កីឡា
មកស្គាល់ លោក វង្ស គឹមហួត ជាអ្នកខ្លាំងប្រណាំងរថយន្តដ៏ឆ្នើមរបស់កម្ពុជា
ជើងខ្លាំងផ្នែកប្រណាំងឡាន Rally និង OFF ROAD របស់កម្ពុជា លោក វង្ស គឹមហួត ធ្លាប់ឈ្នះពានអន្តរជាតិ និងឆ្លងកាត់ការប្រកួតតូច-ធំ ជាច្រើនលើកចាត់ចូលជាកីឡាករឆ្នើមពោរពេញដោយបទពិសោធ។ តើលោកមានប្រវត្តិយ៉ាណា និងចូលលេងកីឡាមួយនេះចាប់ពីឆ្នាំណាមក?

ឡានរបស់លោក វង្ស គឹមហួត
លោក វង្ស គឹមហួត ជាអ្នករស់នៅរាជធានីភ្នំពេញ បច្ចុប្បន្នមានគ្រួសារ និងមានកូន៣នាក់។ លោកជាប្រធានក្រុម VKH Racing Team និងជាម្ចាស់យានដ្ឋាន វី ខេ អេច ផងដែរ។ លោកស្រឡាញ់ការកែឆ្នៃនេះតាំងតែពីវ័យក្មេងមកម្ល៉េះ។ ពោលដំបូងៗឡើយចាប់ផ្ដើមពីការកែឆ្នៃម៉ូតូ បន្ទាប់មករថយន្ត និងឈានដល់ការបង្កើតជាហ្គារាសឡានដើម្បីកែឆ្នៃតាមក្ដីស្រឡាញ់រហូតមកដល់ពេលនេះ។

លោក វង្ស គឹមហួត
ដោយចិត្តស្រឡាញ់ខ្លាំងរួមផ្សំ និងបទពិសោធទទួលបានចំណេះដឹងកាន់តែច្បាស់ហើយនោះលោក វង្ស គឹមហួត ក៏ឈានមួយជំហានទៀតចូលដល់ក្នុងវិស័យប្រណាំងយានយន្តអំឡុងឆ្នាំ ២០១២-២០១៣។ ការប្រណាំងលើកដំបូងគឺលោកប្រណាំងប្រភេទរថយន្ត OFF ROAD។


ឡានរបស់លោក វង្ស គឹមហួត
ក្រោយពីមានបទពិសោធលើទីលានផ្ទាល់ហើយនោះ និងមានចំណេះដឹងការកែឆ្នៃ យល់ពីបច្ចេកទេស អភិវឌ្ឍន៍សមត្ថភាពកាន់តែប្រសើរហើយនោះលោកក៏ឡើងទៅមួយកម្រិតទៀតគឺចូលរួមការប្រកួតកម្រិតអន្តរជាតិលើកដំបូង Asian Cross Country Rally នៅឆ្នាំ២០១៤ ប៉ុន្តែស្ថិតក្នុងកម្រិតដំបូងៗប៉ុណ្ណោះ។

លោក វង្ស គឹមហួត
ការចូលរួមនេះបានបង្រៀនឲ្យលោក វង្ស គឹមហួត ទទួលបានចំណេះដឹងថ្មីៗដូចជា លក្ខខណ្ឌនៃការប្រកួតអន្តរជាតិរបៀបម៉េច ការរៀបចំខ្លួនយ៉ាងណាឲ្យបានល្អគ្រប់គ្រាន់ រៀបចំឡានឲ្យមានសុវត្តិភាពខ្ពស់ និងបើកបរដោយបច្ចេកទេសយ៉ាងដូចម្ដេចខ្លះ។ បទពិសោធទាំងនេះហើយជំរុញឲ្យអាចលោកឈានដល់ការប្រកួតលើគ្រប់វិញ្ញាសានៃការប្រកួត Asian Cross Country Rally 2015 ។

លោក វង្ស គឹមហួត
ម្ចាស់យានដ្ឋាន VKH រូបនេះគឺមានសមត្ថភាពអាចប្រណាំងទាំងផ្នែក OFF ROAD និង RALLY ផងដែរ។ លោកអាចដើរតួនាទីជា Driver ក៏បាន ឬជា Co-Drivers ក៏បាន។ ប៉ុន្តែលោកស្រឡាញ់ចូលចិត្តខ្លាំងនោះគឺការប្រណាំង RALLY។

ការតស៊ូ ព្យាយាម និងការលៈបង់គ្រប់យ៉ាងរយៈពេល ១០ឆ្នាំធ្វើឲ្យលោក វង្ស គឹមហួត ទទួលបានជ័យជម្នះជាបន្តបន្ទាប់ និងឈានដល់ការដណ្ដើមយកពានលេខ១ នៅឆ្នាំ២០២២ ក្នុងការប្រកួត Asia Cross Country Rally ដែលមាន១២ប្រទេសចូលរួម។

លោក វង្ស គឹមហួត
ពានរង្វាន់ដ៏មានអត្ថន័យមួយនេះលំបាក និងស្វិតស្វាញដោយធ្វើការប្រកួតឆ្លងកាត់ពីរប្រទេសគឺទី១ ធ្វើឡើងនៅប្រទេសថៃ និងលើកទី២ បន្តពីថៃ មកដល់កម្ពុជា ត្រូវឆ្លងកាត់ខេត្តជាច្រើនទាំងនៅថៃរហូតដល់កម្ពុជាហើយត្រូវបញ្ចប់នៅក្រុងសៀមរាប ដែលគិតទៅក្នុងចម្ងាយផ្លូវសរុប ៣០០០គីឡូម៉ែត្រ។

លោក វង្ស គឹមហួត

ពានលេខ១ របស់លោក វង្ស គឹមហួត
លទ្ធផលដ៏ភ្ញាក់ផ្អើលមួយនេះបានធ្វើឲ្យម្ចាស់កម្មវិធីជប៉ុន កោតសរសើរខាងក្រុមកម្ពុជាដែលអាចដណ្ដើមយកពានលេខ១ នេះបាន ព្រោះតែជាក្រុមតូចមានគ្នាតិច និងអាចចាត់ថាជាប្រទេសដើរក្រោយគេលើវិស័យប្រណាំង RALLY ទៅទៀត។ លោក វង្ស គឹមហួត ពិតជាមានមោទកភាពជាខ្លាំងដែលបានដណ្ដើមជ័យជម្នះមួយនេះជូនប្រទេសកម្ពុជា និងបានធ្វើឲ្យបណ្ដាប្រទេសចូលរួមបានដឹង និងស្គាល់ពីវិស័យប្រណាំងយានយន្តកម្ពុជាផងដែរ៕




អត្ថបទដោយ៖ នួន ស៊ីណា
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


