Connect with us

ព័ត៌មានអន្ដរជាតិ

ប្រមុខណាតូ៖ «យើងចាញ់រុស្ស៊ីបាត់ទៅហើយ ក្នុងការប្រកួតផលិតគ្រាប់រំសេវ»

បានផុស

នៅ

ក្នុងបទសម្ភាសន៍ជាមួយកាសែត The New York Times ដែលចេញផ្សាយកាលពីថ្ងៃសៅរ៍ទី៥ខែកក្កដាឆ្នាំ២០២៥ ប្រមុខអង្គការណាតូ លោក ម៉ាក រូតេ ព្រមានថា សម្ព័ន្ធភាពយោធាមួយនេះ បានចាញ់ប្រទេសរុស្ស៊ីបាត់ទៅហើយ ក្នុងការផលិតគ្រាប់រំសេវនិងសព្វាវុធសម្រាប់យោធា។

ប្រមុខអង្គការណាតូ លោក ម៉ាក រូតេ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក រូតេ បញ្ជាក់ថា បច្ចុប្បន្ន ត្រឹម៣ខែ រុស្ស៊ីអាចផលិតគ្រាប់រំសេវបានច្រើនជាងសម្ព័ន្ធមិត្តណាតូទាំងមូលផលិតពេញមួយឆ្នាំ រហូតដល់ទៅ៣ដងឯណោះ។ ​ឧស្សាហកម្ម​យោធា​របស់​រុស្ស៊ី​ អត់អន់ថយទេ ប៉ុន្តែផ្ទុយទៅវិញ វារឹត​បង្កើនល្បឿន ​ដែល​មិន​អាច​ប្រៀប​ផ្ទឹម​បាន​ក្នុង​ប្រវត្តិសាស្ត្រ​ថ្មីៗ​នេះ។ នោះ​រួម​បញ្ចូល​ទាំង​មានការ​គាំទ្រកាន់តែខ្លាំង​ពី​ប្រទេសជាសម្ព័ន្ធមិត្តដូច​ជា​កូរ៉េ​ខាង​ជើង ចិន និង​អ៊ីរ៉ង់ផងដែរ។

ដូច្នេះហើយ ទើបលោក រូតេអំពាវនាវឲ្យបង្កើនការចំណាយលើវិស័យការពារជាតិរបស់ប្រទេសជាសមាជិកនាតូ ដោយលោកបានគូសបញ្ជាក់ថា នេះជាតម្រូវការបន្ទាន់។

ប្រមុខអង្គការណាតូ លោក ម៉ាក រូតេ (រូបថត៖ Reuters)

ការអត្ថាធិប្បាយរបស់លោករូតេ កើតឡើងចំពេលប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចនិងមន្ត្រីមួយចំនួនព្រមានថា ទីក្រុងមូស្គូអាចវាយប្រហារប្រទេសជាសមាជិកណាតូជាយថាហេតុ។

សូម្បីលោករូតេខ្លួនឯងក៏ធ្លាប់ព្រមានដែរថា រុស្ស៊ីអាចគំរាមកំហែងដល់ទឹកដីរបស់អង្គការណាតូក្នុងរយៈពេលពី៣ទៅ៥ឆ្នាំខាងមុខ ដូច្នេះណាតូ ត្រូវរឹងមាំដើម្បីទប់ស្កាត់ការឈ្លានពានបែបនេះ។

ទោះបីជាយ៉ាងណាក៏ដោយ ជុំវិញរឿងនេះ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន តែងច្រានចោលថា ជាការចោទប្រកាន់មិនសមហេតុសមផល ដោយនិយាយថា ទីក្រុងមូស្គូ មិនដែលគិតចង់វាយលុកប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិកនេះទេ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ប្រមុខ​ណាតូ៖ គ្មាន​ជម្រើសផ្សេង​ ក្រៅ​​ពី​ការ​បង្កើន​ចំណាយយោធា ទប់ទល់​ការ​គំរាមកំហែង​ពី​រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម