ព័ត៌មានជាតិ
អាជ្ញាធរ ចុះរៀបចំសណ្ដាប់ធ្នាប់ក្នុងផ្សារសែនមនោរម្យ ក្រោយមានការចតម៉ូតូ ឬ រថយន្ត និងលក់ដូរ គ្មានសណ្ដាប់ធ្នាប់
អាជ្ញាធរក្រុងសែនមនោរម្យ សហការជាមួយកម្លាំងចម្រុះ បានចុះរៀបចំសណ្ដាប់ធ្នាប់នៅក្នុងផ្សារសែនមនោរម្យ ក្រោយមានការចតម៉ូតូ ឬ រថយន្ត និងលក់ដូរ គ្មានសណ្ដាប់ធ្នាប់។

លោក មាស ចន្នី អភិបាលរងក្រុងសែនមនោរម្យ បានឲ្យដឹងថា តាមការណែនាំពីថ្នាក់ដឹកនាំក្រុង ដើម្បីឲ្យមានសណ្ដាប់ធ្នាប់ របៀបរៀបរយ ក្នុងបរិវេណផ្សារសែនមនោរម្យ នោះ នៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ ក្នុងនាម គណៈបញ្ជាការឯកភាពក្រុង បានដឹកនាំក្រុមការងារ ចុះរុះរើដកហូតស្លាកយីហោគ្មានលិខិតអនុញ្ញាត និងស្លាកខុសពីការណែនាំ ចំនួន ៧ ទីតាំង ស្មើនឹង ៩ ស្លាក ព្រមទាំងបន្តចុះរៀបចំសណ្ដាប់ធ្នាប់ក្នុងផ្សារដែលអាជីវករលក់ដូរដាក់សម្ភារៈរំលោភផ្លូវសាធារណៈ និងការចតម៉ូតូ ឬ រថយន្ត កកស្ទះចរាចរណ៍ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ថា អាជ្ញាធរក្រុង និងកម្លាំងចម្រុះ តែងតែចុះរៀបចំសណ្ដាប់ធ្នាប់យ៉ាងហោចមួយសប្ដាហ៍ម្ដង ដោយឃើញថា អាជីវករនៅតែបន្តលក់ដូរដាក់សម្ភារៈគ្មានសណ្ដាប់ធ្នាប់ដដែល។ បន្ថែមនេះ អាជ្ញាធរ បានណែនាំដល់អាជីវករមួយចំនួននៅផ្សារសែនមនោរម្យដែលលក់ដូររំលោភលើចំណីផ្លូវ ធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់ជាច្រើនដង។ លើសពីនោះ មានអាជីវករលក់ដូរជាច្រើន បានសហការជាមួយអាជ្ញាធរ រដ្ឋបាលក្រុង ដោយមិនធ្វើការលក់រំលោភលើចំណីផ្លូវប៉ះពាល់ដល់សណ្ដាប់ធ្នាប់ទៀតនោះទេ។ លោកថា ប៉ុន្តែបើតាមការអង្កេត មានអាជីវករមួយចំនួនតូច នៅតែឆ្លៀតឱកាសលក់រំលោភលើផ្លូវសាធារណៈ ក៏ដូចជា ចតម៉ូតូគ្មានរបៀបរៀបរយ ដែលធ្វើឲ្យកកស្ទះដល់ប្រជាពលរដ្ឋធ្វើដំណើរដដែល។

លោកអភិបាលរងក្រុងសែនមនោរម្យ ក៏បានអំពាវនាវដល់អាជីវករទាំងអស់ដែលលក់ដូរនៅក្រុងសែនមនោរម្យ សូមមេត្តាចូលរួមគោរពច្បាប់ ក៏ដូចជាថែរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយក្នុងការលក់ដូរ ទាំងចតម៉ូតូ និងរថយន្ត។ លោកបន្ថែមថា ប្រសិនបើមានភ្ញៀវទេសចរមកកម្សាន្តនៅខេត្តមណ្ឌលគិរី ពេលឃើញសណ្ដាប់ធ្នាប់មិនរៀបរយ នឹងធ្វើឲ្យប៉ះពាល់ដល់មុខមាត់ខេត្តផងដែរ៕
អត្ថបទ ៖ រៀម សុខហេង








-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


