ព័ត៌មានជាតិ
របងវិទ្យាល័យព្រះស៊ីសុវត្ថិ ក្លាយជាចំណតរថយន្តយ៉ាងអនាធិបតេយ្យ
របងវិទ្យាល័យព្រះស៊ីសុវត្ថិ ដែលមានចិញ្ចើមផ្លូវសម្រាប់សិស្សានុសិស្សដើរថ្មើរជើង បានក្លាយជាចំណតឯកជនយករថយន្តមកដាក់ចតយ៉ាងអនាធិបតេយ្យធ្វើឲ្យបាត់ផ្លូវដើរ។

ចំណុចរបងវិទ្យាល័យព្រះស៊ីសុវត្ថិ ចាប់ពីផ្លូវលេខ ៥១ រហូតដល់ស្តុបព្រះស៊ីសុវត្ថិ ត្រូវបានប្រជាពលរដ្ឋមួយចំនួនដាក់ចតរថយន្តក្លាយជាចំណតយ៉ាងអនាធិបតេយ្យ នៅតាមបណ្ដោយផ្លូវ ៥១ កែងផ្លូវលេខ ១៨៤ សង្កាត់ផ្សារថ្មីទី ០៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោក ប៉ែន សុវណ្ណា ជាប្រជាពលរដ្ឋ លើកឡើងថា ពួកគាត់បានឃើញពលរដ្ឋមួយចំនួនមិនមែនជាអ្នករស់នៅម្តុំនោះឡើយ ភាគតិចជាអ្នករស់នៅតំបន់ខាងលើ តែងតែយករថយន្តមកទុកចោល តាំងពីព្រឹករហូតដល់ល្ងាច ដោយមិនមានអាជ្ញាធរចុះធ្វើវិធានការរដ្ឋបាលនោះឡើយ។

ចំណែកប្រជាពលរដ្ឋម្នាក់ទៀត លើកឡើងដែរថា ជារៀងរាល់ថ្ងៃ ចំណុចរបងសាលាព្រះស៊ីសុវត្ថិនេះ ត្រូវបានពលរដ្ឋយករថយន្តចតលើចិញ្ចើមផ្លូវ ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ។

ប្រជាពលរដ្ឋដដែលបន្តថា ចិញ្ចើមផ្លូវជាប់របងសាលាខាងលើនេះ រដ្ឋបានផ្លាស់ប្ដូរការ៉ូឡាធ្វើដើម្បីទុកឲ្យសិស្សានុសិស្សដើរថ្មើរជើង បង្ការការពារសុវត្ថិភាព ពេលធ្វើដំណើរដើរទៅសិក្សា មិនមែនទុកឲ្យពលរដ្ឋយករថយន្តមកចតបែបនេះឡើយ។
ពាក់ព័ន្ធបញ្ហានេះ លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ ប្រាប់ឲ្យកម្ពុជាថ្មីដឹងថា ក្នុងនាមជាអាជ្ញាធរ សូមអធ្យាស្រ័យទៅកាន់អាណាព្យាបាលរបស់សិស្ស និង ប្រជាពលរដ្ឋ ដែលកើតក្តីបារម្ភពីបញ្ហាកូនៗ របស់ពួកគាត់ គ្មានចិញ្ចើមផ្លូវសម្រាប់ថ្មើរជើង។
លោកអភិបាលរងខណ្ឌដូនពេញ បន្តថា ដោយសារតែមួយរយៈនេះ អាជ្ញាធរកំពុងមមាញឹកធ្វើប្រព័ន្ធលូក្បែរតំបន់នោះ ដូច្នេះពេលបញ្ចប់ការដាក់លូរួចរាល់ លោកនឹងចាត់ឲ្យមន្ត្រីជំនាញ ចុះរៀបចំសណ្ដាប់ធ្នាប់ ក៏ដូចជាណែនាំដល់ម្ចាស់រថយន្តនីមួយៗ នៅតាមរបងសាលាវិទ្យាល័យព្រះស៊ីសុវត្ថិ។ ក្នុងនោះដែរ ប្រសិនជាមានលើកក្រោយ អាជ្ញាធរ នឹងចាត់វិធានការរដ្ឋបាល ចាក់សោកង់រថយន្ត និងផាកពិន័យតាមផ្លូវច្បាប់តែម្ដង៕
អត្ថបទ ៖ រដ្ឋា
សូមទស្សនាវីដេអូខាងក្រោម ៖
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


