ជីវិតកម្សាន្ដ
ត្រឹមតែងខ្លួនធម្មតាៗ Park Bom អាចឆក់ចំណាប់អារម្មណ៍ពីហ្វេនៗជាច្រើន
តារាម្រៀងកូរ៉េ Park Bom សមាជិកក្រុម 2NE1 បានបន្តទំនាក់ទំនងជាមួយអ្នកគាំទ្រតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយកាលពីថ្មីៗនេះ នាងទទួលបានការចាប់អារម្មណ៍ជាមួយនឹងការថតរូបពីមុខ (Selfie) ជាបន្តបន្ទាប់ ដែលបង្ហាញពីការតុបតែងមុខរដូវក្តៅ។

កាលពីថ្ងៃទី ១ ខែកក្កដា សមាជិកក្រុម 2NE1 រូបនេះ បានចូលទៅកាន់ Instagram ផ្ទាល់ខ្លួន ដើម្បីចែករំលែករូបថតជាច្រើនជាមួយនឹងចំណងជើងថា រូបថតក្រៅផ្ទះ ។ នៅក្នុងរូបភាពទាំំងនោះ គេឃើញ Park Bom ពាក់អាវពណ៌សបែកទឹកដោះគោ ជាមួយនឹងការបញ្ចេញស្មាម្ខាង បង្ហាញរូបរាងញញឹមគួរឲ្យស្រលាញដាក់ពីមុខកាមេរ៉ា។ បបូរមាត់ពណ៌ផ្កាឈូកខ្ចី និងញញឹមស្រស់របស់នាងរំលេចសម្រស់ក្មេងជាងវ័យសឹងមិនគួរឲ្យជឿ។
តាមរយៈរូបភាពប៉ុន្មានសន្លឹកនោះ បានធ្វើឲ្យយអ្នកគាំទ្រជាច្រើន ចូលទៅបញ្ចេញដូចៗគ្នាថា បើសិនតារាស្រីវ័យ៤១ឆ្នាំតុនតែងមុខមាត់បែបនេះ នាងមើលទៅមានសម្រស់ស្អាតជាកាតតុបតែងក្រាស់នាពេលកន្លងមក។ ជាពិសេស ការផាត់ស្ទាយនេះក៏បង្ហាញឲ្យឃើញថា កាន់តែក្មេងនិងធម្មជាតិសុទ្ធសាធតែម្ដង។

ថ្វីដ្បិតតែ Park Bom មិនបានបង្ហាញខ្លួននៅឆាក 2NE1 ក្នុងអំឡុងពេលព្រឹត្តិការណ៍ Head in the Clouds LA 2025 ដែលធ្វើឡើងនៅទីក្រុង Los Angeles កាលពីថ្ងៃទី១ ខែមិថុនាក្ដី។ ប៉ុន្តែទីភ្នាក់ងាររបស់នាងបានពន្យល់នៅពេលនោះថា Park Bom បច្ចុប្បន្នកំពុងនៅក្នុងប្រទេសកូរ៉េ ដោយសារកាលវិភាគផ្ទាល់ខ្លួន ហើយអវត្តមានរបស់នាងត្រូវបានសម្រេចចិត្តតាមរយៈការពិភាក្សាជាមុន៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ដុនដាបប៉ុន្មានឆ្នាំ ទីបំផុតតួឯកស្រី F4 កូរ៉េ ក្លាយជាថៅកែមួយរូបលែងដេកព្រួយរឿងលុយកាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


