កីឡា
អ្នកឧកញ៉ា លាង ម៉េង ប្តេជ្ញាបំពេញចិត្តក្រុមកីឡា Esports កម្ពុជាចង់ប៉ះក្រុមខ្លាំងៗនៅអាស៊ាន
អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្តេជ្ញាបំពេញចិត្តតាមក្រុមកីឡាករអេឡិចត្រូនិកកម្ពុជាដែលចង់ឲ្យមានក្រុមកីឡាករអេឡិចត្រូនិកខ្លាំងៗពីប្រទេសផ្សេងៗមកប្រកួតនៅប្រទេសកម្ពុជា។
កាលពីរសៀល ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកអន្តរជាតិប្រចាំតំបន់អាស៊ាន Exprez Mekong Warriors Invitations 2025 លើកដំបូងដែលមាន ៥ ប្រទេសចូលរួមប្រកួត។

ការប្រកួតមាន២ដំណាក់កាល។ ដំណាក់កាលទី១ ជម្រុះវគ្គ Online ដែលប្រទេសកម្ពុជា វៀតណាម ឡាវ និង សិង្ហបុរី មានក្រុមចំនួន ២១៩ បានចុះឈ្មោះចូលរួមប្រកួត។ ជាលទ្ធផលមាន ក្រុមកម្ពុជា ២ បានឡើងមកកាន់វគ្គ៨ក្រុមចុងក្រោយ។
ដំណាក់កាលទី២ វគ្គ Offline នៅប្រទេសកម្ពុជាដែលម្ចាស់ផ្ទះកម្ពុជា ដាក់ក្រុមរង់ចាំស្រាប់ចំនួន ៣ ក្រុម និង២ក្រុមទៀតដែលបានជាប់វគ្គជម្រុះ ខណៈប្រទេសសិង្ហបុរី វៀតណាម និង ឡាវ មិនមានក្រុមជាប់វគ្គជម្រុះទេ ប៉ុន្តែប្រទេសទាំង៣មាន១ក្រុមម្នាក់ត្រូវបានអញ្ជើញឲ្យចូលរួមតែម្តង។ ដូច្នេះវគ្គនេះមាន ៨ ក្រុមសម្រាប់ការប្រកួតនៅលើឆាកផ្ទាល់ក្នុងប្រទេសកម្ពុជា ដែលចាប់ផ្តើមពីថ្ងៃទី ៣ ដល់ ទី៦ ខែកក្កដា ឆ្នាំ២០២៥ នៅផ្សារទំនើប ជីប ម៉ុង ២៧១។
លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានលើកឡើងថា ការប្រកួតនេះពិតជាសំខាន់ដើម្បីក្រុមកម្ពុជាមានឱកាសបង្ហាញសមត្ថភាពលើឆាកអន្តរជាតិ និងជាការត្រៀមខ្លួនសម្រាប់កីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ។ ទោះបីជាយ៉ាងណា នេះមិនមែនជាកម្មវិធីតែមួយ មុនកីឡាស៊ីហ្គេម នៅថៃ មកដល់នោះទេ ប៉ុន្តែនៅមានកម្មវិធីប្រកួតជាច្រើនទៀតសម្រាប់ក្រុមកម្ពុជាចូលរួមប្រកួត ដើម្បីបង្កើនបទពិសោធ។

ជាមួយគ្នានេះ អ្នកឧកញ៉ា លាង ម៉េង បានឲ្យដឹងថា ការប្រកួតអន្តរជាតិនេះមិនទាន់គ្រប់គ្រាន់សម្រាប់ប្អូនៗកីឡាករដែលត្រៀមខ្លួនមុនកីឡាស៊ីហ្គេមមកដល់ទេ។ អ្នកឧកញ៉ាបានដឹងថា ក្រុមកីឡាករអេឡិចត្រូនិកកម្ពុជា ចង់ឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំងជាងនេះទៀតពោលគឺមានក្រុមខ្លាំងៗមកចូលរួមប្រកួត។ ជាក់ស្តែងមិនមានក្រុមមកពីប្រទេសហ្វីលីពីន ឥណ្ឌូណេស៊ី ឬម៉ាឡេស៊ីទេ។ នេះជាព្រឹត្តិការណ៍អន្តរជាតិលើកដំបូងដែលប្រទេសកម្ពុជារៀបចំ ដូច្នេះនៅមិនទាន់មានក្រុមខ្លាំងគ្រប់គ្រាន់ទេ ប៉ុន្តែអ្នកឧកញ៉ាប្តេជ្ញាបន្តជួយឧបត្ថម្ភគាំទ្រទៀតដើម្បីបន្តនិរន្តភាពនៃព្រឹត្តិការណ៍ប្រកួត ហើយនឹងនាំយកក្រុមខ្លាំងៗមកពីប្រទេសផ្សេងចូលរួម។

ក្រុមដែលបានចូលរួមប្រកួតនៅឆ្នាំ ២០២៥ កម្ពុជាមានក្រុម CFU Gaming, Galaxy Legends , PRO Esports ដែលជាក្រុមខ្លាំងឈរចាំ ខណៈក្រុម Team Flash KH និង Team Max បានឡើងមកក្នុងនាមជាក្រុមជាប់វគ្គជម្រុះ។ ក្រុម Leon Esports របស់ប្រទេសឡាវ។ ក្រុម Legion Esports របស់ប្រទេស វៀតណាម និងក្រុម RSG Singapore របស់សិង្ហបុរី។
ក្រុមទទួលបានចំណាត់ថ្នាក់លេខ១ ទទួលបានប្រាក់រង្វាន់ ៦ ពាន់ដុល្លារ លេខ ២ ទទួលបាន ៣ ពាន់ដុល្លារ និងលេខ៣ ទទួលបាន ២ ពាន់ដុល្លារ ហើយក្រុមលេខ ៤ ដល់លេខ ៨ ក៏ទទួលបានប្រាក់ឧបត្ថម្ភដែរ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


