Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន ចុះហត្ថលេខាលើច្បាប់ អនុញ្ញាតឲ្យជនបរទេស ចូលធ្វើជាទាហានរុស្ស៊ី

បានផុស

នៅ

កាលពីថ្ងៃចន្ទទី៧ខែកក្កដាឆ្នាំ២០២៥ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានចុះហត្ថលេខាលើច្បាប់មួយដែលអនុញ្ញាតឲ្យជនបរទេស រួមទាំងអ្នកគ្មានសញ្ជាតិផងដែរ អាចចូលបម្រើការក្នុងជួរកងទ័ពរបស់ប្រទេសនេះបាន។

ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ ការិយាល័យប្រធានាធិបតីរុស្ស៊ី)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់សារព័ត៌មាន TASS, ក្នុងច្បាប់នោះ ជនបរទេសអាចបម្រើការងាររហូតដល់ចប់រយៈពេលនៃការកែនទ័ព ការបញ្ចប់ច្បាប់អាជ្ញាសឹកឬពេលចប់សង្គ្រាម ខណៈគោលបំណងនៃច្បាប់នេះត្រូវគេមើលឃើញថា គឺប្រមុខវិមានក្រឹមឡាំងចង់បង្កើនចំនួនទ័ព ចំពេលមានជម្លោះជាបន្តនៅប្រទេសអ៊ុយក្រែន។

ក្រៅពីការអនុញ្ញាតឲ្យចូលធ្វើទ័ពហើយនោះ ច្បាប់ថ្មីនេះក៏នឹងជួយសម្រួលឲ្យជនបរទេសរូបណាដែលបម្រើការងារក្នុងជួរយោធារបស់ខ្លួន អាចទទួលបានសញ្ជាតិរុស្ស៊ីយ៉ាងស្រួលមិនចាំបាច់ឆ្លងកាត់ដំណើរការស្មុគស្មាញ ហើយក្នុងករណីខ្លះ សមាជិកគ្រួសាររបស់អ្នកទាំងនោះ ក៏អាចនឹងទទួលការលើកលែងឲ្យចូលសញ្ជាតិដូចគ្នាផងដែរ។

ទាហានរុស្ស៊ី (រូបថត៖ Reuters)

រម្លឹកទៅខែមីនា លោក ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ដោយកែនពលរដ្ឋចំនួន ១៦០ ០០០នាក់ដែលមានអាយុពី១៨ដល់៣០ឆ្នាំឲ្យចូលធ្វើទាហាន ដែលនោះជាចំនួនដ៏ច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេល១៤ឆ្នាំ។

ទោះបីជាយ៉ាងណាក៏ដោយ កាលនោះក្រសួងការពារជាតិរុស្ស៊ីអះអាងថា យុទ្ធនាការកែនទាហាននេះ គឺមិនជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការយោធានៅអ៊ុយក្រែនឡើយ។

ដោយឡែក កាលពីខែមករាឆ្នាំ២០២៤ឯណោះ លោកពូទីន ក៏ចុះហត្ថលេខាលើក្រឹត្យមួយដែលផ្តល់ភាពងាយស្រួលក្នុងការផ្តល់សញ្ជាតិដល់ជនបរទេសដែលកំពុងប្រយុទ្ធនៅក្នុងយោធារុស្ស៊ី ក៏ដូចជាសាច់ញាតិរបស់ពួកគេផងដែរ ខណៈសកម្មភាពនោះហាក់ដូចជាសំដៅទៅលើពលរដ្ឋនៃអតីតបណ្តាប្រទេសសូវៀតដែលកំពុងរស់នៅ និងធ្វើការក្នុងប្រទេសរុស្ស៊ី៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ពូទីន បណ្តេញរដ្ឋមន្ត្រីដឹកជញ្ជូន ក្រោយ​ឡើង​កាន់​តំណែង​បាន​តែ​មួយ​ឆ្នាំ​ជាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម២៤ វិនាទី មុន

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីបង្កើតហ្វេសប៊ុកក្លែងក្លាយឆបោកនារីច្រើននាក់អស់លុយរាប់សែនដុល្លារ

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ អនុញ្ញាតឲ្យជនបរទេស ចូលធ្វើជាទាហានរុស្ស៊ី

ជីវិតកម្សាន្ដ៨ នាទីutes មុន

តារាចិនជាតួ BL លួចសម្រក់ទឹកភ្នែក បន្ទាប់ពីត្រូវគេជេរប្រមាថលើយន្តហោះ

ព័ត៌មានជាតិ១២ នាទីutes មុន

ក្រសួងមហាផ្ទៃកម្ពុជា និងសិង្ហបុរី ចុះ MOU ពាក់ព័ន្ធការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

ព័ត៌មានជាតិ១៧ នាទីutes មុន

អាជ្ញាធរខណ្ឌកំបូល ស្ថាបនាផ្លូវបេតុងប្រវែង ជាង ៣ ពាន់ម៉ែត្រ ក្នុងមូលដ្ឋានសង្កាត់កន្ទោក

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​កាសែតថៃ៖ ឧកញ៉ា​កុកអាន​​ប្រឈម​ការ​ចាប់ខ្លួន​​នៅថៃ ក្រោយ​សមត្ថកិច្ច​​​បង្ក្រាប​បទល្មើស​​​អន​ឡាញ​១៩​​ទីតាំង​​​មានជាប់​ពាក់​ព័ន្ធ​​

សន្តិសុខសង្គម៤ ម៉ោង មុន

កម្លាំងចម្រុះ ចុះពិនិត្យទីតាំងច្រកដែលសង្ស័យជាច្រកនាំបារីចូលទឹកដីថៃ ក្រោយយោធាថៃឃាត់ខ្លួនពលរដ្ឋខ្មែរពីរនាក់

ព័ត៌មានជាតិ១៨ ម៉ោង មុន

ប្រទេសថៃ​ផ្តល់​តម្លៃ​យ៉ាង​ខ្ពស់​ ចំពោះ តេជោ សែន

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​​​នាយករដ្ឋមន្ត្រី​ចាំផ្ទះថៃ​​ ផ្តើម​សង្ស័យ​​បក្ស​​​ក្រៅរដ្ឋាភិបាល ជុំវិញ​​​​ស្នើ​នាយករដ្ឋមន្ត្រីថ្មី​ ឆ្ពោះទៅ​​វិសោធន​កម្ម​រដ្ឋធម្ម​នុញ្ញ​​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

រដ្ឋមន្ត្រី​ដឹកជញ្ជួន​រុស្ស៊ី​ដែលពូទីន​ ទើប​បណ្តេញចេញ​ពីតំណែង​ បាញ់​សម្លាប់​ខ្លួនឯង​​

Sokha Hotels

ព័ត៌មានពេញនិយម