Connect with us

ព័ត៌មានជាតិ

លែងពិបាក រឹតតែងាយស្រួល! ក្រុមហ៊ុនខ្មែរ DRSB Express ជួយទិញ និងដឹកទំនិញ ពីចិនជូនលោកអ្នក រហ័ស និងសុវត្ថិភាព

បានផុស

នៅ

សព្វថ្ងៃនេះ ដោយសារតែសម័យកាលទំនើបជឿនលឿន ឌីជីថល ប្រជាពលរដ្ឋខ្មែរ ជាពិសេស យុវជនតែងតែចង់ទិញទំនិញថ្មីៗ ប្លែកៗពីប្រទេសផ្សេងៗយកមកប្រើប្រាស់ទៅតាមតម្រូវការរបស់ខ្លួន។ ពលរដ្ឋ និងយុវជនខ្លះ ដឹងពីរបៀបទិញ ដោយអាចបញ្ជាទិញបានដោយខ្លួនឯង។ ប៉ុន្តែ​ នៅមានពលរដ្ឋ និងយុវជនជាច្រើនផ្សេងទៀត មិនទាន់ដឹង មិនទាន់យល់ពីរបៀបបញ្ជាទិញ ដែលនាំឱ្យមានការពិបាក ហើយមួយចំនួន បានចាញ់បោកគេថែមទៀតផង។ លែងពិបាក លែងបារម្ភបាញ់បោកគេទៀតហើយ នៅពេលនេះ ក្រុមហ៊ុន DRSB Express អាចជួយទិញ និងដឹកទំនិញពីចិនជូនលោកអ្នក បានរហ័ស និងប្រកបដោយសុវត្ថិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ននេះ ការបញ្ជាទិញទំនិញផ្សេងៗពីប្រទេសនានាតាមអនឡាញ មិនគួរជាបញ្ហាចោទនោះទេសម្រាប់ប្រជាពលរដ្ឋខ្មែរ ជាពិសេស យុវជន។ ក្រុមហ៊ុន DRSB Express ដែលជាក្រុមហ៊ុនបង្កើតឡើងដោយកូនខ្មែរ អាចជួយទិញ និងដឹកជញ្ជូនទំនិញផ្សេងៗពីប្រទេសចិនយកមកដាក់ជូនដល់មុខទ្វារផ្ទះរបស់លោកអ្នកតែម្តង។ បង្កើតឡើងតាំងពីឆ្នាំ២០១៦ DRSB Express គឺជាក្រុមហ៊ុនខ្មែរ ១០០% ដែលកំពុងនាំមុខគេនៅក្នុងវិស័យជួយទិញ និងដឹកជញ្ជូនទំនិញពីប្រទេសចិន។ ជាក់ស្តែង មកដល់ពេលនេះ មានអ្នកប្រើប្រាស់App DRSB Express រហូតជិត៥០ម៉ឺននាក់ ដោយជាប់ចំណាត់ថ្នាក់TOP1 នៅក្នុង App Store និង Play Store។ អ្វីដែលរឹតតែពិសេសនោះ App DRSB Express គឺកំពុងពេញនិយមនៅក្នុងបណ្តាញសង្គម ដោយមានបុគ្គលល្បីៗ Influencers និងអ្នកផលិតមាតិកាជាច្រើននាក់នាំគ្នាទិញអីវ៉ាន់ផ្សេងៗតាមApp DRSB Express នេះ។

តាមរយៈ App DRSB Express ប្រជាជនខ្មែរទាំងអស់ អាចបញ្ជាទិញទំនិញដ៏សម្បូរបែបពីបណ្តាAppចិនល្បីៗ ដូចជា  Taobao, T-mall, 1688 រហូតទៅដល់៦០លានមុខទំនិញ នៅក្នុងតម្លៃដើមចេញពីរោងចក្រផ្ទាល់ ដោយក្រុមហ៊ុន ពុំបានគិតតម្លៃបន្ថែមលើថ្លៃទំនិញនោះទេ។ តាមរយៈសេវាកម្មជួយទិញនេះ គឺជួយឱ្យប្រជាជនខ្មែរអាចទិញទំនិញពីរោងចក្រនៅក្នុងប្រទេសចិនដោយផ្ទាល់ដោយមិនបាច់ឆ្លងកាត់ឈ្មួញកណ្តាលឡើយ។

ចំពោះការដឹកជញ្ជូនវិញ គឺក្រុមហ៊ុនមានមធ្យោបាយដឹកជញ្ជូនតាមរយៈផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស។ ក្រៅពីមធ្យោបាយដឹកជញ្ជូនប្រកបដោយសុវត្ថិភាព និងគួរជាទីទុកចិត្ត ក្រុមហ៊ុនDRSB Express ក៏មានឃ្លាំងទុកដាក់ទំនិញផ្ទាល់ខ្លួនដែលមានទីតាំងធំទូលាយ និងអាចផ្ទុកទំនិញបានរហូតដល់រាប់ពាន់មែត្រគូប ទាំងនៅក្នុងប្រទេសចិន និងនៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ន ក្រុមហ៊ុនខ្មែរ DRSB Express មានសាខានៅក្នុងស្រុកចំនួន៣០ទីតាំង និងបើកជាបន្តបន្ទាប់ទូទាំងប្រទេសកម្ពុជា។

ក្រុមហ៊ុនខ្មែរ DRSB Express បម្រើសេវាកម្មជូនអតិថិជន២៤ម៉ោងលើ២៤ម៉ោង លើសពីក្រុមហ៊ុនដទៃទៀត។ លោកអ្នកនាងដែលចង់បញ្ជាទិញទំនិញតាមក្រុមហ៊ុន DRSB Express សូមចូលទៅទាញយក App DRSB Express៖​ https://drsbexpress.com/download។ សម្រាប់ព័ត៍មានបន្ថែម សូមទំនាក់ទំនងមកកាន់៖

– Telegram : 077 621 555 https://t.me/DRSB_CC1

– Tel: 015 621 555 / 077 621 555

https://drsbexpress.com/download៕

(អត្ថបទពាណិជ្ជកម្ម)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៧ វិនាទី មុន

លែងពិបាក រឹតតែងាយស្រួល! ក្រុមហ៊ុនខ្មែរ DRSB Express ជួយទិញ និងដឹកទំនិញ ពីចិនជូនលោកអ្នក រហ័ស និងសុវត្ថិភាព

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ចារកម្ម​អ៊ុយក្រែន ប្រាប់​ថា កូរ៉េខាងជើង​នឹង​បញ្ជូន​ទ័ព​បន្ថែម​ ៣០ ០០០​នាក់​ទៅ​រុស្ស៊ី​

ព័ត៌មានជាតិ១១ នាទីutes មុន

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បញ្ជាក់ករណី​លាឈប់របស់លោក​ស៊ីថេង ខណៈខ្ទង់​ចំណាយលើចំណីសត្វអស់ ១៥០០០ដុល្លារ ក្នុង១ខែ

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ឥណ្ឌូណេស៊ី អារ៉ាប៊ីសាអ៊ូឌីត ចុះកិច្ចព្រមព្រៀងវិនិយោគតម្លៃជិត ៣០ ប៊ីលានដុល្លារ

កីឡា១៣ នាទីutes មុន

ការវិលត្រលប់របស់ ធន់ ស្រីពេញ ធ្វើ​ឲ្យ​អ្នកគាំទ្រចង់ឃើញជ័យជម្នះជាថ្មីលើកីឡាការិនីបារាំង នៅសង្វៀនគ្រុឌគុនខ្មែរ សប្តាហ៍នេះ

Sokha Hotels

ព័ត៌មានពេញនិយម