គឺសិក្សាជាភាសាអង់គ្លេស។
នៅពេលទៅទទួលពាក្យ បេក្ខជនប្រឡងត្រូវបង់សិទ្ធិប្រឡងចំនួន ៨ម៉ឺនរៀល នៅពេលដាក់ពាក្យ និកងត្រូវបង់ថ្លៃសិក្សាយ៉ាងយូរ ២សប្តាហ៍បន្ទាប់ពីប្រឡងជាប់។ សម្រាប់ថ្លៃសិក្សា និស្សិតត្រូវបង់ចំនួន ២,២២០,០០០រៀល ក្នុង១ឆមាស (សិស្សត្រូវបង់ថ្លៃសិក្សា៤ឆមាស)។ ចំណែកនិស្សិតបរទេសវិញ ត្រូវបង់ថ្លៃសិក្សាទ្វេជាពីរ៕

-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៦ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


