ព័ត៌មានជាតិ
សមាជិកសភាចិនមានជំនឿថាប្រទេសលោកនិងកម្ពុជានឹងសម្រេចចក្ខុវិស័យឆ្នាំ២០៥០ដូចគ្នា
សមាជិកសភាចិន វ៉ាង ជីមិន បានលើកឡើងដោយមានជំនឿថាកម្ពុជានិងចិន នឹងបន្តធ្វើដំណើររួមឆ្ពោះសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០របស់ខ្លួនដោយជោគជ័យ។ ការលើកឡើងនេះក្នុងពេលដែលលោកជួបពិភាក្សាការងារជាមួយប្រធានសភាកម្ពុជាកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។

ថ្លែងក្នុងជំនួបជាមួយប្រធានសភាកម្ពុជានៅវិមានរដ្ឋសភាភ្នំពេញ លោក វ៉ាង ជីមិន បានលើកឡើងថា ប្រទេសចិន និងកម្ពុជាមានទស្សនវិស័យឆ្នាំ២០៥០ដូចគ្នា ដែលចិននឹងធ្វើឱ្យប្រទេសក្លាយជាប្រទេសសង្គមនិយមដ៏រុងរឿងជាប្រទេសប្រជាធិបតេយ្យបែបចិន ខណៈកម្ពុជានឹងឆ្ពោះទៅកាន់ប្រទេសមានចំណូលខ្ពស់។
លោកបានជម្រាបជូនប្រធានសភាកម្ពុជាពីគោលបំណងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរបន្ថែមទៀតពិសេសការផ្លាស់ប្តូរបទពិសោធន៍ជាមួយ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈនិងទេសចរណ៍ នៃរដ្ឋសភាកម្ពុជា។

ប្រធានសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី មានប្រសាសន៍ថាបច្ចុប្បន្នទំនាក់ទំនងរវាងកម្ពុជានិងចិនកាន់តែស៊ីជម្រៅខ្លាំង សំដៅសម្រេចបានការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។ សម្ដេចបន្ថែមថា ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតី ស៊ី ជីនពីង នៅដើមឆ្នាំនេះនៅកម្ពុជា មានសម្រេចនូវឯកសារចំនួន៣៧ ដែលបានពង្រឹងទំនាក់ទំនងប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ និងបាន នាំមកនូវផលប្រយោជន៍កាន់តែច្រើនឡើងជូនប្រជាពលរដ្ឋទំាងសងខាង។
ក្រៅពីការជំរុញការវិនិយោគនិងការទាក់ទាញអ្នកទេសចរពីប្រទេសចិនមកកម្ពុជាបន្ថែមទៀត សម្តេចប្រធានរដ្ឋសភា មានសុទិដ្ឋនិយមថា សភាតំណាងប្រជាជនចិន និងគំាទ្រកម្ពុជាបន្ថែមទៀតលើវិស័យអប់រំ បណ្តុះបណ្តាលធនធានមនុស្ស និងវិស័យសុខាភិបាល ដោយហេតុថាវិស័យទំាងពីរនេះ សុទ្ធសឹងជាវិស័យអាទិភាព ជួយដល់ប្រជាពលរដ្ឋ ពីព្រោះថាទំាងការអប់រំនិងសុខភាពជាកត្តាចំបងក្នុងការជំរុញគោលដៅអភិវឌ្ឍន៍របស់កម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ផងដែរ៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


