ព័ត៌មានជាតិ
បើកជើងហោះហើរថ្មីលើកដំបូង ទេសចរចិន ១៤០ នាក់ ជិះធ្វើដំណើរពីទីក្រុងសិនជិនមកខេត្តសៀមរាប
មន្រ្តីទទួលបន្ទុកអភិវឌ្ឍន៍ការហោះហើរ នៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរបានឲ្យកម្ពុជាថ្មីដឹងថា ការសម្ពោធផ្លូវហោះហើរថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាពីទីក្រុងសិនជិនប្រទេសចិនមកខេត្តសៀមរាប មានភ្ញៀវជិះធ្វើដំណើរចំនួន ១៤០ នាក់ ដែលជាទេសចរចិន។

មន្រ្តីរូបនេះបានបន្តថា ក្រុមហ៊ុនអាកាសចរណ៍ជាតិ ដែលបើកភ្ជាប់ជើងហោះហើរថ្មីពីខេត្តសៀមរាបនិងទីក្រុងសិនជិនប្រទេសចិន មានកាលបរិច្ឆេទការហោះហើរ ១ ជើង ក្នុង១ សប្តាហ៍ ដោយចេញដំណើររៀងរាល់ល្ងាចថ្ងៃព្រហស្បតិ៍ និងត្រឡប់មកវិញរៀងរាល់ព្រឹកថ្ងៃសុក្រ ដោយប្រើប្រាស់ប្រភេទយន្តហោះ A321 មាន ១៧៨ កៅអី។

ការបើកជើងហោះហើរត្រង់លើកដំបូងពីសិនជិនទៅខេត្តសៀមរាបដែលផ្ទុកអ្នកដំណើរពេញនេះ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាក៏បានបង្ហោះសារអបអរសាទរ ដោយលោកបានហៅការបើកការតភ្ជាប់នេះ បានបំពេញចន្លោះជើងហោះហើរត្រង់រវាងតំបន់ឆកធំៗក្នុងប្រទេសចិនមានដូចជាក្វាងទុង ហុងកុង ម៉ាកាវ និងទីក្រុងលំដាប់ជួរមុខចំនួន ៤ នៅចិន មានដូចជាប៉េកាំង សៀងហៃ ក្វាងចូវ និងសិនជិន ជាមួយនឹងខេត្តសៀមរាប ដែលនឹងបញ្ចូលនូវកម្លាំងរស់រវើកថ្មីសម្រាប់ឆ្នាំទេសចរណ៍ចិននិងកម្ពុជា២០២៥។

នៅចុងឆ្នាំ ២០២៥ នេះ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៤ ទៀត នឹងតភ្ជាប់ជើងហោះហើរមកអាកាសយានដ្ឋានសៀមរាបអង្គរ។ នេះបើតាមប្រភពពីមន្រ្តីបម្រើការនៅអាកាសយានដ្ឋានសៀមរាបអង្គរប្រាប់កម្ពុជាថ្មី។
ក្រុមហ៊ុនថ្មីបន្តបន្ទាប់ ដែលនឹងភ្ជាប់ប្រតិបត្តិការហោះហើរមកអាកាសយានដ្ឋានសៀមរាបអង្គរមានដូចជា ក្រុមហ៊ុន Qatar Airways មកពីដូហា ក្រុមហ៊ុន IndiGo មកពីឥណ្ឌា ក្រុមហ៊ុន Eastarjet មកពីសេអ៊ូល ប្រទេសកូរ៉េ និងក្រុមហ៊ុនអាកាសចរណ៍ Firefly មកពីកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
ក្រុមហ៊ុន Emirate ដែលជាក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោកមានមូលដ្ឋាននៅទីក្រុងឌុយបៃ ក៏ទើបបើកជើងហោះហើរជាប្រវត្តិសាស្ត្រមកអាកាសយានដ្ឋានសៀមរាបអង្គរកាលពីខែមិថុនានេះ។
ប្រភពពីមន្រ្តីនៅអាកាសយានដ្ឋានសៀមរាបអង្គរបានឲ្យដឹងថា មួយរយៈចុងក្រោយនេះសង្កេតឃើញមានសន្ទុះកើនឡើងការធ្វើដំណើរតាមផ្លូវអាកាសពីខេត្តសៀមរាបទៅទីក្រុងបាងកក និងពីទីក្រុងបាងកកមកខេត្តសៀមរាប ក្រោយមានការបិទខ្ទប់ព្រំដែនរវាងប្រទេសទាំងពីរ៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
នយោបាយ៥ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


