ព័ត៌មានជាតិ
គិតត្រឹមខែមិថុនា ឆ្នាំ២០២៥ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តក្រចេះ មានសមាជិកសរុបចំនួន ១៤០៣នាក់
គិតត្រឹមខែមិថុនា ឆ្នាំ២០២៥ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តក្រចេះ មានសមាជិកសរុប ចំនួន ១,៤០៣ នាក់ ក្នុងនោះមាន៖ – ពិការចំនួន ២០៤នាក់ – គ្រួសារពលី ចំនួន ២៥០នាក់ – គ្រួសារមរណៈចំនួន ៤៧នាក់ – និវត្តជន ចំនួន ៨៥១នាក់ – បាត់បង់សមត្ថភាព ចំនួន ៥១នាក់។

នេះយោងតាមការឱ្យដឹងពីលោក ចាន់ សុគុណ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តក្រចេះ។

លោក ចាន់ សុគុណ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តក្រចេះ បានបញ្ជាក់ថា៖ អតីតយុទ្ធជន ជានិវត្តជន ជនបាត់បង់សមត្ថភាពការងារ ជនពិការ ជនពលី និងជនមរណៈ សរុបចំនួន ១,៨០៥នាក់ ក្នុងនោះនិវត្តជនចំនួន ៨៦០នាក់ ជនបាត់បង់សមត្ថភាពការងារចំនួន ៥៤នាក់ ជនពិការចំនួន ២០២នាក់ ជនពលី ៤៤៨នាក់ និងមរណៈចំនួន ២៤១នាក់ ចំណាយថវិកាប្រចាំខែសរុបចំនួន ១,៣០១,៩៧៥,៦៦០៛ ( មួយពាន់បីរយមួយលាន ប្រាំបួនរយចិតសិបប្រាំពាន់ ប្រាំមួយរយហុកសិបរៀលគត់ ) ដែលកំពុងបើកប្រាក់របបគោលនយោបាយប្រចាំខែជារៀងរាល់ខែ -ផ្ដល់រទេះរុញចល័តជូនជនមានពិការភាពចំនួន ៥៥៦ នាក់ ស្រី ៣២០នាក់ ដោយមានជនមានពិការភាព មានអ្នកមកទទួលសេវាថ្មីសរុបចំនួន ៤៧៩ នាក់ ស្រី២៩២នាក់ ។

លោក ចាន់ សុគុណ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានលើកឡើងបែបនេះ នៅក្នុងពិធីប្រារព្ធទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៥ ខួបលើកទី១៨ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ នៅសាលមហោស្រពខេត្តក្រចេះ ក្រោមអធិបតីភាពលោក ស្រេង សុភាព អភិបាលរងខេត្ត តំណាងលោក វ៉ា ថន អភិបាលខេត្តក្រចេះ៕
អត្ថបទ ៖ ប្រុញ វិធិន








-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
នយោបាយ៧ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


