ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ាដោះលែងអនីតិជនជាទាហាន៩៣នាក់ បន្ទាប់ពី UN ចោទប្រកាន់
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានReuters នៅថ្ងៃទី០៤ខែកក្កដានេះ របបយោធាមីយ៉ាន់ម៉ាបានប្រកាសបណ្ដេញទាហានមិនទាន់គ្រប់អាយុចំនួន ៩៣នាក់ ឆ្លើយតបទៅនឹងរបាយការណ៍របស់អង្គការសហប្រជាជាតិនាពេលថ្មីៗនេះ ដែលបានចោទប្រកាន់មីយ៉ាន់ម៉ា និងក្រុមសម្ព័ន្ធមិត្តថាបានជ្រើសរើសកុមារជាង ៤០០នាក់ធ្វើជាអ្នកប្រយុទ្ធ។

នៅក្នុងការប្រកាសដ៏កម្រមួយនៅលើបណ្ដាញព័ត៌មានរដ្ឋរបស់មីយ៉ាន់ម៉ា យោធាបាននិយាយថា កុមារត្រូវបានដោះលែងបន្ទាប់ពីពិនិត្យអាយុរបស់ពួកគេ និងត្រូវបានផ្តល់ប្រាក់មួយចំនួន។ ពួកគេបានបន្ថែមថាមានតែ ១៨ករណីប៉ុណ្ណោះដែលកំពុងត្រូវបានពិនិត្យ។
បើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ បានគូសបញ្ជាក់ថា ក្មេងប្រុស ៤៦៧ នាក់ និងក្មេងស្រី ១៥ នាក់ត្រូវបានជ្រើសរើសដោយយោធា និងសម្ព័ន្ធមិត្តនៅឆ្នាំ ២០២៣ដែលភាគច្រើននៅក្នុងតំបន់ជម្លោះដូចជារដ្ឋរ៉ាឃីន ដែលមានកុមាររ៉ូហ៊ីងយ៉ាស្ថិតក្នុងចំណោមអ្នកដែលបានចុះឈ្មោះធ្វើជាទាហាន។ កងកម្លាំងប្រឆាំងរបបយោធាក៏ត្រូវបានគេរាយការណ៍ថាបានជ្រើសរើសអនីតិជនឲ្យប្រយុទ្ធផងដែរ ប៉ុន្តែស្ថិតក្នុងកម្រិតតិចជាងរបបយោធា។
ចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ ២០២១ មក ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិល ដោយបានជម្លៀសប្រជាជនចំនួន ៣.៥ លាននាក់ ដែលជាងមួយភាគបីនៃពួកគេជាកុមារ។ នៅឆ្នាំ ២០២៤ របបយោធាបានចាប់ផ្តើមអនុវត្តកាតព្វកិច្ចយោធាដើម្បីបំពេញជួរយោធាដ៏រង្វើលរបស់ខ្លួន ដែលបង្កើនការព្រួយបារម្ភជាអន្តរជាតិលើការជ្រើសរើសកុមារធ្វើជាទាហាន៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


