Connect with us

ព័ត៌មានជាតិ

កម្ពុជាប្ដេជ្ញាចិត្តចំពោះមុខអង្គការសហប្រជាជាតិ ដើម្បីធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពផ្លូវថ្នល់

បានផុស

នៅ

កម្ពុជាប្ដេជ្ញាចិត្តធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពផ្លូវថ្នល់។ នេះជាការលើកឡើងរបស់លោក នឹម​ សុធា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីសុវត្ថិភាពផ្លូវថ្នល់ នៅឯស្នាក់ការកណ្ដាលអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងកិច្ចប្រជុំកម្រិតខ្ពស់ខាងលើ លោក បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញសុវត្ថិភាពផ្លូវថ្នល់ ដោយផ្អែកទៅលើផែនការសកលសម្រាប់ទសវត្សរ៍នៃសកម្មភាពសម្រាប់សុវត្ថិភាពផ្លូវថ្នល់ឆ្នាំ២០២១-២០៣០ សំដៅកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ឱ្យបានយ៉ាងតិច៥០% នៅត្រឹមឆ្នាំ២០៣០។

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការរូបនេះ ក៏បានរំលេចឡើងនូវ​កិច្ចប្រឹងប្រែងជាបន្តបន្ទាប់របស់កម្ពុជាក្នុងការលើកកម្ពស់សុវត្ថិភាពផ្លូវថ្នល់ ដែលរួមមានវិធានការដើម្បីធ្វើឱ្យប្រសើរឡើងនូវការធ្វើដំណើរប្រចាំថ្ងៃរបស់កម្មកររោងចក្រ ការលុបចោលនូវរថយន្តប្រភេទដឹកទំនិញ ដែលដឹកកម្មករឈរដោយពុំមានសុវត្ថិភាព និងការបង្កើតតំបន់សុវត្ថិភាពសាលារៀន ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម