Connect with us

សន្តិសុខសង្គម

នគរបាលខណ្ឌសែនសុខ ស្រាវជ្រាវចាប់ខ្លួនជនដៃដល់២នាក់ ពាក់ព័ន្ធករណីព្រួតវាយសម្លាប់​ជនរងគ្រោះម្នាក់

បានផុស

នៅ

កម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានស្រាវជ្រាវចាប់ខ្លួនជនដៃដល់ចំនួន២នាក់ បន្ទាបពីព្រួតវាយជនរងគ្រោះម្នាក់បណ្ដាលឲ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនដៃដល់មានឈ្មោះ សុខ ផល្លា ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ស្នាក់នៅបន្ទប់ជួល ភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (មានសារធាតុញៀន) និងឈ្មោះ ឈុន សុខភា ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (មានសារធាតុញៀន)។

ជនដៃដល់ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ កសាងសុំណំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តតិនិវិធីតាមច្បាប់។

សូមបញ្ជាក់ថា កាលពីថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង៩និង៤០នាទីយប់ នៅមុខគ្លីនិកឯកជនធ្មេញ ធ្វីន ផ្លូវលេខ ១៩៦២ ភូមិជាងទង សង្កាត់ក្រាំងធ្នង់ ជនដៃដល់ទាំង២នាក់ បានព្រួតគ្នាវាយធាក់ទៅលើជនរងគ្រោះឈ្មោះ សុខ ភារ៉ាត់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ បណ្តាលឲ្យដួលបោកក្បាល ហើយបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យមរតតេជោសន្តិភាព។ ជនដៃដល់ទាំងពីរត្រូវបាននគរបាលខណ្ឌសែនសុខ ស្រាវជ្រាវឃាត់ខ្លួនបាននៅថ្ងៃទី​០១ ខែកក្កដា ឆ្នាំ២០២៥៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម