កីឡា
ស្រេងលីហ៊ួរ និង ខេមរៈ ជាអ្នកប៉ះសេ វ័យក្មេង ក្នុងក្រុមបាល់ទះកម្ពុជាទៅ SEA V. League
ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានចេញដំណើរទៅប្រទេស ហ្វីលីពីន នៅល្ងាចថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២៥ ដើម្បីប្រកួតក្នុងពានរង្វាន់ SEA V. League បន្ទាប់ពីចេញបញ្ជីឈ្មោះជាផ្លូវការនៅថ្ងៃទី៧ ខែកក្កដា។

ក្នុងចំណោមកីឡាករ ១៤ នាក់ចុងក្រោយ សង្កេតឃើញមានវត្តមានកីឡាករថ្មីមួយចំនួនត្រូវបានគ្រូបង្វឹកជ្រើសរើស។ កីឡាករ យ៉ុន ខេមរៈ, ខេង ថុនា និង សាន ចនវីរៈ អាចចាត់ទុកជាជាចំណូលថ្មី ពីព្រោះពួកគេមិនសូវបានជាប់ជម្រើសជាតិទៀងទាត់ទេ។ ចំណែកកីឡាករផ្សេងៗទៀតបានជាប់រហូត បើគិតតាំងពីឆ្នាំ ២០២១ មក។
ជាមួយគ្នានេះ កីឡាករ ខេង ថុនា និង កែវ ស្រេងលីហ៊ួរ ជាអ្នកប៉ះសេវ័យក្មេង ត្រូវបានជាប់ឈ្មោះដែរ។ ជាពិសេស កែវ ស្រេងលីហ៊ួរ គឺជាកីឡាករដែលមិនអាចខ្វះបានក្នុងតំណែងជាអ្នកលើកបាល់ (ប៉ះសេ) សម្រាប់ក្រុមជម្រើសជាតិនាពេលបច្ចុប្បន្ន បន្ទាប់ពីសិស្សច្បង សួន ចាន់ណារ៉ូ បានចូលនិវត្តន៍។

តួនាទីវាយផ្តាច់ស្លាបឆ្វេង
- វឿន វាសនា មានកម្ពស់ ១.៩៦ ម៉ែត្រ
- គួន ម៉ុម មានកម្ពស់ ១.៩៨ ម៉ែត្រ
- សឿន ហេង មានកម្ពស់ ១.៨៣ ម៉ែត្រ
- មឿន ម៉េងឡាយ មានកម្ពស់ ១.៩៤ ម៉ែត្រ
តួនាទីវាយផ្តាច់ស្លាបស្តាំ
- ពិន សារ៉ុន មានកម្ពស់ ២.០១ ម៉ែត្រ
- រុន សុខជាតិ មានកម្ពស់ ១.៨៣ ម៉ែត្រ
- ធី ម៉េងហួង មានកម្ពស់ ១.៨៧ ម៉ែ្រ
តួនាទីការពារកណ្តាល
- ផុល រតនៈ មានកម្ពស់ ១.៨៨ ម៉ែត្រ
- ខេង ថុនា មានកម្ពស់ ១.៨៩ ម៉ែត្រ
- មួន និមល មានកម្ពស់ ១.៩៤ ម៉ែត្រ
តួនាទីអ្នកលើកបាល់
- កែវ ស្រេងលីហ៊ួរ មានកម្ពស់ ១.៩២ ម៉ែត្រ
- យុន ខេមរៈ មានកម្ពស់ ១.៨៤ ម៉ែត្រ
តួនាទីលីប៊ើរ៉ូ
- សាន ចនវិរៈ មានកម្ពស់ ១.៧៧ ម៉ែត្រ
- សេង គីមហាប់ មានកម្ពស់ ១.៧៨ ម៉ែត្រ



អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


