ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីចាំផ្ទះថៃ ផ្តើមសង្ស័យបក្សក្រៅរដ្ឋាភិបាល ជុំវិញស្នើនាយករដ្ឋមន្ត្រីថ្មី ឆ្ពោះទៅវិសោធនកម្មរដ្ឋធម្មនុញ្ញ
ខណៈពេលដែលភាពមិនច្បាស់លាស់នៃការវិលទៅកាន់អំណាចវិញរបស់នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ ដែលត្រូវបានតុលាការធម្មនុញ្ញព្យួរអំណាច ជម្លោះនយោបាយថៃក៏កាន់តែក្តៅគគុកក្នុងចំណោមគណបក្សដឹកនាំរដ្ឋាភិបាលចម្រុះ និងគណបក្សប្រឆាំងដែលកំពុងកើនឡើងសំឡេងក្នុងសភា។

សារព័ត៌មាន The Nation របស់ថៃ បានផ្សាយថា នាយករដ្ឋមន្ត្រីចាំផ្ទះ លោក ភុមថាំ វិច្ឆាយ៉ាឆៃ (Phumtham Wechayachai) បានដាក់ការសង្ស័យថា គណបក្សភូមិចៃថៃ (Bhumjaithai) ដែលទើបប្រកាសដកខ្លួនពីរដ្ឋាភិបាលចម្រុះកាលថ្ងៃទី១៨ខែមិថុនា ដោយសារតែខឹងនឹងគណបក្សភឿថៃ ដោយសារការដកហូតក្រសួងមហាផ្ទៃ នឹងគាំទ្របក្សប្រជាជន (People’s Party) នៅក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលគណបក្សនេះតែងតែប៉ងចង់ធ្វើ់ក្នុងនយោបាយរបស់ពួកគេ។
លោក ភុមថាំ វិច្ឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីចាំផ្ទះ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងនៅថ្ងៃចន្ទនេះ ដោយបង្ហាញនូវការងឿងឆ្ងល់អំពីផែនការរបស់គណបក្សប្រឆាំងដើម្បីស្វែងរកការគាំទ្រពីគណបក្សភូមិចៃថៃ ដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ បន្ទាប់ពីបានស្នើមេដឹកនាំ នៃគណបក្សភូមិចៃថៃ គឺ លោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul) ជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន នៅពេលដែលអនាគតរបស់នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រកាន់តែមិនច្បាស់លាស់។
នាយករដ្ឋមន្ត្រីផ្ទះ វិច្ឆាយ៉ាឆៃ ត្រូវបានស្រង់សម្តី ដោយបានកត់សម្គាល់ថា គណបក្សភូមិចៃថៃតែងតែរារាំងដល់ការប៉ុនប៉ងរបស់គណបក្សភឿថៃដែលកំពុងកាន់អំណាចក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ សូម្បីគណបក្សភូមិចៃថៃនៅក្នុងរដ្ឋាភិបាលចម្រុះនោះក៏ដោយ។
គណបក្សភូមិចៃថៃរបស់លោក អានុទីន ចាន់វីរៈគុល មានសមាជិកសភា៦៩រូប ជាគណបក្សធំលំដាប់លេខ២ក្នុងរដ្ឋាភិបាលចម្រុះដឹកនាំដោយគណបក្សភឿថៃ បានប្រកាសដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះ ក្រោយគណបក្សភឿថៃ បានដណ្តើមយកក្រសួងមហាផ្ទៃពីលោក អានុទីន ចាន់វីរៈគុល។ ការចាកចេញរបស់គណបក្សនេះ ធ្វើឲ្យរដ្ឋាភិបាលចម្រុះដឹកនាំដោយគណបក្សភឿថៃបច្ចុប្បន្នមានសំឡេងសភាភាគច្រើនតិចតួចបំផុត ដែលស្ទើរតែដួលរលំទៅហើយ។
ក្នុងករណីគណបក្សណាមួយដែលមានសមាជិកសភាលើសពី១០នាក់ក្នុងរដ្ឋាភិបាលចម្រុះប្រកាសដកខ្លួនចេញទៀតនោះ រដ្ឋាភិបាលចម្រុះនឹងអស់សុពលភាព ហើយ គណបក្សក្រៅរដ្ឋាភិបាលអាចចងសម្ព័ន្ធភាពដើម្បីបង្កើតរដ្ឋាភិបាលចម្រុះបាន ដែលជាប្រកាសធ្វើឲ្យគណបក្សភឿថៃស្ថិតនៅចំណុចមានហានិភ័យខ្ពស់នៃការបាត់បង់ឱកាសដឹកនាំរដ្ឋាភិបាលចម្រុះ។
បច្ចុប្បន្នសមាជិកសភាថៃមាន ៤៩៥សំឡេង ហើយ សមាជិកសភាសរុបក្នុងរដ្ឋាភិបាលចម្រុះមាន៣២៤ ប៉ុន្តែក្រោយការប្រកាសដកខ្លួនរបស់គណបក្សភូមិចៃថៃ សមាជិកសភានៃគណបក្សក្នុងរដ្ឋាភិបាលចម្រុះនៅសល់ត្រឹមតែ២៥៥ ដែលលើមធ្យមភាគ២៤៨ ត្រឹមតែ៧សំឡេងប៉ុណ្ណោះ៕
រ៉ាន់ រើយ

-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


