ជីវិតកម្សាន្ដ
តារាចិនជាតួ BL លួចសម្រក់ទឹកភ្នែក បន្ទាប់ពីត្រូវគេជេរប្រមាថលើយន្តហោះ
ពាក្យគន្លឹះ Tian Xu Ning យំលើយន្តហោះ បានជាប់ចំណាត់ថ្នាក់លេខ១ កាលពីថ្ងៃទី ៧ ខែកក្កដា នៅក្នុងចំណោមពាក្យគន្លឹះដែលត្រូវបានគេស្វែងរកច្រើនបំផុតនៅលើបណ្តាញសង្គម Weibo ។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា អ្នកគាំទ្រម្នាដ៏ងុបងល់ម្នាក់បានតាមតារាប្រុសឡើងលើយន្តហោះ ហើយបន្តសួរគាត់ថា តើគាត់បានបែកគ្នាជាមួយមិត្តស្រីរបស់គាត់ឬអត់?

ប្រឈមមុខនឹងទង្វើដ៏ឃោរឃៅពីសំណាក់អ្នកគាំទ្រឆ្កួតៗ តារាសម្ដែងរូបនេះគ្រាន់តែនៅស្ងៀម ហើយបែរមុខទៅរកបង្អួច។ បន្ទាប់មកដោយសារសម្ពាធខ្លាំងពេក គាត់ក៏ជូតទឹកភ្នែកចេញថ្នមៗដោយមិនចង់ឲ្យអ្នកណាបានឃើញឡើយ។
នៅលើវេទិកានានា ព័ត៌មានដែលថា តារាសម្ដែងវ័យ២៧ឆ្នាំត្រូវអ្នកគាំទ្រជេរប្រមាថលើយន្តហោះ បណ្តាលឲ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំង។ អ្នកលេងអ៊ីនធឺណិតភាគច្រើនបានរិះគន់អ្នកគាំទ្រមានគំនិតឆ្កួតៗនិងងុបងល់ និងបញ្ចេញមតិដូចៗគ្នាថា ហ្វេនម្នាក់នោះកំពុងរំលោភសិទ្ធិឯកជនរបស់តារាល្បីៗហើយ។
ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ តារាចិនបានក្លាយជាឈ្មោះពេញនិយមបំផុតក្នុងការកម្សាន្តរបស់ចិន។ គាត់ត្រូវបានគេស្រឡាញ់សម្រាប់តួនាទីរបស់គាត់ជា Chi Cheng ក្នុងរឿងប្រភេទ BL «Revenged Love»។ ភាពយន្តនេះបានបង្កើតរលកដ៏ខ្លាំង ដោយបានជួយតួប្រុសពីរដួងគឺ Tian Xu Ning និង Zi Yu ក្លាយជាតារាល្បីល្បាញភ្លាមៗ។
ក្នុងរយៈពេល ៧ ថ្ងៃគណនី Weibo ផ្ទាល់ខ្លួនរបស់តួចិនបានកើនឡើងយ៉ាងខ្លាំង ជាមួយនឹងអ្នកតាមដានថ្មីជិត១ លាននាក់។ តាមរយៈការបង្ហោះរូបថតត្រឹមតែ ១ សន្លឹក តារាប្រុសរូបនេះទទួលបានទំនាក់ទំនងយ៉ាងច្រើនបន្ទាប់ពីត្រឹមតែ ៥ នាទីប៉ុណ្ណោះ។

ភាពល្បីល្បាញភ្លាមៗបាននាំឲ្យមានពាក្យចចាមអារ៉ាមជាបន្តបន្ទាប់ជុំវិញ Tian Xu Ning។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺដំណឹងដែលតារាប្រុសមានប្រពន្ធកូនធ្វើឲ្យកក្រើកបណ្ដាញសង្គម។ ក្នុងរយៈពេល៣ ថ្ងៃ មានព័ត៌មានអវិជ្ជមានរាប់រយ និងពាក្យគន្លឹះទាក់ទងនឹងតារាវ័យក្មេងនេះ។ គិតត្រឹមល្ងាចថ្ងៃទី៦ ខែកក្កដា ក្រុមហ៊ុនគ្រប់គ្រងរបស់លោកបានប្រកាសជាផ្លូវការថា តារាប្រុសរូបនេះនៅលីវ មិនដែលរៀបការ និងគ្មានកូនទេ។
ភ្លាមៗនោះលោកក៏បានចេញមុខសុំទោសមហាជន និងអ្នកគាំទ្រថា «អំឡុងពេលនេះរឿងផ្ទាល់ខ្លួនរបស់ខ្ញុំបានទម្លាយព័ត៌មានជាសាធារណៈ ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់ដែលបានធ្វើឲ្យប៉ះពាល់ដល់អ្នកដែលយកចិត្តទុកដាក់ និងគាំទ្រខ្ញុំ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាធ្វើការ និងរស់នៅប្រកបដោយសុខភាពល្អ»។
តារាសម្ដែង Tian Xu Ning កើតក្នុងឆ្នាំ ១៩៩៧ មកពីខេត្ត Shandong រូបលោកមានកម្ពស់ ១ម៉ែត្រនិង៩០សងទីម៉ែត្រ ព្រមទាំងមានមុខមាត់ស្អាតប្លែក។ តារាសម្តែងរូបនេះបានលេចមុខនៅក្នុងខ្សែភាពយន្តជាច្រើនដូចជា Six Sisters, Daydream និង Her, The Mute Wife៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រុមឆបោកល្បួងតារាចិន ៤ រូប ធ្លាយទៅដល់ច្រកជួញដូរមនុស្ស ថៃ-មីយ៉ាន់ម៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


